អានតួអត្ថបទ

ជប៉ុន៖ ស្លាប់៥នាក់ ក្នុងឧបទ្ទវហេតុ យន្តហោះពីរប៉ះទង្គិចគ្នានៅព្រលានយន្តហោះតូក្យូ

ទីក្រុងតូក្យូ នៅល្ងាចថ្ងៃទី ២ មករា ឆ្នាំ ២០២៤ នេះ យន្តហោះ Airbus 350 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានប៉ះទង្គិចជាមួយយន្តហោះមួយគ្រឿងទៀតរបស់ក្រុមអ្នកយាមល្បាតសមុទ្រជប៉ុន ដែលចេញដំណើរទៅសង្គ្រោះជនរងគ្រោះដោយសាររញ្ជួយដី។ ការប៉ះទង្គិចគ្នានេះ បានបណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរ Airbus 350 ឆាបឆេះឡើងជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ យោងតាមសារព័ត៌មានជប៉ុន អ្នកដំណើរទាំង ៣៦៧ នាក់ ព្រមទាំងបុគ្គលិកបម្រើការលើយន្តហោះ ១២ នាក់ទៀត ត្រូវគេជួយសង្គ្រោះបានដោយជោគជ័យ។ ប៉ុន្តែ មនុស្ស ៥ នាក់ ក្នុងចំណោមសមាជិកសរុប ៦ នាក់ ដែលមានវត្តមាននៅលើយន្តហោះយាមល្បាតសមុទ្រ បានបាត់បង់ជីវិត។

ជប៉ុន៖ យន្តហោះពីរ ប៉ះទង្គិចគ្នាពេលកំពុងចុះចតនៅព្រលានយន្តហោះតូក្យូ
ជប៉ុន៖ យន្តហោះពីរ ប៉ះទង្គិចគ្នាពេលកំពុងចុះចតនៅព្រលានយន្តហោះតូក្យូ AP
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ