អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការ​កំពូល​ទាត់​ចោល​បណ្ដឹង​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​លោក គឹម សុខ

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២៣​មិថុនា​នេះ បាន​ទាត់​ចោល​បណ្ដឹង​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួនលោក គឹម សុខ ប្ដឹង​ដោយ​មេធាវីការពារ​ក្ដី លោក ជួង ជូងី ។ ការ​ច្រាន​ចោល​នេះបន្ទាប់​ពី​តុលាការ​កំពូល​យល់​ថា សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និងសភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ធ្វើ​ឡើង ត្រឹម​ត្រូវ​តាម​នីតិវិធី​ច្បាប់។

អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧
អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧
ផ្សាយពាណិជ្ជកម្ម

លោក​មេធាវី ជួង ជូងី សោក​ស្ដាយ​ចំពោះ​ការ​ទាត់​ចោល​បណ្ដឹង​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​របស់​លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ។ លោក​មេធាវី​ជួង ជូងី ពន្យល់​ថា បណ្ដឹង​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក គឹម សុខ មិនសុខ​ចិត្ត​នឹង​ការ​ឃុំ​ខ្លួន​របស់​តុលាការ ដែល​លោក​បាន​ចាត់​ទុក​ថា ជា​ការ​បំពាន​ច្បាប់និង​សិទ្ធិ។ដូច្នេះ​ហើយ​ទើប​លោក​មេធាវី​ជួង ជូងី សម្រេច​ប្ដឹង​សារ​ទុក្ខ​តាំង​ពី​សាលា​ឧទ្ធរណ៍​រហូត​ដល់​តុលាការ​កំពូល។

បច្ចុប្បន្ន​លោក គឹម សុខ កំពុង​រង​បណ្ដឹង​បី​ផ្សេង​គ្នា​ដែល​បណ្ដឹង​ទាំង​នោះ​សុទ្ធ​តែ​ឡើងមក​ដល់​ដៃ​តុលាការ​កំពូល​។ ការ​ទាត់​ចោទ​បណ្ដឹង​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​លោក គឹម សុខ ដោយ​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ គឺ​ជា​បណ្ដឹង​មួយ​ហើយ ប្ដឹង​សារ​ទុក្ខ​ដោយលោក ជួង ជូងី ។

ដោយឡែក ​កាល​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ តុលាការ​កំពូល បាន​បើក​សវនាការ​ជំនុំ​ជម្រះ លើ​សំណុំ​រឿង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក គឹម សុខ ។ តាម​គម្រោង​តុលាការ​នឹង ប្រកាស​សាល​ដីកា នៅព្រឹក ថ្ងៃទី២៨ ខែមិថុនា ខាង​មុខ​នេះ។ បណ្ដឹង​នេះ​ត្រូវ​បានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​លោក គឹម សុខ ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រឹដ្ឋ​ជា​អាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ បន្ទាប់​ពី​លោក និយាយ​វាយ​ប្រហារ​លើ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាន ជា​អ្នក​រៀប​ចំ​ឃាតកម្ម​លើ លោក កែម ឡី។

បណ្ដឹង​ចុង​ក្រោយ ​នៅ​ថ្ងៃ​ទី​២៨​មិថុន​ខាង​មុខ​នេះ តុលាការ​នឹង​ជំនុំ​ជម្រះ​ទាក់​ទង​នឹង​ការ ទាម​ទារ​របស់​លោក គឹម សុខ ឲ្យ​ដើម​បណ្ដឹង​មក​ត​ទល់​នៅ​តុលាការ។ ក្នុង​ន័យ​នេះលោក​ គឹម សុខ​ ចង់ឲ្យលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​តទល់​ជាមួយ​លោក​ដោយ​ផ្ទាល់​ក្នុង​សវនាការ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទប្រកាន់​អំពី​ការ​បង្ក​អំពើ​ញុះ​ញង់​ នាំ​ឲ្យ​មាន​មាន​ភាព​វឹកវរ​ដល់​សង្គម។ តែ​ការ​ទាម​ទារ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​សាលា​ឧទ្ធរណ៍​។

ពាក់ព័ន្ធបញ្ហាសំណងទាមទារជំងឺចិត្តវិញ ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្តឹង​អ្នក​វិភាគ​រូប​នេះ ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ ចំពោះការ​អត្ថាធិប្បាយ​របស់​លោក​គឹម សុខ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម។

មួយករណីទៀត «ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែល​មាន​ការ​សម្លាប់​មនុស្ស​ហើយ ​រក​មុខ​ឃាតករ​មិន​ឃើញ» ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​លាន​​រៀល ដែល​ស្មើ​នឹង​២​ពាន់​៥​រយ​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ