អានតួអត្ថបទ
បទសម្ភាស

លោក​ ផៃ ​ស៊ី​ផាន​៖​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី​នៅ​ឡើយ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រ​ចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​ នៅ​ថ្ងៃ​នេះ ​គឺ​​លោក​ ផៃ​ ស៊ី​ផាន​ រដ្ឋ​លេខា​ធិការ​ និង​​ជា​​អ្នក​នាំ​ពាក្យ​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​។ ​ឆ្លើយ​​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI​ លោក​ ផៃ ​​ស៊ី​​ផាន​ បាន​​ច្រាន​ចោល​​ចំពោះ​​ព័ត៌មាន​​ថា​ កម្ពុជា​​បាន​សម្រេច​​ទទួល​យក​​ជ​​ន​ភៀស​ខ្លួន​​អូស្ត្រាលី ​ឲ្យ​មក​​រស់​នៅ​​ក្នុង​ប្រទេស​​កម្ពុជា​​ហើយ​។ ​តែ​​លោក​ ផៃ ​ស៊ី​​ផាន ​បាន​​បញ្ជាក់​ថា​ កម្ពុជា​​ទើប​តែ​​សិក្សា​​ប៉ុណ្ណោះ​។ ​បើតា​ម​​លោក ​ផៃ ​ស៊ី​​ផាន​ រដ្ឋាភិបាល​​បាន​​បង្កើត​​គណៈ​កម្មការ​​អន្តរ​ក្រសួង​​មួយ​ ដើម្បី​​សិក្សា​​អំពី​​ផល​ប៉ះ​ពាល់​​ផ្នែក​​សេដ្ឋកិច្ច​ ច្បាប់​ គោលការណ៍​​មនុស្ស​ធម៌ ​និង​​កិច្ច​សហប្រតិបត្តិការ​​អន្តរជាតិ ​មុន​នឹង​​សម្រេច​​ឆ្លើយ​​តប​ទៅ​​នឹង​​សំណើ​​របស់​​ប្រទេស​​អូស្ត្រាលី។​  

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន RFI/Sovanara
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ