អានតួអត្ថបទ
កម្ពុជា

បញ្ហា​​ដី​​ធ្លី​​គឺ​​ជា​​របៀប​​វា​​រៈ​​បន្ទាន់​​របស់​​គណ​​បក្ស​​ទាំង​​ពីរ​​

ក្រោយ​ជម្លោះ​នយោ​បាយ​បាន​បិទ​បញ្ចប់​ បញ្ហា​ជម្លោះ​ដី​ធ្លី​របស់​បាន​ក្លាយ​ជា​របៀប​វារៈ​នាំ​មុខ​គេ​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​។ ​នៅ​ថ្ងៃ​សុក្រ​នេះ​លោក​នា​យ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​បាន​កោះ​ប្រ​ជុំ​គណៈ​អចិ​ន្ត្រៃយ៍ ​គណៈ​រដ្ឋ​មន្ត្រី​ជា​បន្ទាន់​ស្តី​ពី​ការ​ដោះ​ស្រាយ​ប​ញ្ហា​​ដី​ធ្លី​។​ ដោយ​ឡែក​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​វិញ​បាន​លិ​ខិត២​ផ្សេង​គ្នា​ជូន​លោក​នា​យក​រដ្ឋ​មន្ត្រី​ក្នុង​បញ្ហា​ដី​ធ្លី​ផង​ដែរ​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ប្រ​មុខ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​លោក​ហ៊ុន ​សែន ​បាន​កោះ​ប្រ​ជុំ​គណៈ​អចិ​ន្ត្រៃយ​នៃ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ភ្លាម​ៗ​ដើ​ម្បី​ជ​ជែក​ស្វែង​រក​ដំ​ណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ដែល​កំ​ពុង​បន្ត​ផ្ទុះ​នៅ​តំ​បន់​មួយ​ចំ​នួន​។ ​ជម្លោះ​ដី​ធ្លី​ដែល​ បាន​បន្ត​កើត​ឡើង​ជា​ជំ​ងឺ​រ៉ាំ​រ៉ៃ​មួយ​។​

ដោយ​ឡែក​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី ​និង​លោក​ កឹម​ សុ​ខា ​នៅ​ថ្ងៃ​ទី​២១​សី​ហា ​បាន​ចេញ​លិ​ខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​ជូន​លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ទាក់​ទង​បញ្ហា​ដី​ធ្លី​។ ​លោក សម​ រង្ស៊ី ​បាន​សរ​សេរ​គាំ​ទ្រ​ប្រ​សាសន៍​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ស្តី​ពី​ដំ​ណោះ​ស្រាយ​ចំ​ពោះ​វិ​វាទ​ដី​ធ្លី​។ ​

ក្នុង​លិ​ខិត​របស់​ខ្លួន ​ លោក ​សម​ រង្ស៊ី​ បាន​បញ្ជាក់​ថា ​“បើ​សម្តេច​មិន​យល់​ទាស់​ទេ​ ថ្នាក់​ដឹក​នាំ ​និង​តំ​ណាង​រាស្ត្រ​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ ​នឹង​ផ្តល់​ជូន​សម្តេច​និង​រដ្ឋា​ភិ​បាល ​នូវ​ព័ត៌​មាន​ របាយ​ការណ៍​ និង​ញត្តិ​ដែល​ទទួល​បាន​ពី​ប្រ​ជា​ពល​រដ្ឋ​។ ​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​គូស​បញ្ជាក់​បន្ថែម​ថា ​លោក​ ក៏​អាច​សហ​ការ​ជា​មួយ​នឹង​រដ្ឋា​ភិ​បាល ​ក្នុង​ន័យ​ស្វែង​រក​ការ​អភិ​វឌ្ឍ​ពិត​ប្រា​កដ​សម្រាប់​ពល​រដ្ឋ​កម្ពុជា​យូរ​អង្វែង​ ក្នុង​ការ​កត់​សំ​គាល់​មើល​ទៅ​លើ​វិ​និ​យោគ​ត្រឹម​ត្រូវ ​និង​វិ​និ​យោគ​គិន​ដែល​មិន​ត្រឹម​ត្រូវ​។

ដោយ​ឡែក​លោក​ កឹម​ សុ​ខា​អនុ​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ប្រើ​ឈ្មោះ​ក្នុង​នាម​ជា​តំ​ណាង​រាស្ត្រ​មណ្ឌល​កំ​ពង់​ចាម​ជា​លើក​ដំ​បូង​ បាន​ស្នើ​សុំ​ឱ្យ​លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ពិ​និត្យ​លទ្ធ​ភាព​ដោះ​លែង​ប្រ​ជា​ពល​រដ្ឋ​ដែល​កំ​ពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធ​នា​គារ​ដោយ​សារ​ការ​តវ៉ា​បញ្ហា​ទំ​នាស់​ដី​ធ្លី​។ លោក ​កឹម​ សុ​ខា​បាន​បញ្ជាក់​ថា ​បញ្ហា​នេះ​បាន​កើត​ឡើង​ពី​ការ​មិន​អនុ​វត្ត​ត្រឹម​ត្រូវ​ពី​អា​ជ្ញា​ធរ​ថ្នាក់​ក្រោម​ និង​ការ​មិន​ផ្តល់​ភាព​យុត្តិ​ធម៌​របស់​តុ​លា​ការ​។ ​

អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែម​ បុញ្ញ​ឫទ្ធិ​បាន​បញ្ជាក់​ប្រាប់​វិ​ទ្យុ​បា​រាំង​អន្តរ​ជាតិ​ថា បញ្ហា​ដី​សម្ប​ទាន​ ៩៩​ឆ្នាំ​ដែល​បាន​និង​កំ​ពុង​ប៉ះ​ពាល​ដល់​ប្រ​ជា​ពល​រដ្ឋ​ គឺ​ជា​បញ្ហា​ចំ​ពោះ​មុខ​ដែល​ត្រូវ​រួមគ្នា​ដោះ​ស្រាយ​។​  ក្រៅ​ពី​នេះ​បញ្ហា​អំ​ពើ​ពុក​រលួយ និង​បញ្ហា​អ​ស​កម្ម​នៃ​សេ​វា​សា​ធារណៈ​របស់​រដ្ឋ​ រួមទាំង​បញ្ហា​ប្រ​ព័ន្ធ​យុត្តិ​ធម៌​ក៏​ជា​ការ​ងារ​ជំ​ហ៊ាន​បន្ទាប់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​នាម​ជា​បក្សធំ​ទី​២​ក្នុង​ស​ភា​។ ​នេះ​បើ​តាម​លោក​យ៉ែម​ បុញ្ញ​ឫទ្ធិ​ដ​ដែល​។ ​ យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំ​ពាក្យ​រូប​នេះ ​បាន​លើក​ឡើង​ថា​ការ​ផ្តល់​យោ​បល់ និង​ឯក​សារ​ដល់​រដ្ឋា​ភិ​បាល​នោះ​គឺ​ជា​ភារៈ​កិច្ច​របស់​គណ​បក្ស​ដែល​មាន​សំ​ឡេង​ក្នុង​ស​ភា​ ប៉ុ​ន្តែ​ការ​អនុ​វត្ត​យ៉ាង​ណា​នោះ​ គឺ​អា​ស្រ័យ​លើ​រដ្ឋា​ភិ​បាល​។

ដោយ​ឡែក​លោក​ផៃ​ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា ​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជា​បន្ទាន់​នេះ​ គឺ​ជា​ភារៈ​កិច្ច​របស់​រដ្ឋា​ភិ​បាល​អា​ណត្តិ​ទី​៥​នេះ​ដែល​ត្រូវ​ដោះ​ស្រាយ​ដោយ​ផ្អែក​លើ​ស​កម្ម​ភាព​ជា​ធំ​ ហើយ​មិន​មែន​ជា​កា​សន្យា​ខ្យល់​នោះ​ទេ​។ ​ តាម​រយៈ​ការ​ប្រ​កាស​ដោះ​ស្រាយ​ជា​បន្ទាន់​នេះ ​រដ្ឋា​ភិ​បាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​រំ​ពឹង​ថា ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រ​ជា​ពល​រដ្ឋ​បាន​ តាម​រយៈ​ការ​បោស​សំ​អាត​មន្ត្រី​ខិល​ខូច​ ។ ​

សូម​បញ្ជាក់​ជូន​ថា ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ តំ​ណាង​រាស្ត្រ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​ផ្តើម​ចុះ​ជួប​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​វិ​វាទ​ដី​ធ្លី ​ខណៈ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ត​សកម្ម​ភាព​ចុះ​ជួប​ប្រ​ជាពល​រដ្ឋ​រង​គ្រោះ​ទាំង​នោះ​ជា​បន្ត​បន្ទាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ