អានតួអត្ថបទ
ចិន

ចិនចាប់​ខ្លួន​អ្នកកាសែត​របស់​ញូវយ៉កថែមស៍ ពី​បទ​បង្ក​វិបត្តិ​សង្គម

អ្នកកាសែតចិន​ Du Bin ធ្វើ​ការ​ឱ្យ​ The New York Times បាត់​ដំណឹង​ឈឹង គ្មាន​​ផ្តល់​ព័ត៌មានអ្វី​ដល់គ្រួសារ អស់​ពេល​ពីរ​សប្តាហ៍​មក​ហើយ។ ជា​អ្នក​ថត​រូប​អាជីព និង​ជា​អ្នក​ផលិត​សៀវភៅ​ឯកសារ​​ស្តី​ពី​ជំរំ​ការងារ​នៅ​ចិន​ Du Bin ត្រូវ​ប៉ូលិស​ចិន​ ចាប់​ខ្លួន​ តាំង​ពី​ថ្ងៃទី ៣១​ឧសភា ពោល​គឺ​ពីរ​បី​ថ្ងៃ​មុខ​​ខួប​​នៃ​ការ​បង្ក្រាប​ចលនា​បាតុកម្ម​និស្សិត​នៅ​ទីលាន ធានអាន់មេន។

Du Bin អ្នក​ថត​រូប​ និង​ជា​អ្នក​និពន្ធ​ឯកសារ​ស្តីពី​ជំរំ​លត់ដំ​ នៅ​ប្រទេស​ចិន
Du Bin អ្នក​ថត​រូប​ និង​ជា​អ្នក​និពន្ធ​ឯកសារ​ស្តីពី​ជំរំ​លត់ដំ​ នៅ​ប្រទេស​ចិន RFI/Stéphane Lagarde
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ដីកា​ផ្លូវការ​ ដែល​ប៉ូលិស​ទម្លាក់​ទុក​នៅ​ផ្ទះ ឌូ បិន​ (Du Bin) ត្រូវ​បាន​ចាប់​ខ្លួន​ ពីបទ​បង្ក​វិបត្តិសណ្តាប់ធ្នាប់​សាធារណៈ ប៉ុន្តែ​តាម​ការ​ពិតទៅ​នោះ​ គឺ​ស្នាដៃ​ថ្មី​​របស់​ជាង​ថត​រូប​អាជីព​ទេ ដែល​ប៉ូលិស​ចិន​ចាប់​អារម្មណ៍។ សៀវភៅ ខ្សែអាត់​សម្លេង ត្រូវ​បាន​អឹម​អូស​យកអស់​​ពី​ផ្ទះ​។ នេះ​បើតាម Du Jirong ជា​បងស្រី​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​BBC ដោយ​បញ្ជាក់​ថា​​នៅក្នុង​​ដីកា​ ​ប៉ូលិស​ចិន មិន​បាន​​ប្រាប់​ពី​កន្លែង​ឃុំឃាំង ឌូ បិន​ទេ។

 
ឌូ បិន ក្លាយ​ជា​សទិស​ប្រមាញ់​នៃ​​របបកុម្មុយនិស្ត ទំនង​ដោយ​មូលហេតុ​ពីរ​យ៉ាង។ ទីមួយ គឺ​ការ​ផលិត​ភាពយន្ត​ឯកសារ​ទាក់ទង​នឹង​​ជំរំ​លត់ដំ​ស្ត្រី Masanjia នៅភាគ​ឦសាន​ប្រទេស​ ដែល​អាច​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ីនធ័រនែត នៅ​ក្រុង​ហុងកុង​ (ព្រោះ​គ្មាន​ការត្រួតពិនិត្យ​​ដូច​នៅ​ចិន​ដីគោក) កាលពី​​ដើម​ខែ​ឧសភា។ តំណាង​វិទ្យុ​បារាំង​អន្តរជាតិ​​​ បាន​ឃើញ​ផ្ទាល់​ ថា​មាន​ភ្នាក់ងារ​ស៊ីវិល​ចិន​តាម​ថត ឌូ បិន​ ជាប់។

មួយ​សប្តាហ៍​មុន​ការ​បាត់​ខ្លួន ឌូ បិន បាន​ចេញ​ផ្សាយ​សៀវភៅ​មួយ និយាយ​អំពី សោកនាដកម្ម​នៅ​ទីលាន​ធានអាន់មេន។ នេះ​បើ​តាម​កាសែត New York Times។ ប៉ុន្តែ​សៀវភៅ​នេះ​គ្មាន​សំណាង​បាន​ចេញ​ក្រៅ​ទឹកដីចិន​ឡើយ ទោះបី​ជា​រោងពុម្ព Books មាន​​ការិយាល័យ​នៅ​ប៉េកាំង​ផង និង​នៅ New York ផង​ក៏ដោយ។ រូបថត​ អត្ថបទ​ ភាពយន្ត​ឯកសារ​ របស់ ​ឌូ បិន មានអត្ថន័យ​រសើប​ខ្លាំង​ណាស់​សំរាប់​អាជ្ញាធរ​ចិន ដូច​​​ជា​អ្នក​បះបោរ​នយោបាយ​ម្នាក់។

ឌូ បិន ជា​ករណី​ថ្មី​មួយបន្ថែម​ ​បញ្ជាក់​អំពី​នយោបាយ​​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាលចិន​ថ្មី។ រដ្ឋាភិបាល​ ដែល​សន្យាការ​​ប្តូរ​ផ្លាស់។ បើ​គ្មាន​​ Meng Jianzhu មេប៉ូលិស​ចិន​ ​ ​ចេញ​មុខ​និយាយ​ប្រកាស​​បិទ​ជំរំ​លំដំ​ស្ត្រី​ នោះ​ពិត​ជា​គ្មាន​នរណា​​ ​ ហ៊ានប៉ះពាល់​​​ប្រធានបទ​នេះទេ។ អ្នក​ខ្លាច​ដំបូង​គេ​បំផុត​គឺ ឌូបិន តែ​ម្តង។ នេះ​ជាបញ្ជាក់​របស់ ឌូ បិន មក​កាន់​វិទ្យុ​បារាំង​កាលពី​ខែ​ឧសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ