អានតួអត្ថបទ
ភូមា

ភូមា៖រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ប្រើ​កម្លំាងបាយ​បង្រ្កាប​លើ​ក្រុម​បាតុករ

នៅ​ប្រទេស​ភូមា មួយ​ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយបង្រ្កាប​លើ​ហ្វូង​បាតុករ​សិស្សនិស្សិត និង​កម្មករ​មក រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី៦ មីនា​ពី​ហេតុផល​ត្រឹមត្រូវ​ដែល​ខ្លួន​បាន​ប្រើ​កម្លំាងបាយ។ គួរ​រម្លឹក​ជូន​ថា អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​សិស្សនិស្សិត​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដែល​ពួក​គេ​ចាត់​ទុក​ថា គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ។ ក្បួនបាតុកម្ម​របស់​សិស្សនិស្សិត​ដែល​បាន​ចូលរួម​ជួយ​គំាទ្រ​ពី​កម្លំាង​កម្មករ​រាប់រយ​នាក់​ត្រូវ​បាន​កម្លំាង​ប៉ូលិស​វាយបង្រ្កាប​យ៉ាង​ចាស់ដៃ​ដោយ​បណ្តាល​ឲ្យ​របួស និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់។

ប៉ូលិសភូមា​កំពុង​ចាប់​យក​មីក្រូ​ពី​បាតុករ​សិស្សនិស្សិត
ប៉ូលិសភូមា​កំពុង​ចាប់​យក​មីក្រូ​ពី​បាតុករ​សិស្សនិស្សិត Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​បាន​លើក​យក​ហេតុផល​មក​ពន្យល់​ថា ការ​ដែល​ក្រុមប៉ូលិស​បាន​បើក​ការ​វាយបង្រ្កាប​លើ​ហ្វូង​បាតុករ​ក៏​ដោយសារ​តែ​ពួក​គេ​បាន​ប្រើ​អំពើហិង្សា​ដាក់​ប៉ូលិស​មុន។ តែ​ក្រុមបាតុករ​បាន​ឆ្លើយ​តប​វិញ​ថា ក្បួនបាតុកម្ម​របស់​ពួក​គេ​ជា​ក្បួន​បាតុកម្ម​អហិង្សា តែ​គឺ​ក្រុម​ប៉ូលិស​ទេ​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ហិង្សា​មុន​គេ។ ប្រមុខ​ម្នាក់​នៃ​ចលនា​និស្សិត​ឈ្មោះ​ចលនា​ជំនាន់ ៨៨ ដែល​ប៉ូលិស​ទើប​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​សុក្រ ទី៦ មីនា​បាន​បញ្ជាក់​ថា ទង្វើ​វាយបង្រ្កាប​របស់​ប៉ូលិស ជា​ទង្វើ​ជ្រុល​ហួសហេតុ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ទន្ទឹម​នឹង​ការ​ដោះ​លែង​រូប​ប្រមុខ​ចលនានិស្សិត​ឈ្មោះ​ចលនា​ជំនាន់ ៨៨ នោះ ប៉ូលិស​ក៏​បាន​ចាប់​ខ្លួន​និស្សិត ៥នាក់​ទៀត​នៅ​ប៉ែក​កណ្តាល​ប្រទេស។

ដោយឡែក និង​ក្រៅ​ពី​ការ​ចាប់​ខ្លួន​បាតុករ​សិស្សនិស្សិត ប៉ូលិស​ក៏​បាន​ចាប់​ខ្លួន​បាតុករ​ជា​កម្មករ​កាត់ដេរ​ចំនួន ១៤នាក់​ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​សម្តែង​សាមគ្គីភាព​ជាមួយ​បាតុករ​សិស្សនិស្សិត។ បើ​យោង​តាម​កាសែត​ផ្លូវការ កម្មករ​កាត់ដេរ​ទំាង ១៤នាក់​អាច​នឹង​ជាប់​ចោទ​ពី​បទ​បំបះបំបោរ និង​ដែល​ម្នាក់ៗ​អាច​ទទួល​ទោស​ជាប់​គុក​ដល់​ទៅ ២ឆ្នំា ព្រម​ទំាង​បង់ប្រាក់ពិន័យ​ទៀត។ គួរ​រម្លឹក​ជូន​ថា អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​សិស្សនិស្សិត​ភូមា​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដែល​ពួក​គេ​ចាត់​ទុក​ថា គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ។ ពួក​គេ​បាន​ទាមទារ​ជា​ពិសេស​ឲ្យ​បង្កើត​ក្រុមសហជីព​សិស្សនិស្សិត និង​ដាក់បញ្ចូល​ភាសា​ជនជាតិ​ភាគតិច​ទៅ​ក្នុង​កម្មវិធី​សិក្សា។

ចលនា​បះបោរ​របស់​សិស្សនិស្សិត​ភូមា​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ការ​បោះឆ្នោត​សភា​កាន់​តែ​ខិតជិត​មក​ដល់​នៅ​ចុង​ឆ្នំា ២០១៥ នេះ និង​ដែល​រដ្ឋាភិបាល​ភូមា​កំពុង​ស្ថិត​ក្រោម​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​យ៉ាង​ខ្លំាង។ សូម​ជម្រាប​ជូន​ថា តំាង​ពី​ភូមា​បាន​បិទបញ្ចប់​របបសឹក​ក្នុង​ឆ្នំា ២០១១ មក រដ្ឋាភិបាល​ស៊ីវិល​បាន​ធ្វើ និង​កំពុង​បន្ត​ធ្វើ​កំណែទម្រង់​ច្រើន​ណាស់ តែ​ក្រុម​អ្នកសង្កេតការណ៍​បស្ចិមលោក​ក៏​កំពុង​បារម្ភ​ពី​ដំណើរ​វិល​ថយ​ក្រោយ​របស់​ភូមា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ