អានតួអត្ថបទ
កូរ៉េ​ខាង​ត្បូង

កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា ក្បែរ​ព្រំដែន​កូរ៉​ខាង​ជើង

មិន​ត្រូវ​ធ្វើដោះ​ស្រាយ​បញ្ហា​ តាម​ផ្លូវ​យោធា​ទេ ! នេះ​ជា​ការ​អំពាវនាវ​ដ៏​ទទូច​របស់​ចិន ដែល​ជា​ថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋមន្ត្រី​បាន​សំណូម​ពរ​ឲ្យ​បងប្អូន​គូ​សត្រូវ​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ រក្សា​ភាព​ស្ងប់​ស្ងាត់។ ប៉ុន្តែ​នៅក្រុង​ព្យុងយ៉ាង មនុស្ស​ម្នា​រាប់​ពាន់​នាក់​បាន​​ធ្វើ​បាតុកម្ម​បរិហារ​​​ក្រុង​សេអ៊ូល ​ថា​ជា​អ្នក​បង្កើត​ភាព​តាន​តឹង​នៅ​ព្រំ​ដែន ព្រោះ​ថ្ងៃ​នេះ កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​សម​យុទ្ធ​យោធា​ដ៏​ធំ​មួយ​នៅ​ជាប់​ព្រំ​ដែន​តែ​ម្តង។  

កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​នៅ​ព្រំ​ដែន​​ជាប់​ប្រទេស​កូរ៉េ​ខាង​ជើង
កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​នៅ​ព្រំ​ដែន​​ជាប់​ប្រទេស​កូរ៉េ​ខាង​ជើង © Reuters
ផ្សាយពាណិជ្ជកម្ម

01:18

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

អៀង សុខម៉ិញ

ដូច​ជា​ត្រៀម​​​លក្ខណៈ​វាយ​សម្រុក​ ! ទាហាន​រាប់​ពាន់​នាក់ កង​​រថ​ក្រោះផង ​កង​ឧទ្ធម្ភាគចក្រ​ចម្បាំង​ ជា​ច្រើន​គ្រឿង​ផង បាន​ធ្វើ​សម​យុទ្ធ​ថ្មីមួយ​ទៀត នៅ​ថ្ងៃ​នេះ ​ ​ នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ជើង​បំផុត​នៃ​ប្រទេស​​ដែល​មាន​ព្រំដែន​ជាប់​​នឹង​កូរ៉េ​ខាង​ជើង។​

 
នេះ​​ជា​សម​យុទ្ធ​ដ៏​​ធំ​បំផុត​មួយមិន​ធ្លាប់​មាន​​​​ ដែលកូរ៉េ​ខាង​ត្បូង​ ​បាន​រៀប​ចំ​ធ្វើ​ឡើង​ គិត​ចាប់​តាំង​ពី​​មាន​ហេតុការណ៍​​លិច​​នាវា​ចម្បាំង​ ​នៅ​ថ្ងៃ​ទី ២៦​មីនា​មក។ កាលពី​ថ្ងៃ​ទី ២៧ ឧសភា កន្លង​ទៅ​ថ្មីៗ​នេះ ក្រុង​សេអ៊ូល បាន​ធ្វើ​សមយុទ្ធ​ កង​នាវា​មុជ​ទឹក​តូច​មួយ​ដែរ​​ នៅ​​តាម​ព្រំ​ដែន​ទឹក​ ក្នុង​ក្រប​ខណ្ឌនៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បាញ់​មីស៊ីល​ក្រោម​ទឹក។

ប្រជាជន​កូរ៉េ​ខាង​ជើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងកូរ៉េ​ខាង​ត្បូង
ប្រជាជន​កូរ៉េ​ខាង​ជើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងកូរ៉េ​ខាង​ត្បូង © Reuters

 
ការ​សម្ញែង​កម្លាំង​ទ័ព នៅ​តាម​ព្រំដែន​ក្នុង​ពេល​នេះ​ ហាក់​ដូច​ជា​ជំរុញ​ភាព​តាន​តឹង​ ដែល​មាន​ស្រាប់​មក​ហើយ​ ឲ្យ​​​កើន​ឡើង​មួយ​កំរិត​បន្ថែម​ទៀត។ សម្ពាធ​តាន​តឹង​រវាង​កូរ៉េ​ខាង​ជើង​ និង​កូរ៉េ​ខាង​ត្បូង បាន​ផ្ទុះ​ឡើង​ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​អន្តរជាតិ រក​ឃើញ​ភស្តុតាង​ថា ​កូរ៉េ​ខាង​ជើង​​​ជា​អ្នក​បាញ់​ពន្លិច​នាវា​​ចម្បាំង​កូរ៉េ​ខាង​ត្បូង បង្ក​ឲ្យ​​នាវិក​​៤៦​​នាក់​ស្លាប់។ ក៏ប៉ុន្តែ​​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​​បាន​បដិសេធ​ និង​ប្រកាស​ធ្វើ​សង្គ្រាម​ទូទៅ ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ជា​ថ្មីនឹង​កូរ៉េ​ខាង​ជើង ពី​សំណាក់​សហគមន៍​អន្តរជាតិ ដូច​សំណើ​របស់​កូរ៉េ​ខាង​ត្បូង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ