អានតួអត្ថបទ
អាហ្វហា្កនិស្ថាន

ឃាតកម្ម​ទៅលើ​​រូប​ទីប្រឹក្សា​ដ៏​ជំនិត​របស់​លោក​ Hamid karzaï​

បន្ទាប់ពី​​បាន​​ធ្វើ​​ឃាត​​ទៅ​​លើ​​រូប​​ប្អូន​​ប្រុស​រ​បស់​​លោក​​ប្រធានាធិបតី​ Hamid karzaï​ នៅ​​ថ្ងៃ​​អង្គារ​​មុន​​​នៅ​​ខេត្ត​ kandahar​ ប៉ែក​​ខាង​​ត្បូង​​ប្រទេស​​អាហ្វហ្កានិស្ថាន​​មក​ ពួក​​ឧទ្ទាម​​តាលីបង់​ ទើប​​បាន​​ប្រកាស​​នៅ​​ថ្ងៃ​​ចន្ទ​ ​១៨​​កក្កដា​​នេះ​ទៀត​ ថា​ពួក​​គេ​​​បាន​ធ្វើ​ឃាត​ទៅ​លើ​​រូប​​​ទីប្រឹក្សា​​​ដ៏​​ជំនិត​​ម្នាក់​​ទៀត​​របស់​​លោក​ប្រធានាធិបតី​​អាហ្វហ្កានិស្ថាន​គឺ​លោក ​Jan Mohammad Khan​ នៅ​​យប់​​ថ្ងៃ​​អាទិត្យ​​១៧​​កក្កដា​​ម្សិលមិញ។​ ពួក​​តាលីបង់​ បាន​​វាយ​ប្រហារ​​​នៅ​​នឹង​​ផ្ទះ​​របស់​​ជន​​រងគ្រោះ​​តែ​​ម្តង​​នា​​ទីក្រុង​​កាប៊ូល។ មិនតែ​​ប៉ុណ្ណោះ ​អ្នក​​តំណាងរាស្ត្រ​​ម្នាក់​​ក៏​​បាន​​រងគ្រោះ​​ស្លាប់​​នៅ​​ឱកាស​​វាយ​​ប្រហារ​​នេះ​​ ដែរ។​

លោក​Jan Mohammad Khan​​ អតីត​​​អភិបាល​​ខេត្ត ​​Ouzgan​​ ដែល​​​​ស្ថិត​នៅ​​​ជាប់​​នឹង​​​ព្រំដែន​​​​ខេត្ត​ ​កង់ដាហា
លោក​Jan Mohammad Khan​​ អតីត​​​អភិបាល​​ខេត្ត ​​Ouzgan​​ ដែល​​​​ស្ថិត​នៅ​​​ជាប់​​នឹង​​​ព្រំដែន​​​​ខេត្ត​ ​កង់ដាហា FP PHOTO/Banaras Khan
ផ្សាយពាណិជ្ជកម្ម

 

តាមក្រសែភ្នែក របស់លោក ​ហាមីដ កាហ្សៃ លោក​ Jan Mohammad Khan ដែល​ទើប​ត្រូវ​បាន​ ពួកឧទ្ទាមតាលីបង់​ ធ្វើឃាត​​នៅ​យប់​ថ្ងៃ​អាទិត្យ ​១៧ កក្កដា​ ម្សិលមិញ​ ក៏​​ជា​បុគ្គល​​ដ៏​​សំខាន់​មួយ​​រូបដូច​ជា​លោក Ahmed Wali Karzaï ដែល​​ត្រូវ​ជា​ប្អូន​ប្រុស​របស់​លោក​ប្រធានាធិបតី ​ Hamid Karzaï​ដែរ។ លោក Ahmed Wali Karzaï នេះ ដែល​ជា​ប្រធា​​ន​ក្រុម​ប្រឹក្សា​​ខេត្ត Kandahar​ ត្រូវ​​បានមេ​​អង្គរក្ស​​​របស់​គាត់​ជាអ្នកសម្លាប់​កាលពី​សប្តាហ៍​មុន។ នេះ​ បើយោងតាម​អ្នកទទួលខុសត្រូវជាន់ខ្ពស់​ម្នាក់​របស់​​រដ្ឋាភិបាល​អាហ្វហ្កានិស្ថាន។

ចំណែក​លោក Jan Mohammad Khan ​វិញ ក៏ ជា​មិត្ត​ដ៏​យូរ​អង្វែង​មក​ហើយ​របស់​លោក​ប្រធានាធិបតី​ Hamid karzaï។ ម្យ៉ាងទៀត ​ ក៏ដូចលោកប្រធានាធិបតីដែរ លោក Jan Mohammad Khan ជាសមាជិកម្នាក់ នៃកុលសម្ព័ន្ធ ​pachtoune​ ប្រកប​ដោយ​ឥទ្ធិពល​ខ្លាំង​ ភាគ​​ខាង​ត្បូង ឈ្មោះ Popalzaï។ គាត់​ក៏​​ជា អតីត​អភិបាលខេត្ត Ouzgan ដែល​​ស្ថិតនៅ​ជាប់នឹង​ព្រំដែន​​ខេត្ត កង់ដាហា។  មិនតែប៉ុណ្ណោះ លោក Mohammad Khan​ គឺជា​ឥស្សរជន​​​ខ្លាំង​និង​ចំបង​មួយ​រូប​ ​​ក៏​ព្រមទាំង​ជាខ្សែរយៈសំខាន់ៗ ​បំផុត​​របស់​លោក​ប្រធានាធិបតី​អាហ្វាហ្កានិស្ថាន​​ដែរ នៅ​តំបន់អស្ថិរភាព​ប៉ែកខាងត្បូង​ប្រទេស​អាហ្វហ្កានិស្ថាន​​​ ដែលជា ដើម​កំណើត​ជា​ប្រវត្តិសាស្ត្រ​និង​​ជាមូលដ្ឋាន​​របស់​​ពួក​ឧទ្ទាមតាលីបង់។

ឃាតកម្មនៅក្នុងរង្វង់ក្រុមអ្នកជំនិតរបស់ប្រធានាធិបតី ហាមីដកាហ្សៃនេះ  ​​បានកើតមាន​​​ ជួន​ចំ​ពេល​មួយ​ ដ៏​សំខាន់​នៅក្នុងប្រទេស​អាហ្វហ្កានិស្ថាន ជាមួយនឹង​ការ​ចាប់​ផ្តើម​ផ្តល់​សន្ទុះ​​ជាផ្លូវការឲ្យ​ ​ការ​ផ្ទេរ ​ការ​ទទួល​ខុស​ត្រូវផ្នែកសន្តិសុខ​របស់​អង្គការ​អូតង់ ទៅ​ឲ្យ​​កង​កម្លាំង​​​អាហ្វហ្កានិស្ថាន នៅក្នុងដំណាក់​កាលទីមួយ។ កងទ័ព​សម្ព័ន្ធមិត្ត​អូតង់ ​បាន​ចាប់​ផ្តើម​ដក​កងទ័ព​របស់ខ្លួន ជាបណ្តើរៗហើយដែរ ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ការនានា ​នៅ​តែ​មានការ​មន្ទិលសង្ស័យ​ជានិច្ច​ទៅលើ​សមត្ថភាពផ្ទាល់​​របស់​កងកម្លាំងអាហ្វហ្កានិស្ថាន នៅ​ក្នុង​ការធានាសុវត្ថិភាព ដោយខ្លួនឯងផ្ទាល់​នៅក្នុង​ប្រទេសនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ