អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ​រឿង​បាញ់​ពលរដ្ឋ​ខ្មែរ

ប្រទេសកម្ពុជា នៅថ្ងៃនេះ បាន​បន្ត​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​កង​ទាហាន​ថៃ​ដែល​បានបាញ់ សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន។ ការ​បាញ់ប្រហារ​របស់ថៃ ដែល​មន្ត្រី​ការទូត​កម្ពុជា បាន​ចាត់​ទុកថា មាន​ភាព​សាហាវ​ឃោរឃៅ មិនសម​ជា​ប្រទេស​ស៊ី​វិល័យ។

ទាហានថៃ និងទាហានខ្មែរចរចាគ្នានៅព្រំដែន​​​​​​​​​ប្រាសាទព្រះវិហារ​
ទាហានថៃ និងទាហានខ្មែរចរចាគ្នានៅព្រំដែន​​​​​​​​​ប្រាសាទព្រះវិហារ​ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
01:42

សេចក្តី​រាយការណ៍​របស់​នេត្រ ភក្រ្តាពី​ទីក្រុង​ភ្នំពេញ

បូលីន ដាវីដ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​លោក​ ហោ ​ណាំហុង ​នៅថ្ងៃ​ចន្ទនេះ ​បានចាត់​ទុក​ ការ​ប្រើប្រាស់​អំពើ​ហិង្សាបាញ់សម្លាប់​ប្រជា​ជន​ខ្មែរឆ្លង​កាត់ព្រំដែន​ពីសំណាក់​ទាហាន​ថៃ ​ថាជា​អំពើ​ឃោរឃៅ ​ដែល​មិន​សម​ជា​ប្រទេស​ស៊ីវិល័យ​។ ពាក្យ​ពេចន៍​ទាំងនេះ​ក៏នឹងត្រូវ​បានផ្ញើ​ទៅកាន់​រដ្ឋាភិបាល​ថៃ​តាមរយៈ​កំណត់​ទូត​មួយ​ ផងដែរ។  

លោក​ហោ ​ណាំហុង​ បានគូស​បញ្ជាក់​ក្រោយ​ពីជំនួប​ជាមួយ​ នឹ​ងរដ្ឋមន្ត្រី​ការបរទេស​បង់ក្លា​ដេស​ថា ថៃ​បាន​ប្រើ​អំពើ​ហិង្សា​បាញ់​សម្លាប់​ប្រជាជន​ខ្មែរ​ ដែល​ឆ្លង​កាត់ព្រំដែន​កម្ពុជា-ថៃ​ ខណៈដែល​ពួកគាត់​មិន​ដឹង​ថា ព្រំដែន​នៅ​កន្លែង​ណា ​ហើយ​មួយទៀត​មានព្រៃ​តភ្ជាប់គ្នា​តាម​បណ្តោយ​ព្រំដែន​។ ប្រតិកម្ម​ និងការគ្រោង​ផ្ញើកំណត់​ទូត​របស់​កម្ពុជា​ទៅ​រដ្ឋាភិបាល​ថៃ ​ធ្វើឡើង​ក្រោយ​ពីអាជ្ញាធរថៃ​នៅតាម​បណ្តោយ​ព្រំដែន​ បាន​ធ្វើការបាញ់​ប្រហារ​មកលើ​ពលរដ្ឋខ្មែរ ​ដែល​បាន​ឆ្លងចូល​ក្នុងទឹក​ដីថៃ ​មាន​ទាំងស្លាប់​ និង​របួស​ជាបន្ត​បន្ទាប់។​

ប្រទេស​កម្ពុជាបាន​ស្នើជា​ច្រើន​លើករួច​មកហើយ​ទៅភាគីថៃ ​ឲ្យបញ្ឈប់​ការប្រើ​អំពើ​ហិង្សា​បាញ់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែលឆ្លង​ដែនចូល​ដីថៃ ​ប៉ុន្តែការ​បាញ់​ប្រហារ​នៅតែមា​នបន្ត ​បើទោះបី​ជារដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ថៃ ​លោក​កាស៊ីត ​ភិរម្យ ​សន្យាថា​ នឹងមិន​ឲ្យមាន​អំពើ​ហិង្សា​របៀបនេះ​កើត​ឡើង​ក៏ដោយ។

ទាក់ទងនឹង​បញ្ហា ​ជម្លោះព្រំដែន​រវាង​កម្ពុជា​-ថៃ ​លោក​រដ្ឋមន្ត្រីក្រ​សួងការ​បរទេស ​ហោ ណាំហុង ​បាន​លើក​ឡើងថា​ គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា​-ថៃអាច​ចាប់ផ្តើម​ចរចា ​និងធ្វើការងារ​របស់​ខ្លួន​បាន​លុះត្រាតែ សភាថៃ​ផ្តល់​សច្ចាប័ន​ដល់កិច្ច​ព្រមព្រៀង​បី​ដែលជា​ផ្លៃផ្កា នៃ​កិច្ចចរចា​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ទាំង​ពីរជា​មុន​សិន។​ ប៉ុន្តែ​រហូត​មក​ទល់ពេ​លនេះ ​សភាថៃ​មិនទាន់​បានធ្វើ​ការអនុម័ត​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ