អានតួអត្ថបទ
បារាំង-Covid-១៩

Covid-១៩៖រដ្ឋាភិបាល​បារាំង​ចេញវិធានការថ្មី​ដើម្បី​កាត់បន្ថយ​ល្បឿន​នៃ​មេរោគកូរ៉ូណាថ្មី

នៅ​ក្នុង​ប្រទេស​បារាំង ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ Covid-១៩ មាន ៩១នាក់ និង​អ្នក​ឈឺ​បាន​កើន​ដល់ ៤ ៥០០នាក់ ក្នុង​នោះ​មាន ៣០០នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ តួលេខ​នេះ​បាន​ប្រកាស​ដោយ​អគ្គនាយក​សុខាភិបាល​លោក​យេរ៉ូម សាលឡូម៉ុង​ដែល​ឈរ​ក្បែរ​នាយករដ្ឋមន្រ្តី​លោក​អេឌ័រ ហ្វីលីប​នា​យប់​ថ្ងៃ​សៅរ៍ ទី១៤ មីនា។ ទន្ទឹម​នឹង​ប្រកាស​ពី​តុល្យការ​ជនរងគ្រោះ​ដោយ Covid-១៩ លោក​សាលឡូម៉ុង​ក៏​បាន​ប្រកាស​ពី​ការ​ឈាន​ចូល​ដំណាក់កាល​ទី៣ នៃ​ការ​ឆ្លង​រាលដាល​នៃ Covid-១៩។ តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បារាំង​ទូទៅ​ភ្ញាក់ផ្អើល និង​មិន​បាន​រង់ចាំ គឺ​ការ​ប្រកាស​របស់​លោក​អេឌ័រ ហ្វីលីប​នូវ​វិធានការ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាល​នៃ​មេរោគកូរ៉ូណាថ្មី។ លោក​ហ្វីលីប​មាន​ជំនឿ​លើ​សមត្ថភាព​របស់​ពលរដ្ឋ​បារាំង​គ្រប់រូប​ដែល​យល់​ពី​ស្ថានភាព​ធ្ងន់ធ្ងន់​ពេល​នេះ ហើយ​ប្រកាន់​ខ្ជាប់​នូវ​ឥរិយាបទ​ជា​ពលរដ្ឋ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​សាមគ្គីភាព។

ادوارد فیلیپ نخست وزیر فرانسه ورود کشور به مرحلۀ سوم شیوع ویروس کرونا را اعلام کرد
ادوارد فیلیپ نخست وزیر فرانسه ورود کشور به مرحلۀ سوم شیوع ویروس کرونا را اعلام کرد dr
ផ្សាយពាណិជ្ជកម្ម

« ដោយ​បាន​ជជែក​ជាមួយ​ប្រធានាធិបតី ខ្ញុំ​បាន​សម្រេចចិត្ត​បិទទ្វារ​រហូត​ដល់​មាន​សេចក្តីសម្រេចថ្មី​ចាប់​ពី​រំលង​អធ្រាត​យប់​ថ្ងៃ​សៅរ៍ ទី១៤ មីនា​ទៅ គ្រប់​ទីកន្លែង​សាធារណៈ​ទាំង​អស់​ដែល​មិន​ចាំ​បាច់​សម្រាប់​ជីវិត​របស់​ប្រទេស។ ទីកន្លែង​សាធារណៈ​មិន​ចាំ​បាច់​ទាំង​នោះ​មាន​ជា​ពិសេស ភោជនីយដ្ឋាន ហាងកាហ្វេ រោងកុន និង​រង្គសាល។

ទីកន្លែង​សាសនា​បន្ត​បើក​ទ្វារ តែ​ការ​ប្រមូលផ្តុំ និង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ហាង​លក់ទំនិញ​ទាំង​អស់​ក៏​ត្រូវ​បិទទ្វារ​ដែរ វា​លើកលែង​តែ​ហាងលក់ទំនិញ​ចាំបាច់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​បន្ត​បើក​ទ្វារ រួម​មាន ហាងលក់​គ្រឿង​ឧបភោគ បរិភោគ ឳសថស្ថាន ស្ថានីយ៍លក់ប្រេង ធនាគារ និង​ហាង​លក់បារី កាសែត ទស្សនាវដ្តី។ ចំណែក​សេវា​សាធារណៈ​សំខាន់ៗ​សម្រាប់​បម្រើ​ពលរដ្ឋ​បារាំង​ក៏​បន្ត​ដំណើរការ​ដែរ។

ទន្ទឹម​គ្នា​នេះ មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​បន្ត​ដំណើរការ​ធម្មតា។ តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន ពិសេស​ចៀសវាង​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ