អានតួអត្ថបទ
កម្ពុជា

អាដ​ហុក​ ព្រ​មាន​រដ្ឋាភិបាល​ ពី​ជម្លោះ​ដី​ធ្លី​ ដែល​កំពុង​ក្លាយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​សង្គម​កម្ពុជា​

ក្នុង​ពេល​បង្ហាញ​ស្ថាន​ភាព​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​ លោក​ ធន​ សារាយ​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ ពី​ជម្លោះ​ដី​ធ្លី​ ដែល​កំពុង​ក្លាយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​សង្គម​កម្ពុជា​។ ​តាម​អាដ​ហុក ​ជម្លោះ​ដី​ធ្លី​ចាប់​ពី​ឆ្នាំ​២០០០​ រហូត​ដល់​ឆ្នាំ​២០១៣​ មាន​មនុស្ស​ចំនួន​ ៧៧០​.០០០​ នាក់​ ត្រូវ​បានទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​។ ​ក្នុង​ឆ្នាំ​២០១៣​ មាន​ការ​ចោទ​ប្រកាន់​មនុស្ស ​១០៩ ​នាក់ ​ចាប់​ខ្លួន​ ៤៣​ នាក់ ​ហើយ​ជាប់​ពន្ធ​នា​គារ​​ ១៩​ នាក់​។ ​ក្នុង​ឆ្នាំ​២០១២​ មាន​ការ​ចាប់​ខ្លួន​មនុស្ស​ ២៣២​ នាក់​។ ​ប៉ុន្តែ​រយៈពេល​បី​ខែ ​ដើម​ឆ្នាំ​២០១៤​ ជម្លោះ​ដី​ធ្លី​បាន​ផ្ទុះ​ឡើង​វិញ​ ​ដោយ​មាន​មនុស្ស​ ៤៨​ នាក់​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​ និង ១២ នាក់ ត្រូវ​គេ​ដាក់​ក្នុង​ពន្ធនាគារ​។

លោក ធន សារាយ ប្រធានអង្គការអាដហុកក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៨ ឧសភា ឆ្នាំ ២០១៤។
លោក ធន សារាយ ប្រធានអង្គការអាដហុកក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៨ ឧសភា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មានមនុស្សចំនួន ៧៧០.០០០ នាក់ ស្មើនឹង ៦% នៃចំនួនប្រជាជនកម្ពុជាសរុប ត្រូវបា​ន​ទទួល​រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការទន្ទ្រានដីធ្លី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១។ នេះបើតាមអង្គការអាដហុក។

នៅឆ្នាំ២០១៣ អាដហុក បានទទួលបណ្តឹងលើវិវាទដីធ្លី ១៣៥ ករណី ក្នុងនោះ មានមនុស្ស ១០៩ នាក់ ត្រូវបានចោទប្រកាន់ ចាប់ខ្លួន ៤៣ នាក់ និងដាក់ក្នុងពន្ធនាគារ ១៩ នាក់។ ក្នុង​ឆ្នាំ​២០១២ មានការចាប់ខ្លួនមនុស្ស ២៣២ នាក់។

ដោយឡែក ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ២០១៤ អាដហុក បានកត់ត្រាថា យ៉ាងហោច​ណា​ស់​ មានមនុស្ស ៤៨ នាក់ ត្រូវបានចោទប្រកាន់ និងចាប់ខ្លួន និង ១២ នាក់ ត្រូវបាន​គេដាក់​ក្នុងពន្ធនាគារ។

យោងតាមស្ថានភាពជម្លោះដីធ្លីខាងលើ លោក ធន សារាយ ប្រធានអង្គការអាដហុក បាន​ព្រ​មាន​ដល់រដ្ឋាភិបាល នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៨ឧសភាថា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ រដ្ឋាភិបាល ត្រូវតែប្រញាប់ដោះស្រាយ ខណៈ​ដែល​នៅដើមឆ្នាំ២០១៤ ជម្លោះដីធ្លី បានផ្ទុះឡើងមកវិញ។

តាមលោក ធន សារាយ បញ្ហាដីធ្លី ជាកត្តាមួយដ៏សំខាន់ ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់លទ្ធ​ផល​បោះ​ឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១។ ពោលគឺគណបក្សប្រជាជនកម្ពុជា ដែលបាន​ដឹកនាំ​រដ្ឋា​ភិបាលច្រើនឆ្នាំមកហើយ បានបាត់បង់សន្លឹកឆ្នោត ដោយសារតែបញ្ហាដីធ្លី។

លោក ធន សារាយ បានស្នើដល់រដ្ឋាភិបាល ឲ្យបញ្ឈប់ទាំងស្រុង នូវការផ្តល់​ដីសម្ប​ទាន​សេដ្ឋ​កិច្ច ដល់ក្រុមហ៊ុនឯកជន សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ខណៈដែលរដ្ឋាភិបាល បាន​សម្រេចផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច កាលពីឆ្នាំ២០១។ ក្នុងនោះ រដ្ឋាភិបាល ក៏ត្រូវរៀបចំគោលនយោបាយ សម្រាប់ការបណ្តេញចេញ ឲ្យ​ស្រប​តាមស្តង់​ដារ​អន្តរ​ជាតិ ជាដើម។

អាដហុក ក៏បានលើកឡើងថា ក្នុងឆ្នាំ២០១៣ មិនមានការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ចថ្មីៗ​ទៀត​នោះទេ ខណៈដែលមានការផ្តល់ដីចំនួន ជាង ២ លាន ៦ សែនហិកតា ដល់ក្រុមហ៊ុនឯកជន គិតត្រឹមឆ្នាំ២០១។ ក្នុងនោះ រដ្ឋាភិបាល បានរឹបអូសដីសម្បទានសេដ្ឋកិច្ចមកវិញ ច្រើនជាង ៣៣០.០០០ ហិកតា។ ក្នុងឆ្នាំ២០១៣ មានករណីជម្លោះដីធ្លី ចំនួន ២៩ ករណី ទាក់ទងនឹង​ដី​សម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាល ប្រគល់ឲ្យក្រុមហ៊ុនឯកជន។ ភាគច្រើន កើតឡើង​នៅ​តំបន់ភាគឥសាន។

រីឯដីសម្បទានសង្គមកិច្ច ត្រូវបានអាដហុក បង្ហាញថា នៅឆ្នាំ២០១៣ មានចំនួន ៤៨៥ កន្លែង មានផ្ទៃដីសរុប ជាង ៦ សែន ២ម៉ឺន ហិកតា។ នៅឆ្នាំ២០១២ ដីសម្បទានសង្គមកិច្ច មាន ៣៨ កន្លែង គ្របដណ្តប់លើផ្ទៃដីសរុប ជាង ១ សែនហិកតា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានចាត់ទុករបាយការណ៍របស់អាដហុក ថា​ជា​ការ​ឆ្លុះបញ្ចាំងពីស្ថានភាពដីធ្លី កាលពីអតីតកាល។ ប៉ុន្តែសព្វថ្ងៃ លោកអះអាងថា រដ្ឋាភិបាល កំពុងដោះស្រាយបញ្ហាដីធ្លី ដោយសម្របសម្រួលឲ្យអាជ្ញាធរដែនដី ទទួលបណ្តឹង ដោះ​ស្រាយ​នៅនឹងកន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ