អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​៖​ការ​រារាំង​របស់​អាជ្ញាធរ ​កំពុង​បង្រួម​ក្តី​សង្ឃឹម​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៅ​ផ្លូវ​​វេងស្រេង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធី​បុណ្យ​បង្សុកូល ​និង ​គោរព​វិញ្ញាណក្ខណ្ឌ​ដល់​កម្មករ​ដែល​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង​កាល​ពី​ពីរ​ឆ្នាំ​មុន​ ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​រាប់រយ​នាក់​រារាំង​មិនឲ្យ​ប្រារព្ធ​នោះទេ​នៅក្នុង​ឆ្នាំ​២០១៦​នេះ។​ សាលា​រាជធានីភ្នំពេញ ​បាន​លើក​ហេតុ​ផល​ថា ​ដោយ​សារ​មិនមាន​ការ​ស្នើសុំ ​ទើប​មាន​ការ​រារាំង​។ ​ក៏ប៉ុន្តែ​អង្គការ​សង្គមស៊ីវិល​បាន​លើកឡើង​ថា ​ពិធី​បែប​សាសនា​នេះ ​ច្បាប់​មិន​តម្រូវ​ឲ្យ​មាន​ការ​ស្នើសុំ​នោះទេ​។ ​បន្ថែម​លើ​នេះ ​អង្គការ​សង្គមស៊ីវិល​បាន​សម្តែងក្តី​អស់​សង្ឃឹម​ថា ​មិនដឹង​ទៅរក​យុត្តិធម៌​នៅ​ឯណា​ បើ​គ្រាន់តែ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខណ្ឌ​ ក៏​ត្រូវ​គេ​រារាំង​ទៅ​ហើយ​នោះ។​

អាជ្ញាធរ​រារាំង​ការ​ធ្វើ​ពិធី​គោរពវិញ្ញាណក្ខណ្​ដល់​កម្មករ​ដែល​ស្លាប់​នៅ​ផ្លុវ​វេង​ស្រេង​
អាជ្ញាធរ​រារាំង​ការ​ធ្វើ​ពិធី​គោរពវិញ្ញាណក្ខណ្​ដល់​កម្មករ​ដែល​ស្លាប់​នៅ​ផ្លុវ​វេង​ស្រេង​ RFI/Siv Chana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ