អានតួអត្ថបទ
ភូមា

ទស្សនកិច្ច​នៅ​ភូមា​របស់​ព្រឹទ្ធសមាជិក​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​

លោក​​ប្រធាន​​នៃ​​ក្រុម​​ព្រឹទ្ធ​សមាជិក​​អាមេរិកាំង​​របស់​​បក្ស​​សាធារណរដ្ឋ​ Mitch McConnel​​កំពុង​​បំពេញ​​ទស្សនកិច្ច​​នៅ​​ប្រទេស​​ភូមា។​​ លោក​​បាន​​និយាយ​​អះអាង​​ថា​ អាមេរិក​​នឹង​​សើរើ​​ពិនិត្យ​​មើល​​ឡើង​​វិញ​ទណ្ឌកម្ម​​ដែល​​ត្រូវ​​បាន​​ដាក់​​ទៅ​​លើ​​ប្រទេស​​ភូមា​​តាំង​ពី​​​ទសវត្សរ៍​​ទី​​៩០​​មក​​ម្ល៉េះ​ បើ​សិន​​ជា​​ភូមា​​បន្ត​​កំណែ​​ទម្រង់​​នយោបាយ​ក្នុង​​គោលដៅ​​បោះ​​ជំហាន​​ទៅ​​រក​​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​ ​Mitch ​McConnel ​ប្រធាន​នៃ​ក្រុម​ព្រឹទ្ធសមាជិក​អាមេរិកាំង​របស់​បក្ស​សាធារណរដ្ឋ​និង​លោកស្រីអ៊ុងសាន់ស៊ូជីនៅគេហឋាន​របស់គាត់នៅ​Yangon l
លោក​ ​Mitch ​McConnel ​ប្រធាន​នៃ​ក្រុម​ព្រឹទ្ធសមាជិក​អាមេរិកាំង​របស់​បក្ស​សាធារណរដ្ឋ​និង​លោកស្រីអ៊ុងសាន់ស៊ូជីនៅគេហឋាន​របស់គាត់នៅ​Yangon l REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

«កំណែ​​ទម្រង់​​នៅ​​ភូមា ​ពិត​​ជា​​មាន​​ប្រកែក​​មិន​​បាន»។ ​នេះ​​គឺ​​ជា​​ពាក្យ​​សំដី​​របស់​​ប្រធាន​​នៃ​​ក្រុម​​ព្រឹទ្ធ​សមាជិក​​អាមេរិកាំង​​របស់​បក្ស​សាធារណរដ្ឋ លោក​Mitch McConnel នា​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ថ្ងៃ​នេះ​នៅ​ទីក្រុង​ណៃពីដ៏​ប្រទេស​ភូមា។ លោក​ Mitch McConnel ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រឹងរូស​ខ្លាំង​ខាង​ប្រឆាំង​នឹង​របប​ភូមា បាន​អញ្ជើញ​ទៅ​ភូមា ដើម្បី​ពិនិត្យ​មើល​កំណែ​ទម្រង់​នយោបាយ​នៃ​ប្រទេស​នេះ នា​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ព្រឹទ្ធសមាជិក​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​រូប​នេះ ដែល​បាន​ជួប​ជាមួយ​នឹង​លោក​ស្រី​ប្រមុខ​បក្ស​ប្រឆាំង​អុង សាន់ស៊ូជី​និង​ជាមួយ​ថ្នាក់ដឹកនាំ​ថ្មី​នៃ​ទីក្រុង​ណៃពីដ៏ បាន​គូស​បញ្ជាក់​ថា គឺ​ជា​លើក​ទី​មួយ​បង្អស់​ហើយ​ដែល​លោក​មាន​សុទិដ្ឋិនិយម​នៅ​ចំពោះមុខ​ការ​ប្រែប្រួល​នៅ​ភូមា។

លោក​ Mitch McConnel បាន​ព្រលយ​មាត់​និយាយ​ទៀត​ថា «បើ​សិន​ជា​ភូមា​ទៅ​ឆ្ងាយ​ជាង​នេះ នៅ​ក្នុង​អភិក្រម​នៃ​កំណែទម្រង់​នយោបាយ​របស់​ខ្លួន អាមេរិក​នឹង​សើរើ​ពិនិត្យ​មើល​ឡើង​វិញ ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​ទៅ​លើ​ប្រទេស​នេះ» តាំង​ពី​ទសវត្សរ៍​ទី​៩០​មក​ម្ល៉េះ។ សូម​ជម្រាប​ថា គឺ​សភា​អាមេរិកាំង​ទេ​តើ ហើយ​មិនមែន​រដ្ឋាភិបាល​អាមេរិកាំង​ទេ ដែល​មាន​សិទ្ធិ​លើក​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​ភូមា។

សូម​ជម្រាប​ថា អ្នក​ដឹក​នាំ​បស្ចិមលោក​បាន​បន្ត​កន្ទុយ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ពីព្រោះ​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​ដែល​របប​ថ្មី​នៃ​ទីក្រុង​ណៃពីដ៏ ដឹកនាំ​ដោយ​ប្រធានាធិបតីធេន សេន​បាន​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ស៊ី​ជម្រៅ
មិន​ដែល​មាន​ឡើយ មក​ទល់​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ