អានតួអត្ថបទ
កូវីដ១៩-សេដ្ឋកិច្ច

IMF ព្រមាន​ថា​អូមីក្រុង​នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចុះ

ខណៈ​មេរោគបំប្លែងខ្លួន​ថ្មី​អូមីក្រុង​កំពុង​រាលដាល​នៅ​ជុំវិញ​ពិភពលោក​ ប្រធាន​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ ទី៣ ធ្នូម្សិលមិញ​ថា​អូមីក្រុង​អាច​ពន្យឺត​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចសកល​ដូចគ្នា​នឹង​មេរោគ​ដែលតា​ដែរ​។

អ្នកស្រី គ្រីស្តាលីណា ចរជៀវ៉ា ​​ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ថា IMF ទំនងជាត្រូវកាត់បន្ថយកំណើនសេដ្ឋកិច្ចសកលក្នុងការព្យាករណ៍របស់ខ្លួនដោយសារមេរោគបំប្លែងខ្លួនអូមីក្រុង។
អ្នកស្រី គ្រីស្តាលីណា ចរជៀវ៉ា ​​ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ថា IMF ទំនងជាត្រូវកាត់បន្ថយកំណើនសេដ្ឋកិច្ចសកលក្នុងការព្យាករណ៍របស់ខ្លួនដោយសារមេរោគបំប្លែងខ្លួនអូមីក្រុង។ Daniel LEAL AFP/File
ផ្សាយពាណិជ្ជកម្ម

មេរោគបំប្លែងខ្លួន​អូមីក្រុង​ដែលទំនងជា​ឆ្លង​រាលដាលខ្លាំង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​រង​ផល​ប៉ះពាល់​។ បើតាមប្រធាន​មូលនិធិរូបិយវត្ថុអន្តរជាតិ​ IMF អ្នកស្រី គ្រីស្តាលីណា ចរជៀវ៉ា (Kristalina Georgieva) ​ដោយសារតែវត្តមានរបស់អូមីក្រុង សន្ទស្សន៍​ព្យាករណ៍​នៃ​កំណើន​សេដ្ឋកិច្ចសកល​ត្រូវ​បាន​ទម្លាក់​ចំណាត់ថ្នាក់​។

នៅក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ថ្មីចុងក្រោយនេះ​ IMF បានព្យាករ​ថា​កំណើន​សេដ្ឋកិច្ចសកល​មាន​ចំនួន ៥,៩ % នៅឆ្នាំ២០២១នេះ​ និងមាន​ចំនួន​ ៤,៩ % នៅឆ្នាំ ២០២២​។

ប្រធាន IMF បានលើកឡើងថា​តាំងតែពីមុនពេលការ​មកដល់នៃ​មេរោគបំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ គេ​មាន​ការព្រួយបារម្ភ​រួចទៅហើយពីការងើបឡើងវិញនៃ​សេដ្ឋកិច្ចពិភពលោក​ ដោយសារតែប្រទេសជាច្រើនត្រូវប្រឈមនឹងបញ្ហាថ្មី​ៗមានដូចជា​បញ្ហាអតិផរណាជាដើម​។

ការ​ព្យាករណ៍ចុងក្រោយ​របស់ IMF បានបង្កើនការព្រួយបារម្ភថា​បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់​សកល និង​ការ​ចែកចាយវ៉ាក់សាំងមិនស្មើគ្នា​ធ្វើឲ្យការ​ស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច​យឺតយ៉ាវ ហើយ​បណ្តាលឲ្យប្រទេសមួយចំនួន​ត្រូវគេទុកចោល ឬក៏បោះបង់ចោល។

ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ ទី២ ធ្នូ IMF ក៏បាន​ជំរុញផងដែរឲ្យ​ក្រុម​ប្រទេសដែលមាន​សេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ពង្រីក និងកែលម្អគំនិតផ្តួចផ្តើម​នូវការ​បន្ធូរបន្ធយប្រាក់​បំណុល​របស់​ពួកគេ ដោយ​ទាញសញ្ញា​អាសន្នថាប្រទេស ជាច្រើន​ប្រឈម​មុខ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​បើគ្មានជំនួយទេសង្គ្រោះនោះ។

ប្រធាន IMF មិនបានបញ្ជាក់ថាតើប្រទេសណាដែលមានសេដ្ឋកិច្ច​ប្រឈមនឹងវិបត្តិ​ធ្ងន់ធ្ងរនោះ ប៉ុន្តែអ្នកស្រីគ្រាន់តែនិយាយជារួមដោយសំដៅទៅប្រទេសដែលមាន​ចំណូល​ទាប។

ប្រទេស​មួយចំនួននឹងជួបគ្រោះដួលរលំសេដ្ឋកិច្ច​លុះត្រាណាតែក្រុមប្រទេសម្ចាស់បំណុល G20 បន្ធូរបន្ធយបំណុល​ដោយ​យល់ព្រមពន្លឿនការរៀបចំរចនាសម្ព័ន្ធបំណុល​និងផ្អាក​សេវា​បំណុល​ នៅ​ខណៈពេលដែលការរៀបចំរចនាសម្ព័ន្ធឡើង​វិញ​កំពុង​ត្រូវបានចរចា​។ អ្នកស្រី​ប្រធាន​មូលនិធិរូបិយវត្ថុIMF បានបន្ថែម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ