អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអឺរ៉ុបនឹងត្រូវបែកបាក់ឬក៏រួបរួមគ្នាជាងមុន ក្រោយសម្រេចថវិកាសង្គ្រោះសេដ្ឋកិច្ច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេលដែលអ្នកដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា នៅចុងខែកក្កដានេះ លើកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច ក្នុងបរិមាណ ៧៥០ពាន់លានអឺរ៉ូ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច របស់រដ្ឋាភិបាលសមាជិក ឱ្យងើបឡើងផុតចេញពីវិបត្តិកូវីដ១៩ គេបានចោទនូវសំនួរមួយថា តើអឺរ៉ុបនឹងត្រូវបែកបាក់កាន់តែខ្លាំង ឬក៏បង្រួបបង្រួមជាងមុន ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩?

ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បានព្រមព្រៀងគ្នា​លើ​កញ្ចប់ថវិកា​សង្រ្គោះសេដ្ឋកិច្ច កាល​ពីចុងខែកក្កដា ក្រោយ​ពី​ឆ្លងកាត់​ការចរចា​យ៉ាងស្វិតស្វាញ​
ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បានព្រមព្រៀងគ្នា​លើ​កញ្ចប់ថវិកា​សង្រ្គោះសេដ្ឋកិច្ច កាល​ពីចុងខែកក្កដា ក្រោយ​ពី​ឆ្លងកាត់​ការចរចា​យ៉ាងស្វិតស្វាញ​ POOL/AFP
ផ្សាយពាណិជ្ជកម្ម

នៅចុងខែកក្កដា សហភាពអឺរ៉ុប បានសម្រេចយល់ព្រមលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ក្នុងទំហំទឹកប្រាក់ ៧៥០ពាន់លានអឺរ៉ូ (ឬ ៨៦៩ពាន់លានដុល្លារអាមេរិក) ដើម្បីគាំពារដល់ប្រជាជន និង​ពាណិជ្ជកម្ម ក៏ដូចជាការប្រយុទ្ធប្រឆាំងទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩។ ក៏ប៉ុន្តែ សំនួរមួយដែលត្រូវគេចោទសួរឡើងគឺថា៖ តើអឺរ៉ុបនឹងត្រូវបែកបាក់កាន់តែខ្លាំង ឬក៏បង្រួបបង្រួមជាងមុន ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩?

ដូចអំឡុងវិបត្ដិមុនៗ ផលអវិជ្ជមានរបស់ជំងឺរាតត្បាតសកលកូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់លើ​សេដ្ឋកិច្ចនៃបណ្ដាប្រទេសសមាជិក ក្នុងសហភាពអឺរ៉ុប។ ប្រទេសអឺរ៉ុបអ្នកមានដែលមានបំណុលរដ្ឋទាប និងអត្រានៃអ្នកឆ្លងជំងឺទាប ដូចជាប្រទេសអាល្លឺម៉ង់ និងហូឡង់ ប្រាកដជាអាចដោះស្រាយបញ្ហារបស់ខ្លួនបាន។ ក៏ប៉ុន្តែ សម្រាប់បណ្ដាប្រទេសជំពាក់បំណុលរដ្ឋច្រើន និងមានអត្រាអ្នកឆ្លងជំងឺច្រើន ដូចជាអ៊ីតាលី និងអេស្ប៉ាញ ប្រាកដជាមានបញ្ហាលំបាកច្រើនក្នុងការដោះស្រាយវិបត្តិ។ បើគ្មានជំនួយពីចំណូលពន្ធទេ ប្រទេសទាំងនោះនឹងប្រឈមវិបត្តិកាន់តែធ្ងន់ធ្ងរ រហូតដល់អាចទាញបណ្ដាប្រទេសសមាជិកផ្សេងទៀត ឬក៏សហភាពអឺរ៉ុបទាំងមូល ឱ្យប្រឈមនឹងវិបត្តិធ្ងន់ធ្ងរដូចគ្នា។

ផ្អែកតាមអ្នកជំនាញ កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាសង្គ្រោះ នៅទីក្រុងព្រុចសែល មិនគ្រាន់តែជាការបញ្ចៀសគ្រោះថ្នាក់នោះទេ ប៉ុន្តែ វាបានរួមចំណែកបន្ថែម ដើម្បីពង្រឹងសហភាពអឺរ៉ុប ក្នុងក្របខណ្ឌមួយដែលគ្មាននរណានឹកស្មានដល់ កាលពីប៉ុន្មានខែមុន។ ថវិកាសង្រ្គោះសរុប មានទំហំស្មើជិត ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (G.D.P) ប្រចាំឆ្នាំរបស់សហភាពអឺរ៉ុបទាំងមូល។ ថវិកាទាំងនេះ ដែល​​នឹងត្រូវធ្វើការ​ចំណាយនៅប៉ុន្មានឆ្នាំខាងមុខ ភាគច្រើនជាថវិកាជំនួយ ច្រើនជាងថវិកាបំណុល។ ថវិកាទាំងនេះ ត្រូវធ្វើឡើង តាមរយៈមូលបត្របំណុល របស់គណៈកម្មការសហភាពអឺរ៉ុប។ វាជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ដអឺរ៉ុប ដែល​បាន​បង្កើនបំណុលក្នុងទំហំសរុបច្រើនបែបនេះ។ គម្រោងថវិកាសង្គ្រោះនេះ មានគោលបំណង ជំរុញឱ្យ​សមាជិកដែលមានសេដ្ឋកិច្ច និងភាពមានបានច្រើនជាង រួមចំណែកជួយ​សមាជិកទន់ខ្សោយជាង។

ក្នុងស្ថានភាពបច្ចុប្បន្ន ការផ្លាស់ប្ដូរ និងការឯកភាពទាំងនេះ ក្នុងសហភាពអឺរ៉ុប ត្រូវបានស្វាគមន៍ ហើយអ្នកជំនាញខ្លះយល់ថា វាបាន​បង្កហេតុដល់​ការពង្រឹងបន្ថែមលើគម្រោងសហភាពអឺរ៉ុបទាំងមូល។ ទោះយ៉ាងណា គេក៏មិនគួរមានសុទិដ្ឋិនិយមជ្រុលផងដែរ ក្នុងការទាញសេចក្តីសន្និដ្ឋានថា សហភាពអឺរ៉ុបអាចនឹងឈានដល់ សហរដ្ឋអឺរ៉ុប ក្នុងទម្រង់ដូច សហរដ្ឋអាមេរិក។ ​នៅសហរដ្ឋអាមេរិក វាអាចទៅរួច ដែលរដ្ឋមួយអាច​បញ្ជូនថវិកាពីចំណូលពន្ធ ទៅជួយរដ្ឋផ្សេងទៀតដែលកំពុងមានវិបត្តិ ព្រោះដោយសារប្រជាជននៃរដ្ឋនោះ យល់ថាខ្លួនរស់នៅក្នុងប្រទេសតែមួយ។ ផ្ទុះទៅវិញ ស្ថានភាពមានភាពខុសគ្នាខ្លាំង ក្នុងបណ្ដាប្រទេសសមាជិកអឺរ៉ុប ដែលតែងតែមានគំនិតជាប្រទេសផ្សេងៗគ្នា។

គេអាចមើលឃើញទិដ្ឋភាពទាំងពីរនៃការបែកបាក់កាន់តែខ្លាំងក្នុងសហភាពអឺរ៉ុប និងលទ្ធភាពនៃការបង្រួបបង្រួមគ្នា ប្រសិនបើប្រទេសអឺរ៉ុបក្បាលម៉ាស៊ីន តួយ៉ាង បារាំង និងអាល្លឺម៉ង បន្ដឯកភាពគ្នា។ ជាឧទាហរណ៍ ក្រុមប្រទេសអ្នកមាន និងជាអ្នកបានបរិច្ចាគថវិកាច្រើន ដែលមានឈ្មោះថាជា បណ្ដាប្រទេសសន្សំសំចៃ ដឹកនាំដោយប្រទេសហូឡង់ រួមជាមួយ អូទ្រីស ដាណឺម៉ាក ស៊ុយអែត និងហ្វាំងឡង់ បានបង្ហាញជំហរជំទាស់យ៉ាងខ្លាំង លើសំណើបង្កើតកញ្ចប់ថវិកាបំណុលរួម។ បណ្ដាប្រទេសទាំងនេះ បានស្នើកាត់បន្ថយកញ្ចប់ថវិកាពី ៥០០ពាន់លានអឺរ៉ូ មកត្រឹម ៣៩០ពាន់លានអឺរ៉ូ ហើយក៏បានទាមទារឱ្យមានការប្រាក់បង្វិលសងប្រាក់កាន់តែច្រើន លើការចូលរួមវិភាគទានថវិការបស់ពួកគេ។​ គេក៏អាចអង្កេតឃើញមានមតិខ្វែងគំនិតគ្នាច្រើនផងដែរ ចេញពីបណ្ដាប្រទេសអឺរ៉ុបខាងកើត តួយ៉ាង ប្រទេសហុងគ្រី។

ផ្ទុយទៅវិញ ក៏មានឧទាហរណ៍ផ្សេងទៀតផងដែរ ដែលជាសក្ខីភាពបង្ហាញអំពីការរួបរួមគ្នានៃបណ្ដា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ