អានតួអត្ថបទ

គណបក្សកុម្មុយនិស្តចិនបើកសមាជលើកទី២០ ពីថ្ងៃទី១៦ដល់ថ្ងៃទី ២២ តុលា

នៅ​ក្នុង​ប្រទេស​ចិន គណបក្សកុម្មុយនិស្ត​បើក​ធ្វើ​សមាជ​លើកទី២០ ពី​ថ្ងៃ​អាទិត្យ ទី១៦​ដល់​ថ្ងៃ​សៅរ៍ ទី២២ តុលា។ សមាជ​របស់​បក្សកម្មុយនិស្ត​ចិន​រៀបចំ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​បន្ត​អនុវត្ត​នយោបាយ​សូន្យ​កូវីដ និង​ចំ​ពេល​ដែល​ពិភពលោក​កំពុង​វិលវល់​ដោយ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ គួរ​បញ្ជាក់​ថា គណបក្សកម្មុយនិស្ត​ចិន​បាន​រៀបចំ​សមាជ​នៅ​រៀងរាល់ ៥ឆ្នាំ​ម្តង និង​មាន​កម្មវត្ថុ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី រួម​ទាំង​ការ​កំណត់​គោលនយោបាយ​ថ្មី​សម្រាប់ ៥ឆ្នាំ​បន្ទាប់។ តែ​ប្រធានាធិបតី​លោក​ស៊ី ជីនពីន​ដែល​បាន​កាន់​តំណែង​ជាប់​គ្នា​ចំនួន​ពីរ​អាណត្តិ​រយៈពេល ១០ឆ្នាំ​តាំង​ពី​ឆ្នាំ ២០១២ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ត្រូវ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​សម្រាប់​រយៈពេល ៥ឆ្នាំ​បន្ថែម​ទៀត។ សំណួរ​ដែល​កំពុង​ចោទ​ឡើង តើ​មាន​ការ​ប្រឆាំង​នឹង​មនុស្សខ្លាំង​ចិន​លោក​ស៊ី ជីនពីង​ដែរ ឬ​ទេ។ បើ​តាម​អ្នក​ជំនាញ​បារាំង​លោក​​ហ្សង់ ភ្ជែរ កាបេស្តង់ មាន​បញ្ហា​សំខាន់​ចំនួន ៣ ដែល​កំពុង​ចោទ​ឡើង​នៅ​ផ្ទៃក្នុង​គណបក្ស​កុម្មុយនិស្ត។

គណបក្សកុម្មុយនិស្តចិនបើកសមាជលើកទី២០ ពីថ្ងៃទី១៦ដល់ថ្ងៃទី ២២ តុលា។
គណបក្សកុម្មុយនិស្តចិនបើកសមាជលើកទី២០ ពីថ្ងៃទី១៦ដល់ថ្ងៃទី ២២ តុលា។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

« ការ​ប្រឆាំង​នឹង​លោក​ស៊ី ជីនពីង​ផ្តោត​លើ​ប្រធានរឿង​ជា​ច្រើន។ ប្រធានរឿង​ទី១ ទាក់ទង​នឹង​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អាច​កាន់​តំណែង​លើស​ពី​ចំនួន ២អាណត្តិ​រយៈពេល ១០ឆ្នាំ។ ប្រធានរឿងទី២ ដែល​កំពុង​ពុះ​ចែក​នៅ​ផ្ទៃក្នុង​គណបក្ស​កុម្មុយនិស្តគឺ​ទាក់ទង​នឹង​កន្លែង​របស់​វិស័យ​សេដ្ឋកិច្ច​ឯកជន​ដែល​លោក​ស៊ី ជីនពីង​ចង់​ទៅ​ក្តាប់​ក្នុង​ដៃ។ បើ​និយាយ​ជា​លក្ខណៈ​សេដ្ឋកិច្ច នេះ​ជា​នយោបាយ​សេដ្ឋកិច្ច​មួយ​ដើរ​បញ្រ្ចាស់​ទិស ពិសេស​នៅ​ក្នុង​សម័យ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ និង​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។

មាន​យុវជន​ជា​ច្រើន​ពិបាក​រក​ការងារ​ធ្វើ​ដោយសារ​វិបត្តិកូវីដ ហើយ​រោងចក្រ​ឯកជន​ជា​ច្រើន​បាន​បិទទ្វារ។ ចំណែក​ប្រធានរឿង​ទី៣ ទាក់ទង​នឹង​កម្រិត​ភាព​តានតឹង​ដែល​ចិន​មាន​ជាមួយ​អាមេរិក។ តើ​វិធានការ​ការទូត​ថ្មី​របៀប​ណា​ដែល​ចិន​ត្រូវ​ជ្រើសរើស​ដើម្បី​បន្ត​ត តាំង​នឹង​អាមេរិក។ គេ​បាន​ឃើញ​កន្លង​មក​ថា ជម្រើស​នយោបាយ​ការទូត​កាច​របស់​ចិន​បាន​ធ្វើ​ឲ្យ​រូបភាព​ចិន​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នៅ​អឺរ៉ុប ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។

ពិត​ណាស់ ចិន​បាន​ឆ្លើយ​ដោយ​បញ្ជាក់​ពី​ការ​មិន​ឈឺ​ក្បាល​លើ​រឿង​នេះ ព្រោះ​ចិន​ងាក​រក​ក្រុម​ប្រទេស​ប៉ែកខាងត្បូង​ដោយ​គិត​ថា​ក្រុម​ប្រទេស​ទាំង​នេះ​បាន​គាំទ្រ​ខ្លួន។ ប្រាកដ​ហើយ ពិត​មែន​តែ​ប្រទេស​ជា​ច្រើន​នៅ​ប៉ែកខាងត្បូង​មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​ចិន​ផ្កាប់​មុខ​មែន តែ​ក៏​មិន​បាន​ប្រឆាំង​ចិន​ដែរ​ដោយ​ព្យាយាម​ឈរ​នៅ​កណ្តាល​ដើម្បី​អាច​ទាញ​បាន​ផល​ចំណេញ​ទាំង​ពី​ចិន​ផង និង​ពី​បស្ចិមលោក​ផង។ ទោះ​ជា​យ៉ាង​នេះ​ក្តី ជម្រើស​នយោបាយ​ការទូត​របស់​ចិន​កំពុង​ពុះ​ចែក​នៅ​ផ្ទៃក្នុង​គណបក្ស​កុម្មុយនិស្ត​ចិន 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ