អានតួអត្ថបទ
កម្ពុជា

ក្រុមការងារ​ទាំងបី​សម្រាប់​កែទម្រង់​រដ្ឋធម្មនុញ្ញ ​បទបញ្ជា​ផ្ទៃក្នុង ​និង​ច្បាប់​បោះឆ្នោត​នឹង​ចាប់ផ្តើម​ជួបគ្នា​ថ្ងៃចន្ទ

​មក​ដល់​​ថ្ងៃ​​សៅរ៍​​នេះ ​ក្រុម​ការ​ងារ​​ទាំង​បី​រ​បស់​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​សង្គ្រោះ​​ជាតិ​ ​ស​ម្រាប់​​កែ​ទម្រង់​​រដ្ឋ​ធម្មនុញ្ញ ​បទ​បញ្ជា​ផ្ទៃ​ក្នុង ​និង​​កែ​​ច្បាប់​បោះ​ឆ្នោត ​ត្រូវ​បាន​​បង្កើត​ឡើង​​រួច​រាល់​​ហើយ​។ ​ក្រុម​ការ​ងារ​​ចម្រុះ ​ដែល​មាន​​សមាសភាព​​ម្ខាង​ ៦​ រូប ​នឹង​​ចាប់​ផ្តើម​​ជួប​គ្នា ​ចាប់​ពី​​ថ្ងៃ​​ច​ន្ទ ​គឺ​​បន្ទាប់​ពី​​រដ្ឋសភា​ ប្រជុំ​​ប្រកាស​​សុពលភាព​​តំណាង​រាស្ត្រ ​លោក​​សមរង្ស៊ី​។ ​នេះ​​បើ​តាម​​​ការ​បញ្ជាក់​​របស់​​លោក​​ឈាង​​វុន ​អ្នក​នាំ​ពាក្យ​​រដ្ឋសភា ​និង​​ជា​​ប្រធាន​​ក្រុម​ការ​ងារ​​ធ្វើ​​វិសោធនកម្ម​​បទ​បញ្ជា​ផ្ទៃ​ក្នុង​រ​ដ្ឋ​​សភា ​ខាង​​គណបក្ស​​ប្រជាជន​​កម្ពុជា​។

ការជួបចរចាគ្នារវាងគណបក្សប្រជាជន និង គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤។
ការជួបចរចាគ្នារវាងគណបក្សប្រជាជន និង គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បង្កើត​​រួច​ហើយ ​ក្រុម​ការ​ងារ​​របស់​​គ​ណ​បក្ស​​ប្រជា​ជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ ​ស​ម្រាប់​​កែ​ទម្រង់​​រដ្ឋ​ធម្មនុញ្ញ ​បទ​បញ្ជា​ផ្ទៃ​ក្នុង ​និង​​កែ​​ច្បាប់​បោះ​ឆ្នោត​។ ​ក្រុម​ការ​ងារ​​ទាំង​៣ ​ដែល​ម្ខាង​ៗ ​មាន​​សមាសភាព​៦​ រូប​ រួម​មាន​៖ ​១-​ក្រុម​ការ​ងារ​​ចម្រុះ​​វិសោធន​កម្ម​​រដ្ឋ​ធម្មនុញ្ញ ​ដឹក​នាំ​​ដោយ​​លោក​​ប៊ិន​​ឈិន ​និង​​លោក​​អេង​​ឆៃអ៊ាង ​២-ក្រុម​ការ​ងារ​​ចម្រុះ​​វិសោធនកម្ម​​បទ​បញ្ជា​ផ្ទៃ​ក្នុង​រ​ដ្ឋ​​សភា ​ដឹក​នាំ​​ដោយ​​លោក​​ឈាង​​វុន ​និង​​លោក​​យ៉ែម​​បុញ្ញ​ឬ​ទ្ធិ ​និង​​ក្រុម​ការ​ងារ​​ចម្រុះ​​ទី​៣​ សម្រាប់​​វិសោធនកម្ម​​ច្បាប់​បោះ​ឆ្នោត ​ដឹក​នាំ​​ដោយ​​លោក​​ព្រុំ​សុខា ​និង​​លោក​​គួ​យ​​ប៊ុន​​រឿន។​

​អ្នក​នាំ​ពាក្យ​​រដ្ឋសភា ​និង​​ជា​​ប្រធាន​​ក្រុម​ការ​ងារ​​ធ្វើ​​វិសោធនកម្ម​​បទ​បញ្ជា​ផ្ទៃ​ក្នុង​រ​ដ្ឋ​​សភា ​ខាង​​គ​ណ​បក្ស​​ប្រជាជន​​កម្ពុជា ​លោក ​ឈាង ​វុន​ បាន​​បញ្ជាក់​ថា ​ក្រុម​ការ​ងារ​​វិសោធន​​កម្ម​​បទ​បញ្ជា​ផ្ទៃ​ក្នុង​រ​ដ្ឋ​​សភា ​ដែល​មាន ​៦ ​រូប ​ដឹក​នាំ​​ដោយ​​រូប​លោក ​អាច​​នឹង​​ចាប់​ដៃ​ ធ្វើ​ការ​​ជា​មួយ​​ក្រុម​ការ​ងារ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ ​ដឹក​នាំ​​ដោយ​​លោក ​យ៉ែម ​បុញ្ញឫទ្ធិ ​ចាប់​ពី​​ថ្ងៃ​​ចន្ទ​​ខាន​ស្អែក​​នេះ​។ ​ពោល​គឺ​​នៅ​ពេល​​រដ្ឋសភា ​បើក​​កិច្ច​ប្រជុំ​​វិសាមញ្ញ ​ដើម្បី​​ប្រកាស​​សុពល​ភាព​​តំណាង​រាស្ត្រ ​ជូន​​លោក​​សម​រង្ស៊ី។
​ក្រុម​ការ​ងារ​​ចម្រុះ​​វិសោធនកម្ម​​បទ​បញ្ជា​ផ្ទៃ​ក្នុង​រ​ដ្ឋ​​សភា ​មាន​​ភា​រកិច្ច​​ពិនិត្យ ​និង​​សិក្សា ​លើ​​ការ​ស្នើ​សុំ​​​ធ្វើ​​វិសោធន​កម្ម ​ប្រការ ​៦ ​ថ្មី នៃ​​បទ​បញ្ជា​ផ្ទៃ​ក្នុង ​នៃ​​រដ្ឋ​សភា​។ ​នោះ​​គឺ​​ការ​កែ​សម្រួល​​គ​ណៈ​កម្មកា​​រ​ទី៤​ មក​ជា​​គណៈកម្មការ​​ម​ហា​​ផ្ទៃ ​ការ​ពារ​ជាតិ ​និង​​មុខ​ងារ​សាធារណៈ ​ហើយ​​ប​ង្កើត​​គណៈ​ក​ម្មការ​​ទី​១០ ​មាន​​ឈ្មោះ​ថា ​“គណៈ​កម្មការ​​អង្កេត​ បោស​សំអាត ​និង​​ប្រឆាំង​​អំ​ពើ​ពុក​រលួយ។​
ការ​ងារ​​កែ​សម្រួល​​គណៈកម្មការ​​ជំនាញ​​របស់​​រដ្ឋ​សភា​​នេះ ​ត្រូវ​បាន​​លោក ​ឈាង​ វុន​ ​អះ​អាង​ថា ​ក្រុម​ការ​ងារ​​ចម្រុះ​​គណបក្ស​​ទាំង​ពីរ ​នឹង​ធ្វើ​​ការ​សម្រេច​​ជា​មួយ​គ្នា ​មិន​​ដល់ ​២ ​ម៉ោង​​នោះ​ទេ​។​
តាម​​លោក ​ឈាង ​វុន ​បេក្ខជន​​ជាប់​ឆ្នោត​​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទាំង​ ៥៥ ​រូប ​គួរ​តែ​​ចូល​រួម​​ប្រជុំ​​រដ្ឋ​សភា ​នា​​​ថ្ងៃ​ទី២​៨ក​ក្កដា ​ខណៈដែ​ល​​រដ្ឋ​សភា ​ប្រកាស​​សុពល​ភាព​​នៃ​អាណ​ត្តិ​​តំណាង​រាស្ត្រ​​របស់​លោក​​ស​មរ​ង្ស៊ី។
​ប៉ុន្តែ​​លោក​​យឹម​​សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​បាន​​បញ្ជាក់​ថា ​បេក្ខជន​​ជាប់​ឆ្នោត​​ទាំង​ ៥៥ ​រូប ​នឹង​មិន​​ទៅ​​ចូល​រួម​​កិច្ច​ប្រជុំ​​រដ្ឋសភា ​នា​​ព្រឹក​​ថ្ងៃ​២៨​កក្កដា​​ទេ​។ ​មូល​ហេតុ ​មក​ពី​​បេក្ខ​ជន​​ទាំង​នោះ ​មិន​ទាន់​​ស្បថ ​ហើយ​​ការ​ងារ​​កែ​ទម្រង់​​ទាំង​បី ​មិន​ទាន់​​បំពេញ​​រួច​រាល់​​នៅ​ឡើយ​។ ​មួយ​វិញ​ទៀត ​គណបក្ស​​សង្គ្រោះ​​ជាតិ​​​ក៏​​កំពុង​​មមា​ញឹក ​នឹង​​ការ​រៀប​ចំ​​សន្និបាត​​ក្រុម​​​ប្រឹក្សា​ជាតិ ​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី​២៧​កក្កដា ​នៅ​​សួន​ច្បារ ​មុខ​​វត្ត​​បទុម​​វ​ត្តី ​ដើម្បី​​លើក​ឡើង​​ពី​​​សកម្មភាព​​ការ​ងារ ​ចាប់​​ពី​ថ្ងៃ​​បង្កើត​​គណបក្ស ​និង​​ប្រកាស​​ពី​​គោល​ជំហរ​​របស់​​គណបក្ស ​ទៅ​​ថ្ងៃ​​ខាង​មុខ​។ ​គណបក្ស​​សង្គ្រោះ​​ជាតិ ​ពេលនេះ​ កំពុង​​ទទួល​រង​​នូវ​​ការ​រិះគន់​​ជា​ច្រើន​ ​ដោយ​សារ​​ចុះ​​កិច្ចព្រម​ព្រៀង​​បញ្ចប់​​ជម្លោះ​​នយោបាយ​ ជា​មួយ​​គណបក្ស​ប្រជា​ជន​​កម្ពុជា ​ថ្ងៃ​២២​កក្កដា​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ