អានតួអត្ថបទ
អសប

អៀរ៉ង់​​និង​​កូរ៉េ​​ខាងជើង​​បញ្ជូន​​បច្ចេកវិជ្ជា​ឲ្យគ្នា​​ទៅ​វិញ​​ទៅ​មក

កូរ៉េ​​ខាង​ជើង​​និង​​អៀរ៉ង់​ ទំនង​​ជា​​បាន​​​បញ្ជូន​​​ឲ្យ​​​គ្នា​​​ទៅ​វិញ​​​ទៅ​មក​​ជា​​ទៀង​​ទាត់​​បច្ចេក​​វិជ្ជា​​ក្នុង​​​វិស័យ​​កាំជ្រួច​​មីស្ស៊ីល​​បាញ់​បាន​​ឆ្ងាយ​ ដោយ​រំលោភ​​បំពាន​​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​ អ.ស.ប​.​ ។ នេះ​​បើ​​យោង​​តាម​របាយការណ៍​សម្ងាត់​មួយ​​របស់ ​​អ.ស.ប.​ របាយការណ៍​​​ដែល​ចិន​​ប៉ុន​ប៉ង​​រារាំង​​មិន​​ឲ្យ​​ផ្សព្វផ្សាយ។​ នេះ​បើ​​យោង​តាម​​​មន្ត្រី​​​​ការទូត​​.អស.ប.នៅ​ថ្ងៃ​អាទិត្យ​​១៥​ឧសភា​ម្សិលមិញ។

រូបភាពទូទស្សន៍អៀរ៉ង់ថ្ងៃទី​២៧កញ្ញា២០០៩ Press TV បង្ហាញការបាញ់កាំជ្រួចមីស្ស៊ីលរបស់អៀរ៉ង់
រូបភាពទូទស្សន៍អៀរ៉ង់ថ្ងៃទី​២៧កញ្ញា២០០៩ Press TV បង្ហាញការបាញ់កាំជ្រួចមីស្ស៊ីលរបស់អៀរ៉ង់ Reuters/Press TV
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ដែលដាក់​​​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប. ពិនិត្យ​​ ដោយ​​អ្នក​ជំនាញការ​​មួយ​ក្រុម​ដែល​ មានគ្នា ៧នាក់​និងទទួល​​បន្ទុក​ ខាងត្រួតពិនិត្យ​លើការ​គោរព​​ទណ្ឌកម្ម​​​​របស់សហគមន៍​អន្តរជាតិ ​ប្រឆាំង​​កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះ បានធ្វើ​ការបាញ់​សាក​ល្បង​​កាំជ្រួច​នុយក្លេអ៊ែរ ​នៅឆ្នាំ​២០០៦​និង​២០០៩​រួច​មក។ ​

 យោងតាម​ទីភ្នាក់ងារព័ត៌មាន​បារាំង ​AFP ក្រុមអ្នកជំនាញការ ​សង្ស័យថា៖ គ្រឿង​សម្ភារៈ​​​​ដែល​​អាច​​​យក​ទៅ​ធ្វើ​កាំជ្រួច​មីស្ស៊ីល​ ដែលគេហាមឃាត់  ត្រូវបានកូរ៉េ​ខាង​ជើង​និង​​អៀរ៉ង់ ​ធ្វើ​ការ​​ដឹក​បញ្ជូន​ឲ្យគ្នាទៅវិញទៅមក ​តាម​ជើង​យន្តហោះ​ដឹកទំនិញ ​នៃក្រុមហ៊ុន​អាកាសចរណ៍​​​​កូរ៉េ​ខាង​ជើង Air Koryo និងអៀរ៉ង់​​ Iran Air។

 ​ការ​ដាក់​​ទណ្ឌកម្ម​​របស់អសប ទៅលើ​កូរ៉េខាង​ជើង​និងអៀរ៉ង់ ​ដោយ​មូលហេតុ​ប្រទេស​ទាំង​ពីរ​នេះ បាន ធ្វើការ​ពង្រីក​​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។  កូរ៉េ​ខាង​​ជើងដែល​ធ្វើការ​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ​ របស់គេ  តាមយន្តហោះដឹកទំនិញ ​ដោយមក ពី វិធានការត្រួតពិនិត្យ​​សន្តិសុខ​ តាម​យន្ត​ហោះ​​ជំនួញ ​​ពុំសូវជាតឹងតែង​ប៉ុន្មានទេ។

 របាយការណ៍ បានបញ្ជាក់បន្ថែមថា “សម្ភារៈ ហាមឃាត់ទាំងនោះ “ត្រូវបានដឹកឆ្លងកាត់ ប្រទេស​​​​ទី៣​​ ជិតខាងតែគេ ​​មិន​ប្រាប់​ឈ្មោះ ។ ប្រទេសទី៣​នោះ គឺពុំមាន ​ប្រទេសណាក្រៅពី​ប្រទេស​ចិនទេ ដែលជា​សម្ព័ន្ធមិត្ត​​​​​​ចាក់ទឹកមិនលិច​របស់កូរ៉េខាងជើង ពីព្រោះ ទីក្រុងប៉េកាំង កន្លង​មកនេះ ខិតខំ​​និយាយ​​​​​​​បញ្ចុះបញ្ចូលសមាជិកចិនម្នា​ក់ដែល​ស្ថិតនៅ​ក្នុង​ក្រុម​អ្នក​ជំនាញការ​​​ កុំ​ឲ្យ​​​​ចុះហត្ថលេខា​លើ របាយការណ៍ខាងលើ-​ នេះបើយោងតាម​កាសែត New York Times ។
 

ម្យ៉ាងទៀត  របាយការណ៍​របស់អសប​ ក៏​​​ច្បាស់ជា​នឹង​​​​ត្រូវគេធ្វើការ​ពិនិត្យមើល និង ជជែក​ពិភាក្សាគ្នាយ៉ាងផុសផុល ​នៅថ្ងៃ​អង្គារ​ស្អែកនេះ​ ​មុននឹងគេ អាច​ផ្សព្វផ្សាយបាន ក្រោយពី​មានការ​ព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទមួយ ​រវាង​សមាជិក​ទាំង១៥ នៃ ក្រុម​ប្រឹក្សា​សន្តិសុខ​​អសប​​ដែលក្នុង​នោះ​​ក៏មានប្រទេសចិនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ