អានតួអត្ថបទ
អេហ្ស៊ីប

បន្ទាប់​ពី​ទាមទារ​ខាង​នយោបាយ​បាន​សំរេច ហើយ​ឥឡូវ​ទាមទារ​ខាង​សង្គមកិច្ច​វិញ

នៅពេល ដែល​កង​ទ័ព ចាត់តាំងអន្តរកាល​រហូតដល់ការ​បោះឆ្នោតសភា និង​ប្រធានាធិបតី​​​ក្នុង​អំឡុងពេល ៦​ខែទៀត និង ខ្លួន​ឯង​មាន​សិទ្ធិ​អំណាច​ពេញលេញ សង្គម​ស៊ីវិល នៅ​តែ​ធ្វើ​បាតុកម្ម​ជានិច្ច​ ប៉ុន្តែ​លើក​នេះ ទាមទារ​ខាង​ផ្នែក​សង្គមកិច្ច។ នៅ​ទីលាន​សេរីភាព Tahrir ពួក​បាតុករ ទាមទារ​ការ​ដំឡើង​ប្រាក់ខែ។ ស្របតាម​ទីភ្នាក់ងារ​ព័ត៌មាន​​អង់គ្លេស Reuters នៅថ្ងៃចន្ទ ១៤​កុម្ភៈនេះ កងទ័ព ប្រហែល​ត្រូវ​​ហាមប្រាម​កូដកម្ម ដើម្បី​បង្ការ​​ជាមុន​គ្រោះថ្នាក់​អាចកើតមាន “ការ​វឹកវរ​និង​ការ​ច្របូកច្របល់”។

ក្រោយ​លោក​មូបារ៉ាក់​លាចុះ​ពី​អំណាច ទាហាន​ស្នើ​ឲ្យ​បាតុករ​ចាកចេញ​ពី​ទីលាន​សេរីភាព Tahrir
ក្រោយ​លោក​មូបារ៉ាក់​លាចុះ​ពី​អំណាច ទាហាន​ស្នើ​ឲ្យ​បាតុករ​ចាកចេញ​ពី​ទីលាន​សេរីភាព Tahrir Reuters/Dylan Martinez
ផ្សាយពាណិជ្ជកម្ម

01:39

សេចក្តី​រាយការណ៍​របស់​Alexandre Buccianti ប្រែសម្រួល​ដោយ​វីនស្តុន រតនា

ធនាគារ​ត្រូវ​បិទ​ទ្វារ​ ដោយ​ហេតុ​មាន​ចលនា​តវ៉ា​ប្រឆាំង​ទាមទារ​របស់​ពួក​អ្នក​រដ្ឋការ​ផ្នែក​ធនាគារ។ National​ Bank​ជា​ធនាគារ​ធំ​បំផុត​នៅ​អេហ្ស៊ីប​ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ស្គាល់​ការច្របូក​ច្របល់​ខ្លាំង​ ដោយ​ហេតុ​មាន​និយោជិត​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម នៅ​ពី​មុខ​ទី​ស្នាក់ការ​ធំ​នៃ​ធនាគារ​រដ្ឋ​ នៅ​កណ្តាល​ទី​ក្រុង​គែរ។ និយោជិត​ទាម​ទារ​ការដំឡើង​ប្រាក់​ខែ និង​បរិហារ​ប្រាក់​រង្វាន់​ច្រើន​សំបើម​របស់​ពួក​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នៃ​ធនាគារ។

 
មធ្យោបាយ​ឃោសនា​មហាជន​របស់​រដ្ឋ​ក៏​ធ្វើការ​តវ៉ា​ទាម​ទារ​ដែរ​។​មាន​បាតុកម្ម​កើត​មាន​នៅ​ពី​មុខ​ទី​ស្នាក់​ការ​វិទ្យុ​ទូរទស្សន៍​   កាសែត​Al​ Ahram និង​ទស្សនាវដ្តី​ប្រចាំ​សប្តាហ៍​Octobar។ គេ​ទាមទារ​ការដំឡើង​ប្រាក់ខែ និង​សុំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​តិច​ជាង​មុន។

សូម្បី​តែ​ប៉ូលិស​ក៏​ធ្វើ​បាតុកម្ម​តវ៉ា​ទាម​ទារ​ដែរ​។​នាយ​ប៉ូលិស​រង​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ក្រសួង​មហាផ្ទៃ។ គេ​ទាម​ទារ​ចង់​បាន​ការដំឡើង​ប្រាក់​ខែ​ ​ ​ ការកាត់​បន្ថយ​រយៈ​ពេល​ធ្វើការ និង​ប្រាក់​រង្វាន់​ហានិភ័យ។ ពួក​ប៉ូលិស​បាន​ទៅ​កាន់​ទី​លាន​សេរីភាព​Tahrir។ ប្រសិន​បើ​នៅ​ប្រទេស​ផ្សេង​ពី​អេហ្ស៊ីប​វិញ​ ​ នោះ​ប៉ូលិស​ដែល​បាន​បាញ់​ទៅ​លើ​ពួក​បាតុករ​ នៅ​ទីលាន​ដដែល​នេះ​ប្រហែល​ជា​ត្រូវ​បាន​ហ្វូង​ពួក​បាតុករ​ព្រួត​គ្នា​ចោមរោម​វាយ​តប​-ត​សម្លាប់​វិញ។ ប៉ុន្តែ​ហ្វូង​ពួក​បាតុករ​គ្រាន់​តែ​បាន​ស្រែក​សង្ឃក​ដាក់​គេ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ