អានតួអត្ថបទ
ម៉ាឡេស៊ី-ទោសប្រហារជីវិត

ម៉ាឡេស៊ី ​រំលាយ​ចោល ​ទោស​ប្រហារ​ជីវិត​ដោយ​ស្វ័យប្រវត្តិ

នៅថ្ងៃ​ចន្ទទី ៣​មេសា​២០២៣​នេះ សភា​ម៉ាឡេស៊ី​បាន​បោះឆ្នោត​រំលាយ​ចោល​ច្បាប់​ប្រហារ​ជីវិត​ជា​ស្វ័យ​ប្រវត្តិ​ សម្រាប់​បទ​ឧក្រិដ្ឋ​មួយ​មួយ​។ អង្គការ​ក្រៅរដ្ឋាភិបា​ល​បាន​អបអរ​សេចក្តី​​សម្រេច​របស់​ម៉ាឡេស៊ី​ថា​ជា​ការ​វិវឌ្ឍន៍​ដ៏​សំខាន់​មួយ​​ សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍។

ម៉ាឡេស៊ី ​រំលាយ​ចោល ​ទោស​ប្រហារ​ជីវិត​ដោយ​ស្វ័យប្រវត្តិ
ម៉ាឡេស៊ី ​រំលាយ​ចោល ​ទោស​ប្រហារ​ជីវិត​ដោយ​ស្វ័យប្រវត្តិ © Amnesty International
ផ្សាយពាណិជ្ជកម្ម

នៅម៉ាឡេស៊ី ជន​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ​ដូច​យ៉ាង មនុស្សឃាត និង​ជួញដូរ​គ្រឿងញៀន​ ត្រូវ​ទទួល​ទោសប្រហារជីវិត​ ដោយ​ស្វ័យប្រវត្តិ។ កន្លង​មក​ចៅក្រម​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ដាក់ទោស​បែប​នេះ​ទេ។ ប៉ុន្តែយើង​មិន​អាច​មើល​រំលង​​សិទ្ធិ​មាន​ជីវិត​រស់​នៅ​របស់​បុគ្គល​ម្នាក់ៗ​បាន​ឡើយ ហេតុដូច្នេះ​ហើយ​បាន​ជា​ថ្ងៃ​នេះ​​ ​សភា​ម៉ាឡេស៊ី​បាន​​អនុម័ត​ច្បាប់​ថ្មី រំលាយ​ចោល​ “ទោសប្រហារជីវិត​” ដោយ​ស្វ័យប្រវត្តិ។ នេះ​ជា​ប្រសាសន៍​របស់លោក​អនុរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ម៉ាឡេស៊ី​ទៅកាន់​អង្គសភា។

​ច្បាប់​ថ្មី ដែល​ត្រូវ​​ឆ្លង​កាត់​ព្រឹទ្ធសភា​ដោយ​គ្មាន​ឧបសគ្គ មិន​លុប​ចោល​ទោស​ប្រហារជីវិត​ទាំង​ស្រុងទេ ប៉ុន្តែ​ច្បាប់​បាន​ផ្តល់​សិទ្ធិ​ឱ្យ​តុលាការ​ ចៅក្រម មាន​លទ្ធភាព​ដាក់​ទោស​ជន​ឧក្រិដ្ឋ​ ក្នុង​ពន្ធនាគារ​រយៈ​ពេល​យូរ ក្នុង​លក្ខខណ្ឌ​ខ្លះ។

សូម​បញ្ជាក់​ថា​តាំងពី​ឆ្នាំ​២០១៨​មក ម៉ាឡេស៊ី​បាន​ព្យួរការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ ប៉ុន្តែ​តុលាការ​បន្ត​ចេញ​សាលក្រម​ដាក់​ទោស​ប្រហារ​ជីវិត​លើ​ជន​ល្មើស​ដដែល។

នាយក​អង្គការ​ក្រៅរដ្ឋាភិបាល Humain Right Watch ប្រចាំ​តំបន់​អាស៊ី បាន​ស្វាគមន៍​សេចក្តីសម្រេច​របស់​ម៉ាឡេស៊ី ថា​ជា​ការ​បោះជំហានអភិវឌ្ឍ​ខ្លួន​​ដ៏​សំខាន់​មួយ​ ដែលអាច​នឹង​ជះ​ឥទ្ធិពល​គំរូ​ដល់​​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ និង​ក្នុង​អាស៊ាន​។ រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ាន​មួយ​ចំនួន​ធំ មាន​ជាអាទិ៍​សិង្ហបុរី​ មាន​ច្បាប់​ប្រហារ​ជីវិត និង​ទើប​បាន​ប្រហារ​ជីវិត​អ្នក​ទោស​ជា​ច្រើន។ បន្ទាប់​ពី​ផ្អាក​ការ​ប្រហារជីវិត​ក្នុង​អំឡុង​ពេល​ផ្ទុះ​​វិបត្តិ​កូវីដ១៩ ឆ្នាំ​មុន​សិង្ហបុរី​បាន​ព្យួរក​អ្នក​ទោស​១១នាក់ ភាគច្រើន​ជា​ជនជាប់​ទោស​ក្នុង​បទ​ជួញដូរ​គ្រឿង​ញៀន។ ភូមា ក៏​បាន​ចាប់​ផ្តើមកាត់​​ទោស​ប្រហារជីវិត​ឡើង​វិញដែរ ក្រោយ​ពីអាក់ខាន​អស់​រយៈ​ពេល​ជាង​១០ឆ្នាំ។

ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តែ​កម្ពុជា និង​ហ្វីលីពីន​ប៉ុណ្ណោះ​ ដែល​បាន​រំលាយ​ចោល​ទាំង​ស្រុង​ទោស​ប្រហារ​ជីវិត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ