អានតួអត្ថបទ
ប៉ាគីស្ថាន

តាលីបង់​ប្រកាស​ថា​ខ្លួន​ជា​អ្នក​បង្ក​ភេវរកម្ម​

នៅ​​ប៉ាគីស្ថាន​ក្រុម​ភេវរករ​តាលីបង់​បាន​ប្រកាស“នៅថ្ងៃ​ព្រហស្បត្តិ៍​ម្សិលមិញ​ថា​ពួកគេ​ជាអ្នក​បង្ក​អំពើ​ភេវរកម្ម​ភាគច្រើន​នៅក្នុង​ប្រទេស​។​អំពើ​ភេវរកម្ម ​ដែល​បង្កអោយមាន​មនុស្ស​ប្រមាណ​ជា​​៣៧នាក់​និង​របួស​ជាង​១០​នាក់។ 

ក្រុមអ្នកសង្គ្រោះនៅលើកន្លែងភេរវកម្មមួយនៅជិតទីក្រុងអ៊ីស្លាមម៉ាបាតថ្ងៃទី២១វិច្ឆិកា២០១២
ក្រុមអ្នកសង្គ្រោះនៅលើកន្លែងភេរវកម្មមួយនៅជិតទីក្រុងអ៊ីស្លាមម៉ាបាតថ្ងៃទី២១វិច្ឆិកា២០១២ REUTERS/Sohail Shahzad
ផ្សាយពាណិជ្ជកម្ម

“យើង​ជា​អ្នក​បង្ក​នូវ​រាល់​ការ​វាយប្រហារ​ទាំងអស់នេះ​លើកលែងតែ​ការវាយប្រហារ​នៅ​កេតា ”។​នេះជា​សំដី​របស់​អ្នកនាំពាក្យ​ចលនា​តាលីបង់​នៅប៉ាគីស្ថាន។ តាំងពី​ថ្ងែពុធ​កន្លងមក​ប្រទេស​ប៉ាគីស្ថាន​បាន​ទទួលរង​នូវអំពើ​ភេវរកម្ម​ជាច្រើន​ដែល​បង្កអោយមាន​មនុស្សស្លាប់​ប្រហែល​៣៧នាក់​និងរបួសជាង​១០នាក់។

ប៉ូលីស​បាន​អោយដឹងថា​កាលពីយប់​ថ្ងៃពុធ​រហូតដល់​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ភេវរជន​អត្តឃាត​មួយ​រូប​​បាន​ធ្វើអោយ​ផ្ទុះគ្រាប់បែក​ក្នុង​ក្បួនដង្ហែ​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ីអីត​មួយ​នៅក្រុង​រ៉ាវ៉ាល់ពិនឌី ​ជិត​អ៊ីស្លាម៉ាបាត។​ ក្រុមចលនា​តាលីបង់​នៅប៉ាគីស្ថាន​គីជា​ក្រុម​ដែលស្ថិត​ក្រោម​ឱវាទ​​របស់​អាល់កៃដា។​តាំងពី​រដូវក្តៅ​ឆ្នាំ​២០០៧មក ​ក្រុមនេះ​បាន​បង្ក​នូវរាល់​អំពើហឹង្សា​នៅ​ប៉ាគីស្ថាន​​បណ្តាលអោយ​មានមនុស្ស​បាត់បង់​ជីវិត​ជាង​៥០០០នាក់។

អំពើ​ភេវរកម្មនេះ​បានកើតមានឡើង​នៅពេលដែល​ប៉ាគីស្ថាន​រៀបចំ​ជំនួបកំពួល​អន្តរជាតិមួយ​ដែលមាន​ប្រទេសកាន់សាសនា​អ៊ីស្លាម​សំខាន់ៗ​ចំនួន៨​ចូលរួម។ ក្នុងជំនួប​កំពួលនេះ​ គេក៏​ឃើញ​មាន​​វត្តមាន​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អាម៉ាឌីនេចាត ​ផងដែរ។

ជំនួប​ប្រជុំ​នេះ​ទើប​តែ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​​ម្សិលមិញ​នេះ​​ដែល​ប្រទេស​ទាំង​៨​មាន​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី បង់ក្លាដេស ប៉ាគីស្ថាន​ អ៊ីរ៉ង់ ទួរគី អេហ្ស៊ីប និង​នីហ្សេរីយ៉ា​ បានចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​គ្នា​ដើម្បី​ពង្រឹង​វិស័យ​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ