អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តាំងចិត្តជាថ្មីរឿងដីធ្លី

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​មាន​បញ្ហា​ដី​ធ្លី​នៅ​ខេត្ត​ លើក​គ្នា​ទាំង​ភូមិៗ ​មក​ដង្ហោយ​រក​ជំនួយ​នៅ​រាជ​ធានី​មិន​ចេះ​ចប់​។​ ម្សិល​មិញ​ មន្ត្រី​មាន​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​បោរ​មុខ ​ពេល​លោក​ ហ៊ុន​ សែន​ ចង្អុល​ចំៗ​។ ​លោក​នា​យក​រដ្ឋ​មន្ត្រី​ផ្ទាល់​ក៏​ចៀស​មិន​ផុត​ដែរ​។ ​ផ្ទុយ​ទៅ​វិញ​ គណ​បក្ស​ប្រ​ឆាំង​ឡើង​ដៃ ​ពេល​ប្រ​មុខ​រដ្ឋា​ភិ​បាល​ទទួល​ស្គាល់​តម្លៃ​នៃ​ការ​ប្រ​ឆាំង​នឹង«ការ​រំ​លោភ»​របស់​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​។​ ពេល​បក្ស​ប្រ​ឆាំង​ប្តេ​ជ្ញា​បន្ត​ជួយ​«​ជន​រង​គ្រោះ​»​ក្នុង​ទំ​នាស់​ដី​ធ្លី ​រដ្ឋា​ភិ​បាល​ក៏​តាំង​ចិត្ត​ជា​ថ្មី​ដើ​ម្បី​បញ្ចប់​វិ​បត្តិ។ ​សូម​អញ្ជើញ​ស្តា​ប់​លោក​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី ​លោក​ សម​ រង្ស៊ី ​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ ​និង​​លោក​ វណ្ណ​ សូ​ផាត​ អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដី​ធ្លី​នៅ​​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។

ពលរដ្ឋ​ដង្ហែ​ក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃ នាពេលកន្លងមក។
ពលរដ្ឋ​ដង្ហែ​ក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃ នាពេលកន្លងមក។ RFI/Ly Meng Hour
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ