អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​បន្ថែម​ថវិកា​ដើម្បី​សម្រួល​ជីវភាពជនរងគ្រោះ​

រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​នៅ​ថ្ងៃសុក្រ​ទី២២​មេសានេះ​នូវ​ការ​បន្ថែម​ថវិកា​សម្រាប់​ជួយ​រើ​បោស​​សម្អាត​កំទេច​គំនរ​ដែល​បង្កឡើង​ដោយ​ មហន្តរាយ​រលកយក្ស​ស៊ូណាមី​និង​នុយក្លេអ៊ែរ​ ​ ជួសជុល​អគារ​ទ្រុឌទ្រោម​ ​ សាងសង់​​លំនៅ​ដ្ឋាន​​បណ្តោះ​​អាសន្ន​​ថ្មី​​សម្រាប់​​ជន​រងគ្រោះ​​ជប៉ុន​​ រាប់​ម៉ឺននាក់​។​ការខូចខាត​ដែល​បណ្តាល​​មកពី​គ្រោះ​មហន្តរាយ​រលកយក្ស​ស៊ូណាមី​និង​ នុយក្លេអ៊ែរ​អាចមាន​ដល់ទៅ​២៥ ០០០​ពាន់លានយេន​ឬ​ត្រូវជា​២១០​ពាន់លាន​អឺរ៉ូ។

តំបន់​​ក្នុង​​រង្វង់​២០គ,ម​​នៅ​ជុំវិញ​​មជ្ឈមណ្ឌ​ល​​នុយក្លេអ៊ែរ​​ហ្វ៊ូគូស្ហ៊ីម៉ា​​មាន​សារធាតុ​​វិទ្យុសកម្ម​​កម្រិត​ខ្ពស់​​ធ្វើឲ្យ​​ប៉ះពាល់​​សុខភាព​​មនុស្ស​
តំបន់​​ក្នុង​​រង្វង់​២០គ,ម​​នៅ​ជុំវិញ​​មជ្ឈមណ្ឌ​ល​​នុយក្លេអ៊ែរ​​ហ្វ៊ូគូស្ហ៊ីម៉ា​​មាន​សារធាតុ​​វិទ្យុសកម្ម​​កម្រិត​ខ្ពស់​​ធ្វើឲ្យ​​ប៉ះពាល់​​សុខភាព​​មនុស្ស​ © REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​សម្រេច​ស្នើសុំ​សភា​នូវ​ឥណទាន​បន្ថែម​ប្រមាណ​៣៣​ពាន់លាន​អឺរ៉ូ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ស្ថាបនា​សាងសង់​ឡើងវិញ​នៅ​តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស​ដែល​បាន​ទទួល​រងគ្រោះ​ដោយ​មហន្តរាយ​រលកយក្ស​ស៊ូណាមី​និង​នុយក្លេអ៊ែរ​។​ ការពិនិត្យ​ទៅលើ​សំណើ​សុំ​របស់​រដ្ឋាភិបាល​ដោយ​សភា​ជប៉ុន​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨មេសា​ខាងមុខនេះ។

 
រដ្ឋាភិបាល​ជប៉ុន​គ្រោង​ចំណាយ​១ ២០៩​ពាន់លានយេន​ឬ​១០ពាន់លាន​អឺរ៉ូ​សម្រាប់​ជួសជុល​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈ​ ​ ៣៦៣​ពាន់លានយេន​ឬ​៣ពាន់លាន​អឺរ៉ូ​សម្រាប់​សាងសង់​លំនៅដ្ឋាន​បណ្តោះ​អាសន្ន​ថ្មី​ ​ ៣៥០ពាន់លានយេន​សម្រាប់​រើ​​បោស​សម្អាត​កំទេច​គំនរ​ដែល​បង្កឡើង​ដោយ​មហន្តរាយ​រលកយក្ស​ស៊ូណាមី​និង​នុយក្លេអ៊ែរ​ ​ ២៧០ពាន់លានយេន​សម្រាប់​សាងសង់​អគារ​សិក្សា​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រញ្ជួយដី។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ណាអូតូ​ កាន​បាន​ប្រមាណថា​ ​ ការខូចខាត​ដែល​បណ្តាល​​មកពី​គ្រោះ​មហន្តរាយ​រលកយក្ស​ស៊ូណាមី​និង​នុយក្លេអ៊ែរ​អាចមាន​ដល់ទៅ​២៥ ០០០​ពាន់លានយេន​ឬ​ត្រូវជា​២១០​ពាន់លាន​អឺរ៉ូ។

សូមបញ្ជាក់ថា​ ​ គ្រោះ​មហន្តរាយ​រញ្ជួយដី​និង​គ្រោះ​មន្តរាយ​រលកយក្ស​ស៊ូណាមី​កាល​ពីថ្ងៃ​ទី១១​មីនា​កន្លង​ទៅនេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​បាត់ខ្លួន​ប្រមាណ​២៨ ០០០នាក់​នៅ​ប្រទេស​ជប៉ុន។​ ហើយ​ចាប់តាំង​ពី​ថ្ងៃសុក្រ​នេះទៅ​ តំបន់​ក្នុង​រង្វង់​២០គ,ម​នៅ​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​បានត្រូវ​គេ​ជម្លៀស​ប្រជាជន​ចេញ​ហើយនិង​ហាមឃាត់​ពុំឲ្យ​ចេញចូល​ ​ ដោយហេតុ​តែ​មាន​សារធាតុ​វិទ្យុសកម្ម​កម្រិត​ខ្ពស់​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ