អានតួអត្ថបទ
កម្ពុជា

នួន ជា​៖ ហេង សំរិន និង ជា ស៊ីម ជាអ្នកក្រីក្រ

នៅ​ក្នុង​សវនាការ​ថ្ងៃ​នេះ ​លោក​នួន ជា​បាន​និយាយ​ដល់​តួអង្គ​លោក​ហេង សំរិន បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋសភា និង​តួ​អង្គ​លោក​ជា ស៊ីម​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច។ គឺ​ឆ្លើយ​តប​នឹង​សំណួរ​របស់​មេធាវី​របស់​ខ្លួន​គឺ លោក Michiel Petsmen​ដែល​បាន​សួរ​សំណួរ​បើក​អោយ​លោក​នួន ជា​និយាយ​អំពី​ជីវិត​ផ្ទាល់​ខ្លួន​មុន​ឆ្នាំ​១៩៧៥ ទើប​នួន ជា​បាន​និយាយ​ដល់​បុគ្គល​២​រូប​នេះ។ នៅ​ព្រឹក​មិញ​នេះ ដោយ​អង្គុយ​នៅ​ក្នុង​វង្វង់​ក្រចកសេះ​ដូច​សព្វដង​ដែរ អតីតបង​ធំ​ទី​២​របប​ខ្មែរ​ក្រហម​បាន​និយាយ​រៀបរាប់​តាំង​ពី​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ហើយ​ត្រឡប់​មក​កម្ពុជា​បាន​ជួប​នឹង​លោក​ហេង សំរិន និង​លោក​ជា ស៊ីម​ដែល​លោក​នួន ជា​អះអាង​ថា​មាន​ជីវិត​ជិតស្និទ្ធ​​គ្នា​ច្រើន។

លោកនួន ជា​ និយាយដល់​​​លោកហេង​ សំរិន​​ បច្ចុប្បន្ន​​ប្រធាន​​រដ្ឋសភា​​ និង​​ លោកជា ស៊ីម​​ប្រធាន​​ព្រឹទ្ធសភា ​​
លោកនួន ជា​ និយាយដល់​​​លោកហេង​ សំរិន​​ បច្ចុប្បន្ន​​ប្រធាន​​រដ្ឋសភា​​ និង​​ លោកជា ស៊ីម​​ប្រធាន​​ព្រឹទ្ធសភា ​​ © ស៊ីវ​ ចាន់ណា
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ