អានតួអត្ថបទ
បទយកការណ៍

ជន​ជាតិ​ទំពួន​ត្រូវ​បាន​ជួយ​ឲ្យ​មាន​ស្បៀង​គ្រប់​គ្រាន់​ដោយ​សហភាព​អឺ​រ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប​ប្រចំា​នៅ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ទឹក​ប្រាក់​ជាង​៣​លាន​អឺរ៉ូ ​ដើម្បី​លើក​កម្ពស់​ សន្តិ​សុខ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ​នៅ​កម្ពុជា​។ ​ជន​ជាតិ​ទំពួន​ក្នុង​ឃុំ​សាមគ្គី​ក្នុង​​ស្រុក​​អូរ​ជុំ​ខេត្ត​រតន​គិរី ​ជា​តំបន់​មួយ​ដែល​បាន​ទទួល​ជំនួយ​លើ​គម្រោង​នេះ​​។ ​នៅ​សហគមន៍​​ជន​ជាតិ​ទំពួន​នេះ​​ គម្រោង​​ត្រូវ​​បាន​អនុវត្ត​​ដោយ​អង្គការ​សេ​ដាក​។ ​ក្នុង​ភូមិ​ដែល​មាន​ប្រជា​ពលរដ្ឋ​​ពី​៤០​ទៅ​​៨០​%​​តែង​​តែ​​ខ្វះ​​ខាត​​​ស្បៀង​អា​ហារ​ ជា​រៀង​រាល់​ឆ្នាំ​​អង្គការ​​សេដាក​កំពុង​​បង្រៀន​​​ពលរដ្ឋ​នូវ​វិធី​​ធ្វើ​​ស្រែ​​តាម​​បែប​ថ្មី ​ការ​ចិញ្ចឹម​សត្វ​ ត្រូវ​ចេះ​សន្សំ​ប្រាក់​ព្រម​ទំាង​​ការ​ធ្វើ​​អនាម័យ​ ជា​ដើម​​។​

ក្មេង​ៗ​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ទំពួន​ក្នុង​ឃុំ​សាមគ្គី​ស្រុក​អូរជុំ​ខេត្ត​រតន​គិរី​។​
ក្មេង​ៗ​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ទំពួន​ក្នុង​ឃុំ​សាមគ្គី​ស្រុក​អូរជុំ​ខេត្ត​រតន​គិរី​។​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ