អានតួអត្ថបទ
ប៉ាគីស្ថាន-ភេរវកម្ម

ស្លាប់​មនុស្ស​១៦​នាក់​នៅ​ក្នុង​អំពើ​ភេរវកម្ម​ប្រឆាំង​ប៉ូលីស​

នៅ​​​ប្រទេស​​ប៉ាគីស្ថាន​ យ៉ាង​ហោច​​មនុស្ស​ ​​១៦​​នាក់​​ត្រូវ​​ស្លាប់​​ក្នុង​​នោះ​​ប៉ូលិស​៥​នាក់ ​នៅ​​ក្នុង​​អំពើ​​ភេរវកម្ម​អត្តឃាត​មួយ​ដោយ​​​បំផ្ទុះ​​គ្រាប់បែក​​​ប្រឆាំង​​ទៅ​លើ​​កន្លែង​​ត្រួត​ពិនិត្យ​​របស់​​ប៉ូលីស​​មួយ​​នៅ​ថ្ងៃសុក្រនេះ ​ប៉ែក​​ពាយ័ព្យ​​​ប្រទេស។​ តំបន់នោះ ​​​គឺ​​ជា​​ទីជម្រក​របស់​​ពួក​​ឧទ្ទាម​​តាលីបង់​​និង​​ក៏​​ជា​​ទី​លាក់ខ្លួន​​ដ៏​​សំខាន់​​​របស់​​បណ្តាញ​​ភេរវនិយម​​អាល់កៃដា​​ដែរ​-នេះ​​បើ​​យោង​​តាម​​តុល្យាការបស់អាជ្ញាធរប៉ាគីស្ថាន។​ 

អ្នក​រងគ្រោះម្នាក់​នៅ​ក្នុង​ភេរវកម្មអត្តឃាត​មួយ​នៅ​ពាយ័ព្យ​ប៉ាគីស្ថាន​ក្នុង​ស្រុក​ Bajaurនៅថ្ងៃសុក្រ៤​ឧសភា
អ្នក​រងគ្រោះម្នាក់​នៅ​ក្នុង​ភេរវកម្មអត្តឃាត​មួយ​នៅ​ពាយ័ព្យ​ប៉ាគីស្ថាន​ក្នុង​ស្រុក​ Bajaurនៅថ្ងៃសុក្រ៤​ឧសភា REUTERS/Fayaz Aziz
ផ្សាយពាណិជ្ជកម្ម

អំពើ​​ភេរវកម្ម​នេះ ដែល​បាន​ប្រឆាំង​ទៅ​លើ​កន្លែង​ត្រួត​ពិនិត្យ​របស់​ប៉ូលិសមួយ​​​​នៅ Khar ​ទីក្រុង​​​នៃ​​ស្រុក​កុលសម្ពន្ធ Bajau ​ជិតព្រំដែន​ប្រទេស​អាហ្វហ្កានិស្ថាន-នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់ម្នាក់នៅក្នុងតំបន់។

ក្នុងចំណោមជនរងគ្រោះ​ស្លាប់ទាំង១៦នាក់ ៥នាក់ជាប៉ូលិស។ អត្ត​ឃាតជន បាន​បំផ្ទុះ​គ្រាប់​បែក​ដែល​លាក់​នៅ​ក្នុង​អាវធំ​របស់​ខ្លួន​​នៅ​ពេល​ធ្វើ​ដំណើរ​​ទៅ​ដល់​កន្លែងប៉ុស្តិ៍ត្រួតពិនិត្យ​។

អំពើភេរវកម្មនេះ ពុំទាន់​ ត្រូវបាន​​ចលនា​ណា​មួយ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។​ ក៏ប៉ុន្តែ​ ស្រុក​កុលសម្ពន្ធ  Bajau  នេះ គឺ​​ជាទី​ជម្រក​មួយ​ក្នុងចំណោមជម្រកដទៃផ្សេង​ទៀត​​របស់ចលនា​ពួក​ឧទ្ទាម​តាលីបង់ប៉ាគីស្ថាន (TTP) និង​ក៏​ជា​ជំរំលាក់ខ្លួន របស់​​ក្រុម​សម្ព័ន្ធមិត្ត​​​បរទេស​គឺ​ពួក​យុទ្ធជន​ d'Al-Qaïda  ដែរ។

សូមបញ្ចាក់ថា ពួក TTP  ​ជា​ក្រុម​ឧទ្ទាមអ៊ីស្លាមនិយមជ្រុល ​តាលីបង់​​ប៉ាគីស្ថាន​ដ៏ចំបង។​ ក្នុង​អំឡុង​ពេល ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​ឧទ្ទាម​ TTP ​ ​បានបង្ក​​ភេរវកម្មប្រមាណ ជាង​៥៣០​លើក ដែល ភាគ​ច្រើន ​ជា​ភេរវកម្ម​អត្តឃាត ដោយ​ ​​បានសម្លាប់ជីវិត​ជន​ប្រមាណ​៥០០០នាក់​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន។

កាលពីរដូវ​ក្តៅ ​ឆ្នាំ​២០០៧ ពួក​ឧទ្ទាម​តាលីបង់​ប៉ាគីស្ថាន (TTP),ដោយ​បាន​ចងសម្ពន្ធភាព​ជា​មួយ ​ Oussama ben Laden ផ្ទាល់ បាន​ប្រកាស​​ធ្វើសង្គ្រាម​សាសនា​ជា​មួយ​ជា​ទីក្រុង Islamabad ដោយហេតុតែ ទីក្រុង Islamabad បានគាំទ្រសហរដ្ឋអាមេរិក នៅក្នុង​សង្រ្គាម​ប្រឆាំង​​ភេរវនិយម ​ចាប់​តាំង​ពី ចុង​ឆ្នាំ​២០០១​។

រីឯ បិនឡាដិនមេ​បណ្តាញ​ភេរវនិយម​អាល់កៃដា​វិញ  ត្រូវ​បាន​​កង​កម្មង់ដូ​ពិសេស​អាមេរិកាំង​​បាញ់សម្លាប់​​​កាលពី​១​ឆ្នាំ​កន្លង​មក​ហើយ​នៅ​ក្រុង​ Abbottabad ។ ​

អំពើភេរវកម្មអត្តឃាត នៅ​ក្រុង Khar នៃ​ស្រុក​កុលសម្ពន្ធ Bajau  បាន​ប្រព្រឹត្ត​ទៅនៅ​ពេល​ដែល​​ប៉ាគីស្ថាន កំពុង​ដាក់​ប្រទេស​ខ្លួន​នៅ​ក្នុង​ភាព​អាសន្ន​ ដោយ​មូលហេតុ​ គំរប់​ខួប​មួយឆ្នាំ​​​នៃ​​​ការ​ស្លាប់​របស់​បិនឡាដិន​ ជាពិសេស​ ពួក​ឧទ្ទាម​តាលីបង់​​ប៉ាគីស្ថាន TTP និង Al-Qaïda បាន​សន្យា​ថា​នឹង​ធ្វើការវាយប្រហារ ដើម្បី​​សង​សឹក​ជួស ឲ្យ ​បិនឡាដិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ