អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​​ស៊ីវិល​​បន្ត​​ស្វែងរក​​អនុសាសន៍​​បើ​ទោះ​ជា​​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​គ.ជ.ប​ រំកិល​​ទៅ​មុខ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាក់ទង​​ទៅ​នឹង​​សេចក្តី​ព្រាង​​សេចក្តី​ស្នើ​ច្បាប់​​ស្តីពី​ ការ​រៀបចំ​​និង​​ការ​ប្រព្រឹត្ត​ទៅ​​នៃ​​គណៈ​ក​ម្មាធិ​ការ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត​(គ.ជ.ប)​ ដែល​​រួមមាន​៧ជំពូក ​និង​៦៦​មាត្រា ​​ត្រូវ​បាន​​អង្គការ​​សង្គម​​ស៊ីវិល​​លើក​​មក​​ជជែក​​គ្នា​​បន្ត​​កាល​ពី​​ម្សិលមិញ ​ដើម្បី​​ស្វែង​រក​​អនុសាសន៍​ផ្តល់​ជូន​​គណបក្ស​​ជាប់ឆ្នោត​​ទាំងពីរ​​ដែល​​បាន​​ចំណាយ​ពេល​​ជា​ច្រើន​​សប្តាហ៍​​បង្កើត​​សេចក្តី​ព្រាង​ច្បាប់​​នេះ​​ឡើង​។ ​សម្ព័ន្ធ​​កំណែ​ទម្រង់​ ការ​បោះឆ្នោត​ និង​​អង្គការ​​សង្គម​​ស៊ីវិល​ បាន​​លើក​យក​​ចំណុច​​ចំនួន​៦ ​ដែល​​ទាញ​​ចេញ​ពី​សេចក្តី​ព្រាង​ច្បាប់​​ ម​ក​​ដាក់​​ជា​​ប្រធានបទ​​ពិភាក្សា​​ក្នុង​នោះ​​មាន​ ការ​បង្កើន​​ប្រសិទ្ធភាព ​និង​​ពង្រឹង​​ស្វយ័ត ​គ.ជ.ប ​ សមត្ថកិច្ច​​និង​​តួនាទី ​គ.ជ.ប ​តម្លាភាព ​និង​​ជ​ម្រះ​​មន្ទិល​សង្ស័យ​​នានា ​ស្វយ័តភាព​​ថវិកា​ សមាសភាព ​គ.ជ.ប ​និង​​ល័​ក្ខ​ខ័​ណ្ឌ​​​សញ្ជាតិ​​ជា​​ដើម​​។

សង្គម​ស៊ីវិល​​ជួបជុំ​គ្នា​និយាយ​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​
សង្គម​ស៊ីវិល​​ជួបជុំ​គ្នា​និយាយ​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​ @ly Meng Hour
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ