អានតួអត្ថបទ
បទសម្ភាស

លោក សៅ ​សុភាព​៖ ​កម្ពុជា​ចូល​រួម​ចលនា​ការ​ពារ​កំណើន​ទឹក​សមុទ្រ​ បើ​ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​ប្រឈម​ក្តី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​លោក សៅ សុភាព នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន។ ក្រសួងបរិស្ថាន ដែល​បានរៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី៥​​ មិថុនា​នេះ ក្រោម​ប្រធានបទ «រួមគ្នា​ទប់ស្កាត់​កំណើន​កម្ពស់​ទឹកសមុទ្រ» នៅឯ​ខេត្ត​កែប។ លោក សៅ សុភាព ​បាន​និយាយថា បើទោះបីជា​បច្ចុប្បន្ន​កម្ពុ​ជា​មិនទាន់​រងគ្រោះ​ដោយសារ​កំណើន​ទឹកសមុទ្រ​ក្តី តែ​កម្ពុជា​ត្រូវ​ចូលរួម​នៅក្នុង​ចលនា​ទប់ស្កាត់ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​ដែល​កំពុង​ប្រឈម​សម្រាប់​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក។ផ្ទុយ​ស្រឡះ​ពី​ក្រសួងបរិស្ថាន យុវជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ឯណេះ​វិញ បានទាមទារ​ឲ្យមាន​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​ឳ​កាស​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​នេះ។  

RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ