អានតួអត្ថបទ
កម្ពុជា

ADB​​ គាំទ្រ​​អង្គការ​​ដែល​​រដ្ឋាភិបាល​​បន្ទោស​​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB ថ្លែង​ថា​ខ្លួន​គាំទ្រ​សកម្មភាព​ការងារ​របស់​អង្គការ​មួយ​ចំនួន​ដែល​ទទួល​ បាន​ការ​គាំទ្រ​ពី​ADB​ដើម្បី​ធ្វើ​ការងារ​លើ​ការ​តាមដាន​គម្រោង​កែលម្អ​ ផ្លូវ​រថភ្លើង។ សេចក្តីថ្លែងការណ៍​របស់​ធនាគារ​ADB​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​ផ្តល់​ ជំនួយ​មួយ​នេះ​ទទួលបាន​ព័ត៌មាន​អំពី​ការ​ផ្អាក​សកម្មភាព​របស់​សមាគម​ធាង​ ត្នោត និង​អង្គការ​អន្តរជាតិ​Bridge Across Borders Cambodia​ដែល​ត្រូវ​ក្រសួង​ការបរទេស​កោះ​ហៅ​អោយ​ចូល​ជួប។ អង្គការ​ទាំងពីរគឺ​ជា​អ្នក​តាម​ដាន​លើ​តម្រូវ​ការ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​កែលម្អ​ផ្លូវ​រទេះ​ភ្លើង។

ទីស្នាក់ការកណ្តាល​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី
ទីស្នាក់ការកណ្តាល​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB
ផ្សាយពាណិជ្ជកម្ម

 

សមាគម​ធាងត្នោត​ត្រូវ​បាន​ផ្អាក​សកម្មភាព​រយៈពេល​៥​ខែ។ អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​មួយ​ទៀត​ឈ្មោះ Bridge Across Boders Cambodia BABC ត្រូវ​បាន​កោះហៅ​អោយ​ចូល​រួម​ប្រជុំ​ជាមួយ​អង្គការ​មួយ​ចំនួន​ទៀត​នៅ​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី១៨​សីហា។ អង្គការ​ទាំង​ពីរ​នេះ​គឺ​ជា​អ្នក​តាមដាន​ការ​អនុវត្ត​គម្រោង​កែលម្អ​ផ្លូវ​ដែក​កម្ពុជា​ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ីADB។

ADB​បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី​១៩​សីហា​នេះ​ថា ចាប់​តាំង​ពី​មាន​ការ​ចាប់​ផ្តើម​គម្រោង​ផ្លូវ​រថភ្លើង​មក​ សមាគម​ធាងត្នោត​និង​អង្គការ​BABCបាន​ផ្តល់​ព័ត៌មាន​សំខាន់ៗ​អំពី​ការ​វិវត្ត​នៃ​ការ​តាំង​ទី​លំនៅ​ថ្មី​ដែល​ជួយ​បង្ហាញ​ពី​តម្រូវការ​របស់​គ្រួសារ​ដែល​រងផល​ប៉ះពាល់​ពី​គម្រោង​អោយ​ក្រុម​ការងារ​ទទួល​បន្ទុក​កិច្ចការ​តាំងទី​លំនៅ​ថ្មី​នៃ​គម្រោង​ផ្លូវ​រថភ្លើង។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ADB​មិន​បាន​អត្ថាធិប្បាយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​លើ​អង្គការ​ទាំងពីរ​នេះ​ទេ។ ប៉ុន្តែADB អះអាងថា ធនាគារ​ប្តេជ្ញា​ពេញ​ទំហឹង​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ថា​គោលនយោបាយ​ស្តី​ពី​ការ​ការពារ​សង្គម​និង​បរិស្ថាន​ត្រូវ​បាន​អនុវត្ត​ក្នុង​អំឡុងពេល​នៃការ​អនុវត្ត​គ្រប់​គម្រោង​ទាំងអស់​ដែល​គាំទ្រ​ដោយ​ADB។ ADB​បន្ត​ថា​ខ្លួន​សង្ឃឹមថាអង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​អនុញ្ញាត​​អោយ​បន្ត​ការងារ​របស់​ពួកគេ​លើ​គម្រោង​កែលម្អ​ផ្លូវ​រថភ្លើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ