អានតួអត្ថបទ
ចិន-អវកាស

ចិន​បញ្ជូន​អវកាសយានិក​ស៊ីវិល​ជា​លើក​ទីមួយ ទៅ​ស្ថានីយ៍​អវកាស

ចិន​កំពុង​បោះជំហាន​ចូល​ដល់​ដំណាក់​ថ្មី​មួយ​ទៀត ក្នុង​មហិច្ឆតា​អវកាស។ នៅថ្ងៃអង្គារទី ៣០​ ឧសភា ជា​លើក​ទី​មួយ​ ចិន​នឹង​បញ្ជូន​អវកាសយានិក​ស៊ីវិលម្នាក់ ទៅ​បំពេញ​បេសកកម្ម​នៅ​ស្ថានីយ៍​អវកាស​ធៀនគង់។ គឺ​លោក គួយ ហៃឆូវ ដែល​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ អាកាសចរណ៍​និង​​អវកាសក្រុង​ប៉េកាំង។

ពីឆ្វេងទៅស្តាំ ៖ អវកាសយានិក លោក គួយ ហៃឆូវ Gui Haichaoលោក Jing Haipeng និង​លោក Zhu Yangzhu ធ្វើ​សន្និសីទកាសែត​មុន​ចេញ​ធ្វើ​បេសកកម្ម ថ្ងៃទី ២៩ ឧសភា ២០២៣
ពីឆ្វេងទៅស្តាំ ៖ អវកាសយានិក លោក គួយ ហៃឆូវ Gui Haichaoលោក Jing Haipeng និង​លោក Zhu Yangzhu ធ្វើ​សន្និសីទកាសែត​មុន​ចេញ​ធ្វើ​បេសកកម្ម ថ្ងៃទី ២៩ ឧសភា ២០២៣ via REUTERS - CHINA DAILY
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​ពេលនេះ អវកាសយានិក​ដែលចេញ​បំពេញ​ការងារ​​នៅ​​ស្ថានីយ៍អវកាស សុទ្ធ​តែ​មាន​នាម​ជា​ទាហានបម្រើ​​ក្នុង​ក្រសួង​យោធា​រំដោះ​ប្រជាជន​ចិន​ទាំងអស់។ ប៉ុន្តែ​នៅថ្ងៃអង្គារ​ វេលា​ម៉ោង ៩និង​៣១​នាទី​ ព្រឹក​ម៉ោង​នៅក្នុង​ស្រុក (ត្រូវ​ម៉ោង​១និង​៣១​នាទី​ម៉ោង​សកល) លោក​សាស្ត្រាចារ្យ គួយ ហៃឆូវ នឹងហោះ​ក្បែរ​​អវកាសយានិកយោធា​ពីរ​រូប​ទៀត គឺលោក ជិង ហៃប៉េង Jing Haipengនិង​ស៊ូ យ៉ាងស៊ូ Zhu yangzhu សំដៅ​ទៅស្ថានីយ​អវកាស ក្នុង​ក្របខ័ណ្ឌ​នៃបេសកកម្ម​​​Shenzhou-១៦។

លោក គួយ ហៃឆូវ នឹង​ទទួលខុស​ត្រូវ​​ចាត់​ចែងបន្ទុក​សំខាន់ៗ​​នៅលើ​តារាគន្លង​វិថី​ ដែល​ជា​ការ​ដក​ពិសោធន៍​វិទ្យាសាស្ត្រ​អវកាស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ភ្នាក់ងារ​អវកាស​ចិន។

ចិន​បាន​បញ្ជូន​មនុស្ស​ទៅ​ក្នុង​អវកាស​ជា​លើក​ទីមួយ នៅ​ឆ្នាំ​២០០៣ និង​មាន​ស្ថានីយអវកាសផ្ទាល់​ខ្លួន ឈ្មោះ​ Tiangong ឬ​វិមាន​​សួគ៌ ដែលចាប់​ដំណើរការ​យ៉ាង​ពេញ​លេញ​ តាំងពី​​ចុង​ឆ្នាំ​២០២២មក។ ស្ថានីយ៍​cin​ ​​មាន​បំពាក់​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ដ៏​ទំនើប​បំផុត មាន​អាទិ៍​ប្រព័ន្ធ​នាឡិកា​អាតូមិច​សម្រាប់​អវកាស​ និង​ហោះ​ក្នុង​លំហរគន្លង​តារា​វិថី​កម្ពស់​ប្រមាណ​៤០០​ទៅ​៤៥០​គីឡូម៉ែត្រ​ពី​ភព​ផែនដី។ ចិន​គ្រោង​ប្រើស្ថានីយ៍នេះ រយៈពេល​យ៉ាង​ហោច​១០​ឆ្នាំ ដើម្បី​អាច​​រក្សា​វត្តមាន​មនុស្សជាប់​ឥតដាច់​​ក្នុង​អវកាស​ឱ្យ​បាន​​យូរ។

ក្រុមអវកាសយានិក​បាន​ផ្លាស់​វេនគ្នា​ទៅ​ប្រចាំ​ការ​នៅ​ក្នុង​ស្ថានីយ៍​អវកាស ដើម្បី​​សិក្សាពិសោធន៍​វិទ្យាសាស្ត្រ​ផង​និង​សាកល្បង​បច្ចេកវិទ្យា​ថ្មីផង។

ធ្លាប់​យឺតយ៉ាវ​ខ្លាំង តែក្រោម​អំណាច​របស់​ប្រធានាធិបតី​ស៊ីជីនពីង និង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ចិន​បាន​ចំណាយទុន​​វិនិយោគ កម្មវិធី​អវកាស​​​អស់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​រត់​ប្រដេញ​តាម​​អាមេរិក​និង​រុស្ស៊ី​។ កាលពី​ឆ្នាំ​២០១៩ យាន​យន្ត​អវកាស​ចិន​បាន​ហោះ​ទៅ​ដល់​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រះ​ចន្ទ​។ តាំងពី​ឆ្នាំ​២០២១មក​ ចិន​បាន​បញ្ជូន​រ៉ូប៉ូ​ទៅ​ចុះ​នៅលើ​​ភព​អង្គារ ហើយ​មាន​គម្រោង​បញ្ជូន​អវកាសយានិក​មួយ​ក្រុមដំបូង​ទៅ​ភព​ព្រះចន្ទ​នៅ​ឆ្នាំ​២០២៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ