អានតួអត្ថបទ

ពាណិជ្ជកម្ម និងប្រាក់កម្ចីជាប្រធានបទសំខាន់នៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីបង់ក្លាដែសនៅឥណ្ឌា

នៅ​ថ្ងៃ​អង្គារ ទី៦ កញ្ញា នាយករដ្ឋមន្រ្តី​បង់ក្លាដែស​លោកស្រី​ស្ហេក ហាស៊ីណា​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ លោកស្រី​ត្រូវ​បាន​ទទួល​ជួប​ដោយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ក្នុង​ទីក្រុង​ញូដែលី។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ប្រាក់កម្ចី​ជា​ប្រធានបទ​សំខាន់​នៃ​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ។ តែ​ក៏​មាន​សំណុំរឿង​តានតឹង​ខ្លះ​ដូច​ជា​បញ្ហា​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ឬ​មួយ​ក៏​បញ្ហា​អ្នកកាន់សាសនាហ៊ីនឌូ​នៅ​បង់ក្លាដែស។

នៅ​ថ្ងៃ​អង្គារ ទី៦ កញ្ញា នាយករដ្ឋមន្រ្តី​បង់ក្លាដែស​លោកស្រី​ស្ហេក ហាស៊ីណា​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ លោកស្រី​ត្រូវ​បាន​ទទួល​ជួប​ដោយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ក្នុង​ទីក្រុង​ញូដែលី។
នៅ​ថ្ងៃ​អង្គារ ទី៦ កញ្ញា នាយករដ្ឋមន្រ្តី​បង់ក្លាដែស​លោកស្រី​ស្ហេក ហាស៊ីណា​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ លោកស្រី​ត្រូវ​បាន​ទទួល​ជួប​ដោយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​ក្នុង​ទីក្រុង​ញូដែលី។ REUTERS - ADNAN ABIDI
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា​ចុះ​ហត្ថលេខា​ដោយ​បង់ក្លាដែស និង​ឥណ្ឌា​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​លោកស្រី​ស្ហេក ហាស៊ីណា​ក្នុង​ទីក្រុង​ញូដែលី គឺ​ជា​កិច្ចព្រមព្រៀង​នៃ​ការ​គុណ​មួយ​ជា​ពីរ​នូវ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មិត្ត​ទាំង​ពីរ។ នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​បាន​រម្លឹក​ថា បង់ក្លាដែស​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​របស់​ឥណ្ឌា។ ក្រៅ​ពី​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេដង ឥណ្ឌា​អាច​ផ្តល់​ប្រាក់កម្ចី​ឲ្យ​បង់ក្លាដែស​ចំនួន​ជិត ៩ ៥០០លានដុល្លារ។

គួរ​រម្លឹក​ថា​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ បង់ក្លាដែស​មាន​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ល្អ។ តែ​មិន​ខុស​ពី​ប្រទេស​ភាគ​ច្រើន​ក្នុង​លោក​ទេ សេដ្ឋកិច្ច​បង់ក្លាដែស​បាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​វិបត្តិ​កូវីដ១៩ ក្នុង​រយៈពេល ២ឆ្នាំ​កន្លង​ទៅ​នេះ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ដោយ​ក្តីបារម្ភ​ថា ការ​ដែល​បង់ក្លាដែស​បាន​ខ្ចី​លុយ​ពី​ប្រទេស​ផ្សេង ពិសេស​ពី​ឥណ្ឌា​អាច​នឹង​ធ្វើ​ឲ្យ​បង់ក្លាដែស​ធ្លាក់​ខ្លួន​ដូច​ប្រទេស​ស្រីលង្កា​ដែល​កំពុង​ជំពាក់​បំណុល​បរទេស​វ័ន ក ពិសេស​ប្រទេស​ចិន​រហូត​ដល់​ប្រគល់​កំពង់ផែ​ឲ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នក​កាន់កាប់។

តែ​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​ឥណ្ឌា លោកស្រី​ស្ហេក ហាស៊ីណា​បាន​ធានា​ថា បង់ក្លាដែស​មិនមែន​ស្រីលង្កា ហើយ​បង់ក្លាដែស​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ចាយវាយ​ដោយ​មិន​ខ្ជះខ្ជាយ​ទេ។ ដោយឡែក មាន​រឿងរ៉ាវ​តានតឹង​សំខាន់​ចំនួន​ពីរ​ដែល​ឥណ្ឌា និង​បង់ក្លាដែស​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​រវាង​គ្នា ទី១ រឿង​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មក​ពី​ភូមា​ដែល​បង់ក្លាដែស​ស្តី​បន្ទោស​ឥណ្ឌា​មិន​ព្រម​ជួយ​ទទួល​យក​ខ្លះ និង​ទី២ ការ​បែងចែង​ទឹក​នៅ​តាម​ខ្សែព្រំដែន ពិសេស​ទឹកស្ទឹង Kushiyara។ ក្នុង​រឿង​បែងចែក​ទឹក​នេះ​ត្រូវ​បាន​លោកស្រី​ស្ហេក ហាស៊ីណា​អះអាង​ថា មិន​ពិបាក​ដោះស្រាយ​ទេ ព្រោះ​ជាមួយ​ប្រទេស​មិត្ត គេ​អាច​ដោះស្រាយ​បាន​លើ​គ្រប់​បញ្ហា​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ