អានតួអត្ថបទ
ស៊ីរី​-បារាំង

បារាំង​​រៀបចំ​ទំព័រ​នយោបាយ​ថ្មី ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី

ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បាន​ទទួល​ជួប​ នៅ​វិមាន​អេលីហ្សេ ក្រុម​ប្រតិភូ​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​២១​សីហា​ម្សិលមិញ។ ក្នុង​​ឱកាស​នោះ​ លោក​ប្រធានាធិបតី បាន​លើក​ឡើង​ពី​ផែនការ​រៀប​ចំ​ប្រទេស​ស៊ីរី ដោយ​គ្មាន​លោក ​បាស្ហារ អែល-អាសាដ និង​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីរី​ថ្មី។

លោកប្រធានាធិបតី​បារាំង François Hollande និង​រដ្ឋមន្ត្រី​ការបរទេស ជួប​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី  ថ្ងៃ​ទី​២២​សីហា
លោកប្រធានាធិបតី​បារាំង François Hollande និង​រដ្ឋមន្ត្រី​ការបរទេស ជួប​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី ថ្ងៃ​ទី​២២​សីហា REUTERS/Michel Euler/POOL/
ផ្សាយពាណិជ្ជកម្ម

លោក ហ្វ្រង់ស័រ ហូឡង់ បាន​អបអរ​សាទរ​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី ដែល​ជា​តំណាង​បក្ស​ប្រឆាំង​​នឹង​របប​ដឹកនាំ​ផ្តាច់ការ​ បាស្ហារ អាល-អាសាដ (Bachar Al-Assad)និង​បាន​សម្តែង​ក្តី​សង្ឃឹម​ថា នឹង​បាន​ឃើញ​ក្រុមប្រឹក្សាជាតិ​ ប្រមូល​ផ្តុំ​គ្រប់​ចលនា​ប្រឆាំង​ឱ្យ​ក្លាយ​ជា​ធ្លុង​មួយ។

 
ចំណែក​ក្រុម​ប្រឹក្សាជាតិ​ស៊ីរី​វិញ កំពុង​សិក្សា​លើ​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល ដែល​មាន​សមាជិក​មក​ពីគ្រប់​និន្នាការ​។ “បាស្ហារ​ អាល-អាសាដ ជា​និមិត្តរូប​នៃ​ការ​ដឹកនាំ​ប្រទេស​ដោយ​បក្សពួក​មួយ​ក្តាប់​តូច។ ទម្លាក់​ក្រុម​នេះ​ពី​អំណាច គឺ​ជា​បិទ​បញ្ចប់​ការសម្លាប់​រង្គាល។ ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី កំពុង​សិក្សា​បង្កើត​រដ្ឋាភិបាល​ថ្មី​បណ្តោះ​អាសន្ន​។ មិន​មែន​ជាការ​អនុគ្រោះ​យោគយល់​ដល់​ក្រុម​ណាមួយ​ឡើយ ​គ្រប់​ក្រុម​ជាតិ​ពិន្ធុ​ភាគតិច ​សាសនា នឹង​ត្រូវ​បញ្ចូល​ជា​សមាជិក​រដ្ឋាភិបាល​អន្តរកាល ទាំង​អស់​ដើម្បី​នាំ​ស៊ីរី​ឱ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ មានចម្រុះ​សាសនា​ និង​និកាយ​ជាតិសាសន៍”។ នេះ​ជា​បើ​តាម​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី អាដែល បាសេត សាយដា (Abdel Basset Sayda) ដែល​បាន​អះអាង​បន្ថែម​ទៀត​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី មិន​ត្រូវ​បានប្រកាស​ភ្លាមៗ​ទេ ព្រោះ​ត្រូវ​ការ​ពិគ្រោះ​ពិភាក្សា​ច្រើន​ទៀត ​ដោយ​សន្សឹម​ៗ​ និង​មិន​បង្ខំ។ សំខាន់​បំផុត ត្រូវ​​​បង្កើត​រដ្ឋាភិបាល​​នៅ​ក្នុង​ប្រទេស​ មិន​មែន​នៅ​ក្រៅ​ ជា​រដ្ឋាភិបាល​និរទេស​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ