អានតួអត្ថបទ
អាមេរិក-អ.ស.ប.

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​បិទទ្វារ​ដើម្បី​ដំណើរការ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

 កាលពីព្រឹក​ថ្ងែចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើ​កិច្ចពិភាក្សាបិទទ្វារមួយដើម្បី​ការ​ពិគ្រោះយោបល់ស្តីពីដំណើរការស្វែង​រកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ 

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​បិទទ្វារ​ដើម្បី​ដំណើរការ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​បិទទ្វារ​ដើម្បី​ដំណើរការ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​គណនេយ្យ Twitter របស់​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេសបារាំង​ប្រចាំការ​នៅ​អង្គការ​សហប្រជាជាតិ​ឈ្មោះថា La France à l’ONU បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃចន្ទ​ដើម្បី​ស្តាប់​ការ​បង្ហាញ​របស់​លោក Robert Serry អ្នកសម្របសម្រួល​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ដំណើរការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា និង​ដើម្បី​ការពិគ្រោះ​យោបល់​បិទទ្វារ​មួយ​ស្តីពី​ដំណើរ​ការសន្តិភាព​រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ជាកិច្ចប្រជុំ​បិទទ្វារ​ដែល​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​អាជ្ញាធរ​ប៉ាឡេស្ទីន​ថា នឹង​ដាក់​ពព្រាង​សេចក្តី​សម្រេច​មួយ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​កាន់កាប់​របស់​អ៊ីស្រាអែល​នៅ​រវាង​ខែ​វិច្ឆិកា​ឆ្នាំ២០១៦​ខាងមុខ​លើ​ទឹកដី​ដែល​អ៊ីស្រាអែល​បាន​ចូល​ឈ្លានពាន​កាន់កាប់​តាំងពី​ឆ្នាំ១៩៦៧ មក​ម្ល៉េះ។

ពព្រាង​ដំណោះស្រាយ​នេះ​នឹង​ត្រូវ​ដាក់​ជូនទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ សហប្រជាជាតិ នៅថ្ងៃ​ពុធ​ស្អែក នេះ​បើ​តាម​មន្ត្រី​ប៉ាឡេស្ទីន​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ប្រាប់​ទៅ​ភ្នាក់ងារ​ពត៌មាន Reuters។ ដំណាល​ពេល​គ្នា​នោះ​នៅ​ថ្ងៃចន្ទ​នេះ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក John Kerry បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅទីក្រុង Rome ប្រទេស​អ៊ីតាលី ដើម្បី​ពិភាក្សា​អំពី​សំណើ​នានា​របស់​រដ្ឋប៉ាឡេស្ទីន​ដែល​មាន​ក្នុង​ពព្រាង​ដំណោះស្រាយ​នោះ និង​ដែល​លោក Netanyahu បាន​ច្រានចោល​ដោយ​ដាច់ខាត​កាលពី​ថ្ងៃ​អាទិត្យ​ទៅ​ហើយ​នោះ។ បន្ទាប់មក ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​ទីក្រុង Londres លោក John Kerry ក៏​នឹង​ជួប​ជាមួយ​ប្រធាន​អ្នកចរចា​ប៉ាឡេស្ទីន Saeb Erekat និង​គណៈប្រតិភូ​របស់​សម្ព័ន្ធ​អារ៉ាប់​ដែល​នឹង​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​កុំ​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន ដើម្បី​រារាំង​សំណើ​របស់​ប៉ាឡេស្ទីន​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​បន្ត​បន្ទាប់គ្នា និង​យ៉ាង​ប្រញាប់​ទាំង​នេះ គឺ​ជា​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ស្វែងរក​ដំណោះស្រាយ​ជាបន្ទាន់​ដើម្បី​ចាត់ចែង​លើ​ការ​ផ្តួចផ្តើម​របស់​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​រៀបចំ​ពង្រាង​ដំណោះស្រាយ​ថ្មី​មួយ មុន​ពេល​ការបោះឆ្នោតសភា​នៅ​អ៊ីស្រាអែល​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ខែ​មីនា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ