អានតួអត្ថបទ
ភូមា

យន្តហោះ​កញ្ចាស់​ធ្លាក់​បាក់​ជា​ពីរ ពេល​ចុះ​ចត​បន្ទាន់​ខុស​ចំណត

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ពីរ​នាក់ និង​១១​នាក់​រង​របួស នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៥ ធ្នូ ឆ្នាំ​២០១២​នេះ ក្នុង​គ្រោះ​ថ្នាក់​យន្តហោះ​ចុះ​ចត​បន្ទាន់​ នៅ​ភាគ​ខាង​កើត​ប្រទេស​ភូមា។ ជា​យន្ត​ហោះ​ក្នុង​​ស្រុក របស់​ក្រុមហ៊ុន Air Bagan​ ដឹក​អ្នក​ដំណើរ​៦៥​នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​ទេសចរ​បរទេស​។

យន្ត​ហោះ​ក្រុមហ៊ុន Air Bagan ធ្លាក់​ឆេះ​នៅ​ជិត​ព្រលាន
យន្ត​ហោះ​ក្រុមហ៊ុន Air Bagan ធ្លាក់​ឆេះ​នៅ​ជិត​ព្រលាន © reuters
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ចំណោម​អ្នក​របួស​ទាំង​១១​នាក់ មាន​បួន​នាក់​ជា​ជន​បរទេស​។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន​ដែល​មិន​ទាន់​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ដល់ជីវិត​នៅឡើយ​ទេ ! គ្រាន់​តែ​ដឹង​ថា ម្នាក់​ជា​កុមារ អាយុ​១១​ឆ្នាំ ដែល​ទំនង​ជា​មិន​បាន​ឮ ​មិនឆ្លើយ​នឹង​សញ្ញា​ប្រកាស​អាសន្ន​ឱ្យ​រត់​ចេញ​ពី​យន្ត​ហោះ ឯ​ម្នាក់​ទៀត​​ជា​បើក​ម៉ូតូ​លើ​ដី តាម​ផ្លូវ ត្រូវ​យន្ត​បុក​សង្កិន ពេល​ចុះ​បន្ទាប​ខ្លួន​បន្ទាន់។

មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ គឺ​ទំនង​បណ្តាល​មក​ពី​មាន​អគ្គិភ័យ​ឆេះ​ក្នុង​ម៉ូទ័រមួយ​ ទើប​អ្នក​បើក​បរ​បង្ខំ​ចិត្ត​ចុះ​ចត​ជា​បន្ទាន់ នៅចម្ងាយ​ប្រមាណ​ពីរ​បី​គីឡូម៉ែត្រ​ពី​​ អាកាសយានដ្ឋាន​ Heho ក្បែង​បឹង ​Inlé ដែលជា​តំបន់​ទេសចរ​សំខាន់​មួយ​របស់​ភូមា។

បើ​តាម​សាក្សី ដោយ​ហេតុ​ត្រូវ​ចុះ​ចត​ជា​បន្ទាន់ នៅ​ពេល​ប៉ះដី យន្តហោះ​ បាន​បាក់​ជាពីរ បន្ទាប់​មកទើប​ផ្ទុះ​ឆេះ​អស់​មួយ​ភាគ​ធំ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ម៉ោង​នៅ​ក្នុង​ស្រុក។ សូម​បញ្ជាក់​ថា Air Bagan ជា​ក្រុមហ៊ុន​អាកាសចរណ៍​  ក្នុង​ស្រុក​របស់​ភូមា ដែលទទួល​ផល​ចំណេញ​យ៉ាង​ខ្លាំង​ពី​ការ​បើក​ចំហ​នយោបាយ និង​សន្ទុះ​កំណើន​ទេសចរ។ ប្រធាន​ក្រុមហ៊ុន​នេះ ជា​មហាសេដ្ឋី ល្បី​ថា​មាន​ទំនាក់ទំនង​យ៉ាងជិត​ស្និទ្ធចំផុត​​ជាមួយ​នឹង​អតីត​មេដឹកនាំ​របប​សឹក​ភូមា។ ក្រុមហ៊ុន​មាន​យន្តហោះ​ ប្រភេទ Fokker 100 (ដ៏ពេញ​និយម​ក្នុង​ទសវត្ស​ឆ្នាំ​៨០)ចំនួន​ពីរ ប៉ុន្តែ​ម៉ូដែល​នេះ​លែង​មាន​ផលិត​ហើយ ក្នុង​សម័យ​ទំនើប​បច្ចុប្បន្ន ដោយ​ជំនួស​មក​វិញ​ដោយ​ប្រភេទ​យន្ត​ហោះ​ទំនើបៗ​ដូច​យ៉ាង​ Boeing និង​Airbus៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ