អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឆ្នាំ​ថ្មី​ បរិបទ​ថ្មី​ តែ​​បញ្ហា​​ចាស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ​២០១៥​ឆ្នាំ​​ថ្មី ​គឺ​ជា​​ឆ្នាំ​​ដែល​​សង្គម​​កម្ពុជា និ​ង​​អ្នក​នយោបាយ​​កម្ពុជា​​បាន​​ស្គាល់​​ភាព​​ល្អូក​ល្អិន​​​ជាង​​មុន ត្បិត​​អ្នក​នយោបាយ​​ជា​ពិសេស​​បក្ស​ធំៗ​ បាន​​ចួ​ល​រួម​​ធ្វើ​ការ​ងា​រ​​ជាមួយគ្នា​​ក្នុង​​សភា​​បញ្ចប់​​បាតុកម្ម​​តាម​ដ​ងផ្លូវ​។ ​ជា​​បាតុកម្ម​​ដែល​​បាន​​កើតឡើង​​ក្នុង​​ឆ្នាំ​២០១៤​និង​​បាន​​បន្សល់​ទុក​​សោក​សៅ​​ដោយ​មាន​​មនុស្ស​​ស្លាប់​​និង​​អ្នក​​ចាប់​ខ្លួន​​រវាង​​បាតុករ ​និង​​អាជ្ញាធរ​។ ​ប៉ុន្តែ​​បញ្ហា​​ជា​ច្រើន​​ដែល​​បន្សល់​​ពី​​ឆ្នាំ​​ចាស់ ​ដូច​ជា​​បញ្ហា​​ជម្លោះ​ដីធ្លី​​រ៉ាំរ៉ៃ ​បញ្ហា​​អយុត្តិធម៌​​សង្គម​ និង​​ការ​ពង្រឹង​​មាឌ​​សេដ្ឋកិច្ច​​របស់​​កម្ពុជា ​គឺ​​នៅតែ​​ជា​​ចំណុច​​ប្រឈម​​សម្រាប់​​អ្នក​នយោបាយ​​ដោះស្រាយ​​សម្រាប់​​ឆ្នាំ​ថ្មី​​ដដែល​។​

កម្លាំងសមត្ថិកិច្ចកំពុងបណ្តេញបាតុករ និងព្រះសង្ឃចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០១៤។
កម្លាំងសមត្ថិកិច្ចកំពុងបណ្តេញបាតុករ និងព្រះសង្ឃចេញពីទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០១៤។ RFI/ siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ