អានតួអត្ថបទ
អាហ្វហ្កានិស្តង់

លោក​Hamid Karzaï បង្កើត​ឩត្តម​ក្រុមប្រឹក្សា​ដើម្បី​សន្តិភាព

ការបង្កើត​ឩត្តម​ក្រុម​ប្រឹក្សា​ដើម្បី​សន្តិភាព​ត្រូវ​បាន​លោក​ ប្រធានាធិបតី​អាហ្វហ្កានិស្តង់​ Hamid​ Karzaï​ ប្រកាស​ឱ្យ​ដឹង​ នៅ​ថ្ងៃ​សៅរ៍​៤​កញ្ញា​ម្សិល​មិញ។ក្រុម​ប្រឹក្សា​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ សមាសភាព​ខ្លួន​នូវ​អ្នក​តំណាង​សង្គម​អាហ្វហ្កានិស្តង់​ទាំង​មូល​ រួម​ទាំង​ពួក​តាលីបង់​ផង​ដែរ។ក្រុម​ប្រឹក្សា​មាន​គោល​ដៅ​ច្បាស់​លាស់​ ប៉ុន្តែ​ប្រាកដ​ជា​ពិបាក​ណាស់​នឹង​ធ្វើ​ឱ្យ​សម្រេច​គឺ​ណែនាំ​បញ្ចុះ​បញ្ចូល​ ពួក​តាលីបង់​ឱ្យ​មក​អង្គុយ​នៅ​តុ​ចរចា​ស្តី​ពី​សន្តិភាព។

លោក​Hamid Karzai ថ្លែង​សុន្ទរកថា នៅ​វិទ្យាស្ថាន​​កិច្ចការ​ស៊ីវិលនៅ​ទីក្រុង​កាប៊ូល កាល​ពី​ថ្ងៃ​ ទី​៧ សីហា ឆ្នាំ ២០១០
លោក​Hamid Karzai ថ្លែង​សុន្ទរកថា នៅ​វិទ្យាស្ថាន​​កិច្ចការ​ស៊ីវិលនៅ​ទីក្រុង​កាប៊ូល កាល​ពី​ថ្ងៃ​ ទី​៧ សីហា ឆ្នាំ ២០១០ Reuters
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ចាប់​តាំង​ពី​ការវាយ​ផ្តួល​រំលំ​របប​ពួក​តាលីបង់​កាល​ពី​៩ឆ្នាំ​មុន​មក​ ​ ពួក​តាលីបង់​ទាំង​នេះ​បដិសេធ​ទាត់​ចោល​ជា​រឿយៗ​នូវ​សំណើ​សូម​ឱ្យ​ចរចា​គ្នា។គេ​ចាត់​ទុក​លោក​ប្រធានាធិបតី​Hamid​ Karzaï​ ថា​ជា​អាយ៉ង​មួយ​របស់​សហរដ្ឋ​អាមេរិក​និង​ថ្លែង​ត្រៀម​ខ្លួន​ចរចា​ស្តី​ពី​សន្តិភាព​តែ​នៅ​ល្គឹក​ណា​កង​ទ័ព​បរទេស​ដក​ថយ​ចេញ​ពី​ប្រទេស។

កង​ទ័ព​នៃ​បក្សសម្ព័ន្ធ​អូតង់​ ប្រចាំ​នៅ​អាហ្វហ្កានិស្តង់​មាន​គ្នា​ចំនួន​ជិត​១៥ម៉ឺន​នាក់។ដោយ​ពុំ​អាច​បំពេញបាន​​ល័ក្ខខ័ណ្ឌ​ធំ​ដាក់​ដោយ​ពួក​បះបោរ​តាលីបង់​ ​ លោក​Hamid​ Karzaï​ចង់​ដាក់​ឱ្យ​អង្គុយ​នៅ​តុ​ចរចា​ជា​ទី​ដែល​ពួក​តាលីបង់​ប្រហែល​ជា​នឹង​ពុំ​ប្រឈម​មុខ​តទល់​គ្នា​ដោយ​ចំពោះ​ជា​មួយ​រដ្ឋាភិបាល។ប្រសិន​បើ​ពួក​តាលីបង់​មិន​មក​អង្គុយ​នៅ​តុ​ចរចា​គ្នា​ទេ​ ​ នោះ​លោក​Hamid​ Karzaï​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ពួក​តាលីបង់​ស្ថិត​នៅ​ឯកោ​អនាថោ​ នៅ​លើ​ឆាក​នយោបាយ​អាហ្វហ្កានិស្តង់។

ឩត្តម​ក្រុម​ប្រឹក្សា​ដើម្បី​សន្តិភាព​ដែល​ការបង្កើត​ត្រូវ​បាន​អនុម័ត​យល់​ព្រម​រួច​ស្រេច​ទៅ​ហើយ​ នៅ​ខែ​មិថុនា​មុន​ នៅ​ឱកាស​សម័យ​ប្រជុំ​សភា​ “​ jirga​ ដើម្បី​សន្តិភាព​ “​ នៅ​ទីក្រុង​កាប៊ូល​ ត្រូវ​មាន​នៅ​ក្នុង​សមាសភាព​ខ្លួន​ “​ ពួក​មេ​កន្ទ្រាញ​សង្គ្រាម​សាសនា​Jihad​ ​ ពួក​អ្នក​ប្រកប​ដោយ​អំណាច​ឥទ្ធិពល​និង​ស្ត្រី​ “​ ។ចំណែក​ខាង​ពួក​តាលីបង់​វិញ​ ​ នៅ​ខណៈ​នេះ​ មាន​អតីត​សមាជិក​ចលនា​ចំនួន​តែ​ប៉ុន្មាន​នាក់​ទេ​ដែល​ទំនង​ជា​ចាប់​អារម្មណ៍​។ដូច្នេះ​ គឺ​ជា​យុទ្ធវិធី​ធ្វើ​ឱ្យ​កម្លាំង​សំខាន់ៗ​បំផុត​របស់​ពួក​តាលីបង់​ស្ថិត​នៅ​ឯកោ​អនាថោ​នៅ​លើ​ឆាក​នយោបាយ​ដែល​ប្រហែល​អាច​នឹង​មាន​ប្រៀប​ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ