អានតួអត្ថបទ
កម្ពុជា

ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​ទៅ​មុខ​ទៀត​

ព្រះ​មហាក្សត្រ​​ចេញ​​ព្រះរាជ​​ក្រិ​ត្យ​​ អនុញ្ញាត​​ឲ្យ​​ចៅក្រម​​ និង​​ព្រះរាជអាជ្ញា​​ចំនួន​​៤០​​រូប​​ បន្ត​ការងារ​​របស់​​ខ្លួន​​ត​​ទៅ​​ទៀត ​​ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​តុលាការ​ទាំង​នេះ​ មាន​អាយុ​ច្រើន​ដល់​អាយុ​ចូល​និវត្តន៍​ទៅ​ហើយ​ក្តី​។ ​ចៅ​ក្រម​ ​និង​​ព្រះ​រាជ​​អាជ្ញា​​ដែល​​ត្រូវ​​បន្ត​​ការងារ​​លើស​​​អាយុ​​ចូល​និវត្តន៍​​​​​ដែល​​​​រង​​​កា​រ​រិះ​គន់​​ពី​​សង្គម​​ស៊ីវិល​​ទាំង​​នោះ ​​រួម​​មាន​​​​ប្រធាន​​តុលាការ​​កំពូល​ ​និង​​ប្រធាន​​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ​​ផង​​ដែរ​​។​

តុលាការកំពូលក្រុងភ្នំពេញ
តុលាការកំពូលក្រុងភ្នំពេញ RFI
ផ្សាយពាណិជ្ជកម្ម

ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ចំនួន​៤០​រូប​ ដែល​មាន​អាយុ​ចូល​និវត្តន៍​ ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​ត​ទៅ​ទៀត​ ដោយ​គ្មាន​កំណត់។តាម​ព្រះ​រាជ​ក្រិ​ត្យ ចុះ​ថ្ងៃ​ទី​០៦​ខែ​មេសា​ឆ្នាំ ​២០១៤​ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​សារព័ត៌​មាននៅ​ថ្ងៃ​ទី១២​ខែ​មេសា​នេះ​ បង្ហាញ​ថា ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ទាំង​៤០​ រូប​នោះ​ រួម​មាន​លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល និង​អនុប្រធាន​របស់លោក គឺ​លោក ឃឹម ប៉ុណ្ណ ព្រមទាំង​ចៅក្រម​តុលាការ​កំពូល ៦នាក់​ផ្សេងទៀត។ក្រៅពីនោះ​មាន​អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ ប្រធាន​និង​អនុប្រធាន​សាលាដំបូង​រាជធានី-ខេត្ត​ជាច្រើន​ទៀត។

ក៏ប៉ុន្តែ​ព្រះរាជ​ក្រិ​ត្យ​ដែលមាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបន្ត​ការងារ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំងអស់​នោះឡើយ។ក្រសួងយុត្តិធម៌​ក៏​មិនមាន​ការពន្យល់​អ្វី​ដែរ ទាក់ទង​ទៅនឹង​ការ​ពន្យា​កំណើត​ជាពិសេស​ទៅដល់​មន្ត្រី​ជាន់ នៃ​ប្រព័ន្ធតុលាការ​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ​​សង្គម​ស៊ីវិល ហាក់ដូចជា​បានធ្វើ​អត្ថាធិប្បាយ​បញ្ឆិតបញ្ឆៀងខ្លះៗថា គួរតែមាន​ភាព​ស្មើភាព​គ្នា​លើ​គោលការណ៍​នេះ, នេះ​បើតាម​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​យល់ឃើញថា ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែល​ទទួល​បាន​សិទ្ធិ​ពិសេស​ទាំងនេះ គឺជា​អ្នក​ដែល​ធ្លាប់​ដែលមាន​គុណបំណាច់​ដល់​រដ្ឋាភិបាល ​និង​គណបក្សកាន់អំណាច។

ជាមួយគ្នានេះ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក​ចាន់ សុ​វ៉េ​ត បាន​កត់សម្គាល់ថា ការធ្វើ​ដូច្នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត និង​សមត្ថភាព​ការងារ​របស់​យុវជន​ជំនាន់​ក្រោយ​ដែលជា​ទំពាំង​ត្រៀម​ស្នង​ឬ​ស្សី។ លោក​ចាន់ សុ​វ៉េ​ត​បន្តថា ទាំង​នេះ​​ក៏​ជាការ​អនុវត្ត​មួយ​ផ្ទុយទៅនឹង​ការតាំង​ចិត្ត​ក្នុងការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​របស់​រដ្ឋាភិបាល​ផងដែរ។
សូមបញ្ជាក់ថា ការដាក់​ឲ្យ​ចូលនិវត្តន៍​នៃ​មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មនុស្ស​ប្រុស​ចាប់ពី​អាយុ៦០ឆ្នាំ​ឡើងទៅ ត្រូវគេ​រិះគន់ថា បានទទួល​ប្រាក់​ចូលនិវត្តន៍​តិចតួច ជាហេតុ​ធ្វើ​ឲ្យ
មន្ត្រី រាជការ ម្នាក់ៗដែល​ដល់​អាយុ​ចូលនិវត្តន៍​ហើយ​នោះ រិះរក​វិធីផ្សេងៗ មិន​ចង់​ចូលនិវត្តន៍
ឡើយ។ជាមួយគ្នានេះ​ក៏មាន​ការស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ឲ្យ​បាន​សមរម្យ​ផងដែរ​សម្រាប់​ប្រាក់
ចូលនិវត្តន៍​នេះ​ដើម្បី​ផ្តល់ឱកាសតៗគ្នា​ដល់​អ្នកជំនាន់ក្រោយ​ក្នុង​ការបំរើ​ការងារ​ជូន​រាជការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ