អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោកហ៊ុន សែន ចង់​បាន​លិខិតូបករណ៍​អាស៊ាន​ស្តីពី​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក

កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​បាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​មេសា​នេះ ដោយ​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ នៅ​ក្នុង​សុន្ទរកថា​កម្រាស់​៨​ទំព័រ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​អោយ​មេដឹកនាំ​អាស៊ាន​ជជែក​អំពី​របៀបវារៈ​ភ្នំពេញ​ចំនួន​៨​ចំនុច​ដែល​ជា​ការងារ​អាទិភាព។ ការងារ​អាទិភាព​មួយ​ដែល​លោក​ហ៊ុន សែន​ដាក់​ក្តី​សង្ឃឹម​ថា​នឹង​អាច​សម្រេច​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ គឺ​ការ​បង្កើត​អោយ​បាន​លិខិតូបករណ៍​មួយ​ស្តី​ពី​ការ​ការពារ​សិទ្ធិពលករ​ចំណាក​ស្រុក។

លោកហ៊ុន សែន ចង់បាន​លិខិតូបករណ៍​អាស៊ាន​ស្តីពី​ការការពារ​សិទ្ធិពលករ​ចំណាក​ស្រុក​
លោកហ៊ុន សែន ចង់បាន​លិខិតូបករណ៍​អាស៊ាន​ស្តីពី​ការការពារ​សិទ្ធិពលករ​ចំណាក​ស្រុក​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ការងារ​អាទិភាព​មួយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​បាន​ស្នើ​អោយ​មេដឹកនាំ​ប្រទេស​អាស៊ាន​ដទៃទៀត​សម្រេច​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ គឺ​ការ​ព្រមព្រៀង​លើ​លិខិតូបករណ៍​ស្តី​ពី​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក។ ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី៣​មេសា​នេះ។

 
សំណើ​របស់​លោក​ហ៊ុន សែន​​យ៉ាង​នេះ​ មិនមែន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ។ នៅ​តែ​៣​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ សហគមន៍​អាស៊ាន​មួយ​នឹង​ត្រូវ​លេច​រូបរាង​ឡើង។ នៅ​ពេល​នោះ​ហើយ​ដែល​នឹង​មាន​លំហូរ​ដោយ​សេរី​នៃ​ទំនិញ ​និង​មនុស្ស​ក្នុង​រង្វង់​ដែនដី​អាស៊ាន។ ​សម្រាប់​លោក​ហ៊ុន សែន តាម​ពិត​ទៅ លំហូរ​ដោយ​សេរី​នៃ​ពលករ​ជំនាញ គឺ​ជា​លក្ខណៈ​សម្បត្តិ​ចម្បង​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។​ ហើយ​ថា រហូត​ដល់​ពេល​នេះ វា​បាន​មាន​រួច​ហើយ សកម្មភាព​នៃ​ការ​ផ្លាស់ប្តូរ​ពលកម្ម​ទៅវិញ​ទៅមក​នៅ​ក្នុង​រង្វង់​ប្រទេស​សមាជិក​អាស៊ាន​នោះ។

ដូច្នេះ​ហើយ​បាន​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ស្នើ​អោយ​មេដឹកនាំ​ប្រទេស​នៅ​អាស៊ាន​ពិចារណា​ និង​សម្រេចលើ​​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ