អានតួអត្ថបទ
ជប៉ុន

ការរញ្ជួយដី ​ថ្ងៃ​​​ទី​៧​មេសា ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​​ជប៉ុន​​មួយ​ថ្មី​ទៀត​

ប៉ែកឦសាន​នៃ​ប្រទេស​ជប៉ុន​បាន​ទទួល​រងគ្រោះ​ជាថ្មី​ម្តងទៀត​ដោយ​ការរញ្ជួយ​ផែនដី​នៃ​ថ្ងៃទី​៧មេសា​ឆ្នាំ២០១១​ ​ ក្រោយពី​មាន​ការរញ្ជួយ​ផែនដី​នៃ​ថ្ងៃទី​១១​មីនា​រួចមក។​ ការរញ្ជួយ​ព្រះ​ធរណី​​​ដ៏​ខ្លាំងក្លា​កាលពី​ម្សិលមិញ​ដែល​មាន​កម្រិត​៧,១%នៃ​ មាត្រាដ្ឋាន​រិឆទ័រ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​៣នាក់​និង​ របួស​១០០ប្លាយនាក់។​ហើយ​ការរញ្ជួយ​ផែនដី​នៅ​​ថ្ងៃទី​៧មេសា​ម្សិលមិញ​បានធ្វើ​ឲ្យ​ប៉ះពាល់​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជប៉ុន​មួយ​ថ្មីទៀត​នៅ​អូណាហ្កាវ៉ា។

ការរញ្ជួយ​​ព្រះធរណី​​នៅ​ថ្ងៃ​​ទី៧​​មេសា​ឆ្នាំ២០១១​ធ្វើឲ្យ​ប៉ះពាល់​ដល់​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​ជប៉ុន​មួយ​ថ្មី​​ទៀត​​​នៅ​​អូណាហ្កាវ៉ា​
ការរញ្ជួយ​​ព្រះធរណី​​នៅ​ថ្ងៃ​​ទី៧​​មេសា​ឆ្នាំ២០១១​ធ្វើឲ្យ​ប៉ះពាល់​ដល់​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​ជប៉ុន​មួយ​ថ្មី​​ទៀត​​​នៅ​​អូណាហ្កាវ៉ា​ © REUTERS/Yomiuri Shimbun
ផ្សាយពាណិជ្ជកម្ម

01:26

សេចក្តីរាយការណ៍របស់​ សៀក សារិន

ការរញ្ជួយ​ព្រះធរណី​ដ៏​ខ្លាំងក្លា​កាលពី​ថ្ងៃព្រហស្បតិ៍​ទី៧​មេសា​ម្សិលមិញ​ដែល​មាន​កម្រិត​៧,១%នៃ​មាត្រាដ្ឋាន​រិឆទ័រ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជប៉ុន​មួយ​ថ្មីទៀត​នៅ​អូណាហ្កាវ៉ា​ដែល​ឋិត​នៅ​ប៉ែកឦសាន​នៃ​ប្រទេស​ជប៉ុន។​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ប៉ះពាល់​ថ្មីនេះ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​១២០គ,ម​ខាងជើង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​ដែល​បាន​ទទួល​រងគ្រោះ​មហន្តរាយ​កាលពី​ថ្ងៃទី១១​មេសា​ឆ្នាំ២០១១​កន្លងទៅ។​ កាលពី​ម្សិលមិញ​ គេបាន​កត់សម្គាល់​ឃើញ​មាន​អគ្គីភ័យ​បានកើត​មាន​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អូណាហ្កាវ៉ា​ ​ ក៏​ប៉ុន្តែ​គេបាន​ពន្លត់​អគ្គីភ័យ​នេះ​បាន​យ៉ាង​ឆាប់រហ័ស។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អូណាហ្កាវ៉ា​នេះ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​Tohoku Electric Power។

 
សូម​បញ្ជាក់​ថា​ ​ កម្រិត​នៃ​សារធាតុ​វិទ្យុសកម្ម​បាន​កើនឡើង​ដល់​កម្រិត​មួយ​ដ៏​គួរ​ឲ្យ​បារម្ភ​ដែល​បាន​បណ្តាល​ឲ្យ​អ្នកទទួល​ខុសត្រូវ​ធ្វើការ​ប្រកាស​ “ភាព​អាសន្ន”​។​ ក៏​ប៉ុន្តែ​ក្រោយមក​ ​ កម្រិត​នៃ​សារធាតុ​វិទ្យុសកម្ម​បាន​ធ្លាក់​មក​នៅ​កម្រិត​ធម្មតា​វិញ។

ហើយនៅ​ថ្ងៃសុក្រ​នេះ​ ​ គេកត់​សម្គាល់​ឃើញ​មាន​លេច​ចេញ​ទឹក​ដែល​មាន​សារធាតុ​វិទ្យុសកម្ម​កម្រិត​ខ្សោយ​នៅក្នុង​នោះ។​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​អូណាហ្កាវ៉ា​មាន​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​៣។​ ទឹក​ដែល​លេចចេញ​ហើយ​មាន​សារធាតុ​វិទ្យុសកម្ម​កម្រិត​ខ្សោយ​នោះ​គឺ​ចេញពី​អាងទឹក​ជាច្រើន​សម្រាប់​ធ្វើឲ្យ​ឥន្ធនៈ​នុយក្លេអ៊ែរ​ត្រជាក់។​ ឥន្ធនៈ​នុយក្លេអ៊ែរ​ដែល​គេ​ប្រើ​នៅក្នុង​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ទី១​និង​ទី២៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ