អានតួអត្ថបទ
ម៉ាឡេស៊ី-ទឹកជំនន់

រដ្ឋ​អំណាច​​ម៉ាឡេស៊ី​​រង​ការ​រិះគន់​ខ្លាំង​ជុំវិញ​ការ​ឆ្លើយ​តប​យឺតយ៉ាវ​ចំពោះ​គ្រោះ​ទឹក​ជំនន់

រដ្ឋាភិបាល​ក្រុង​គូឡាឡាំពូ​កំពុង​ប្រឈម​​សម្ពាធ​យ៉ាង​ខ្លាំង​ពីប្រជាជន​ដែល​រិះគន់​រដ្ឋអំណាចថា​មាន​ភាព​យឺតយ៉ាវ​ជ្រុលហួស​ក្នុងការ​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​។ ជា​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​មិនធ្លាប់​មាន​ក្នុង​ប្រទេសម៉ាឡេស៊ី​នា​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​។

រដ្ឋាភិបាលម៉ាឡេស៊ីកំពុងរងការរិះគន់យ៉ាងខ្លាំងដែលមិនបានទាញសញ្ញាអាសន្នប្រាប់ប្រជាជនឲ្យបានទាន់ពេលវេលានិងមានភាពយឺតយ៉ាវខ្លាំងហួសហេតុក្នុងការឆ្លើយទាំងការជួយសង្គ្រោះក្នុងអំឡុងនិងក្រោយគ្រោះទឹកជំនន់។
រដ្ឋាភិបាលម៉ាឡេស៊ីកំពុងរងការរិះគន់យ៉ាងខ្លាំងដែលមិនបានទាញសញ្ញាអាសន្នប្រាប់ប្រជាជនឲ្យបានទាន់ពេលវេលានិងមានភាពយឺតយ៉ាវខ្លាំងហួសហេតុក្នុងការឆ្លើយទាំងការជួយសង្គ្រោះក្នុងអំឡុងនិងក្រោយគ្រោះទឹកជំនន់។ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ យ៉ាងហោច​មនុស្ស​៤៨នាក់​បាន​ស្លាប់​ ៥​នាក់​បាត់​ខ្លួន​ និង​រាប់ម៉ឺន​នាក់​បាន​រត់​ភៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង​នៅក្នុង​ជំនន់​ទឹកភ្លៀង​ដ៏អាក្រក់​ដែល​កើតឡើង​កាលពី​សប្តាហ៍​មុនក្នុងរដ្ឋ​ចំនួន​៨ដោយ​ផ្នែកខ្លះ​បាន​ជន់​លិចទីក្រុង​និង​ភូមិមួយ​ចំនួន​។

រដ្ឋាភិបាល​ម៉ាឡេស៊ីកំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដែល​មិន​បាន​ទាញ​សញ្ញា​អាសន្ន​ប្រាប់​ប្រជាជន​ឲ្យបាន​ទាន់​ពេល​វេលា​និងមានភាព​យឺតយ៉ាវ​ខ្លាំង​ហួស​ហេតុក្នុង​ការ​ឆ្លើយ​ទាំងការ​ជួយ​សង្គ្រោះក្នុងអំឡុងនិងក្រោយ​គ្រោះ​ទឹកជំនន់​។

នៅខណៈពេលនេះ​ មាន​ភក់​នៅ​គ្រប់​ទី​កន្លែង​ មាន​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ រីឯគ្រឿង​សង្ហារិមមានតម្លៃ​ជាច្រើន​ត្រូវជន់លិច​ក្នុងទឹក​។ ​អ្នកស្រុក​ម៉ាឡេស៊ី និង​ក្រុមអ្នក​ស្ម័គ្រ​ចិត្តកំពុងនាំគ្នា​អូសទាញសម្ភារៈរបស់របរចេញពីក្នុងទឹក និង​បន្ត​ប្រតិបត្តិការ​បោសសម្អាត​គំនរ​សំរាម​។

ប្រជាជនរងគ្រោះ​ម៉ាឡេស៊ីជាច្រើន​ មានការខកចិត្តចំពោះ​អាជ្ញាធរ​ជាខ្លាំង ដោយ​ប្រជាជន​ខ្លះ​រអ៊ូរទាំ​ថា ​មិនបានទទួលជំនួយពី​រដ្ឋាភិបាលក្នុង​គ្រាអាសន្ន​ចាំបាច់​ ហើយ​អ្នកខ្លះ​ទៀត​ថា រដ្ឋាភិបាលពិតជា​មាន​ភាពយឺតយ៉ាវ​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​។ មិន​តែប៉ុណ្ណោះ ឥឡូវនេះ នៅ​មកយឺតយ៉ាវ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​ទៅទៀត​។ បើតាមសម្តីអ្នកស្រុក Kartik Rao ប្រាប់ទីភ្នាក់ងារព័ត៌មាន​ AFP បើទោះ​បីជា​ប្រាំពីរ​ថ្ងៃ​ក្រោយ​ទឹកជំនន់ទៅហើយ ក៏​សំរាម​នៅ​ក្នុង​សង្កាត់​ Kartik Rao នេះ ​នៅ​មិនទាន់​ត្រូវ​បាន​សម្អាត​ចេញ​នៅ​ឡើយ​។

នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី​លោក​ អ៊ីស្មាអែល សាប៊្រី យ៉ាកុប (Ismail Sabri Yaakob) បាន​ទទួល​ស្គាល់​ភាព​ទន់ខ្សោយ​របស់​រដ្ឋអំណាច​ក្នុងការ​ឆ្លើយតប​ទៅ​នឹងគ្រោះទឹកជំនន់​ ប៉ុន្តែ​បាន​សន្យា​ថា​នឹងកែលម្អចំណុចខ្វះខាត​ទាំងនេះ​ក្នុង​ពេលអនាគត​។

គួរជ្រាបថា​ ប្រទេស​ម៉ាឡេស៊ី​តែរង​គ្រោះ​ដោយទឹក​ជំនន់​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​ខ្យល់​មូសុង​ចាប់​ពី​ខែ​វិច្ឆិកា​ដល់​ខែ​កុម្ភៈ​ ប៉ុន្តែ​នៅ​ខែធ្នូ​នេះ​ ជំនន់​ទឹក​ភ្លៀង​កំណាច​ខ្លាំង​បំផុត​ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​។ បើតាមអ្នកជំនាញ​ ទឹក​ជំនន់​ដែល​កាន់​តែ​កំណាច​ខ្លាំង​ មាន​ទំនាក់​ទំនង​នឹង​ការ​កើនឡើង​នៃ​កំដៅ​ផែនដី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ