អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ករណី​ប្លន់​សម្លាប់​នៅ​ក្រុង​ភ្នំពេញ កំពុង​ទាញ​សញ្ញា​អាសន្ន​នៃ​អសន្តិ​សុខ​សង្គម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ករណី​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​មក​នេះ។ កាល​ពី​ថ្ងៃ​ទី​១១​ធ្នូ​ម្សិល​ម៉ិញ​នេះ ករណី​ប្លន់​មួយ​បាន​កើត​ឡើង​ទាំង​ព្រឹក​ព្រលឹម​ស្រាងៗ នៅ​ក្នុង​ខណ្ឌ​ទួល​គោក ដែល​ឈាន​ទៅ​ដល់​បាញ់​សម្លាប់​ម្ចាស់​ម៉ូតូ​ម្នាក់​ផង។ ករណី​ប្លន់​នេះ កំពុង​ទាញ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​ផង ឲ្យ​ភ័យខ្លាច​ពី​សុវត្ថិភាព​របស់​ពួក​គេ។ យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ និង​អាជ្ញាធរ​សហការ​គ្នា ដើម្បី​បង្រ្កាប​ករណី​ប្លន់​ទាំង​នោះ។

ក្រុម​សមត្ថ​កិច្ច​ចម្រុះ​កំពុង​ត្រួត​ពិនិត្យ​អ្នក​រត់ឡាន​តាក់​ស៊ី ​និងអ្នក​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​មួយ​កន្លែង នៅ​ជាយ​ក្រុង​ភ្នំពេញ។
ក្រុម​សមត្ថ​កិច្ច​ចម្រុះ​កំពុង​ត្រួត​ពិនិត្យ​អ្នក​រត់ឡាន​តាក់​ស៊ី ​និងអ្នក​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​មួយ​កន្លែង នៅ​ជាយ​ក្រុង​ភ្នំពេញ។ រូបថត@Tola Moeun
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ