អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំនួប​ចរចា​ឯកជន​នៃ​គណបក្ស​ទាំង​ពីរ​ មិន​មាន​លទ្ធផល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ការ​បែរ​ខ្នង​ដាក់គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​មួយរយៈ​មក​គណបក្ស​ទាំងពីរ​កាលពី​ម្សិល​មិញ​បាន​ចាត់​តំណាង​ចូល​តុ​ចរចា​ឯក​ជន​​មួយ។ ប៉ុន្តែ​គណ​បក្ស​ទាំងពីរ​មិនបាន​សម្រេច​អ្វី​ធំដុំ​នោះទេ ព្រោះថា​មិនមាន​លទ្ធផល​អ្វី​ត្រូវ​បានប្រកាស​នោះ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​បន្ត​និយាយ​ពី​យន្តការ​កំណែ​ទម្រង់កា​របោះ​ឆ្នោត រីឯ​បក្ស​កាន់អំណាច​បានលើកឡើង​ថា​ជំនួប​នេះ គឺ​ដើម្បី​បើកផ្លូវ​ឱ្យមាន​ជំនួប​ផ្លូវការ​ហើយ​អាច​​ឈានដល់​ការព្រមព្រៀង​ជា​កញ្ចប់​នយោបាយ​ដើម្បី​បិទ​បញ្ចប់​ជម្លោះ។ អ្នកវិភាគ​សង្គម​ស្នើឱ្យ​បក្ស​ទាំងពីរ​ប្រញាប់​បញ្ចប់​ជម្លោះផ្ទៃក្នុង​ដើម្បី​ឆក់យក​ឱកាស​កសាង​ជាតិ ខណៈដែល​ប្រទេសជិតខាង​កំពុង​ផ្ទុះ​ជម្លោះ។  

ក្រុម​ការ​ងារ​គណបក្ស​ប្រជា​ជន​កម្ពុជា និងគណបក្ស​សង្គ្រោះជាតិ​ ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នៅថ្ងៃ​ទី៣ មីនា ២០១៤។
ក្រុម​ការ​ងារ​គណបក្ស​ប្រជា​ជន​កម្ពុជា និងគណបក្ស​សង្គ្រោះជាតិ​ ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នៅថ្ងៃ​ទី៣ មីនា ២០១៤។ @rif/siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ