អានតួអត្ថបទ
បទយកការណ៍

នារី​ជន​ជាតិ​ភាគ​តិច​គ្រឹង​ខ្លះ​ផ្តើម​ប្រឆំាង​ការ​ជ្រើស​រើស​គូ​ស្រករ​ក្នុង​ផ្ទះ​កូនក្រ​មុំ ​​ពី​ព្រោះ ​“​មិន​ឲ្យ​តម្លៃ​នារី​”​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ​នៅ​ពេល​មាន​កូន​កំ​លោះ ​កូន​ក្រមុំ​​ពេញ​​វ័យ​​រៀបការ​​ គេ​ត្រូវ​សាង​សង់​ផ្ទះ​កូន​កំ​លោះ ​កូន​ក្រមុំ​នៅ​ពី​មុខ​ផ្ទះ​ ដែល​មាន​ស្រាប់​បន្ថែម ​​ដើម្បី​​ឲ្យ​​កូន​​ស្រី​ប្រុស​ ទៅ​សម្រាក​ក្នុង​ផ្ទះ​នោះ​ នៅ​ពេល​យប់​។ ​ផ្ទះ​កូន​ក្រមុំកូន​កំលោះ ​​ជា​​​កន្លែង​ឲ្យ​​កំលោះ​​ក្រមុំ​ បង្កើត​ស្នេហា​និង​ឈាន​ដល់​ការ​រៀប​អាពាហ៍​ពិពាហ៍​។ ​ប៉ុន្តែ​នៅ​ពេល​​នេះ​កូន​​ស្រី​ជន​ជាតិ​ភាគ​តិច​គ្រឹង​ខ្លះ​ បាន​ជំទាស់​ទៅ​នឹង​ប្រពៃណី​​របស់​​ខ្លួន​មួយ​នេះ​។​ កូន​ស្រី​ជនជាតិ​​​​ដើម​​ភាគ​​តិច​​គ្រឹង​នៅ​ក្នុង​ភូមិ​ក្រេះ​ ​ឃុំ​​ពយ ​ស្រុក​​អូរ​ជុំ ​ខេត្ត​រតនគិរី​ ទំនង​ជា​អ្នក​ប្រឆំាង​​ប្រពៃ​ណី​​នេះ​មុន​​គេ ​ពី​ព្រោះ​ពួក​គេ​យល់​ថា​ “​មិន​ឲ្យ​តម្លៃ​នារី​”​។​

ផ្ទះ​កូន​កំលោះ ​កូន​ក្រមុំ​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ​ក្នុង​ភូមិ​ក្រេះ ​ស្រុក​អូរ​ជុំ​ ខេត្ត​រតន​គិរី​។
ផ្ទះ​កូន​កំលោះ ​កូន​ក្រមុំ​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ​ក្នុង​ភូមិ​ក្រេះ ​ស្រុក​អូរ​ជុំ​ ខេត្ត​រតន​គិរី​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ