អានតួអត្ថបទ
ចិន-កូរ៉ូណាវីរុស

មន្ត្រី​សុខាភិបាល​ចិន​៖ មេរោគ​ផ្លូវដង្ហើមថ្មី​ មិន​សាហាវខ្លាំង​ដូច​ជំងឺ​សារទេ​

មន្ត្រីសុខាភិបាលចិនម្នាក់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី ២៦ មករាថា ជំងឺផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្សរាប់សិននាក់នៅចិន មិនមានឥទ្ធិពលសាហាវខ្លាំងដល់ជំងឺសារ (SARS) ទេ។ តែទោះជាយ៉ាងណាក្តី រដ្ឋាភិបាលចិនបានរឹតបន្តឹង លើការធ្វើដំណើរដោយសម្រេចបិទច្រកចេញចូលក្នុងក្រុងចំនួនជាង ១០ ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណាវីវុសនេះ។

ពលរដ្ឋហ្វីលីពីន ជាប់ខ្សែស្រឡាយចិនពាក់ម៉ាសមុខការពារ នៅពេលពួកគេទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងទីក្រុងម៉ានីលថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០។
ពលរដ្ឋហ្វីលីពីន ជាប់ខ្សែស្រឡាយចិនពាក់ម៉ាសមុខការពារ នៅពេលពួកគេទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងទីក្រុងម៉ានីលថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០។ REUTERS/Eloisa Lopez
ផ្សាយពាណិជ្ជកម្ម

ជំងឺផ្លូវដង្ហើមថ្មីកូរ៉ណាវីរុស បានធ្វើឱ្យប្រទេសចិន ព្រមទាំងប្រទេសជាច្រើនទៀតក្នុងពិភពលោក មានការព្រួយបារម្ភជាខ្លាំងអពីលទ្ធភាពនៃការឆ្លងរាតត្បាត និងឥទ្ធិពលរបស់វាទៅលើអ្នកជំងឺ។

រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន បានប្រកាសអាសន្នអំពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ខណៈពេលដែលមានការកើនឡើងចំនួនអ្នកស្លាប់ និងចំនួនអ្នកឆ្លង ជាពិសេសនៅពេលដែលរកឃើញថា កូរ៉ូណាវីរុស កើតចេញពីអំបូរវីរុសដូចជំងឺសារ។ ជំងឺសារ ដែលបានសម្លាប់មនុស្សចំនួនជិត ៦៥០ នាក់ នៅទូទាំងប្រទេសចិន និងហុងកុង កាលពីឆ្នាំ ២ ០០៣។

កាលពីថ្ងៃអាទិត្យម្សិលមិញ គេហាក់ធូរស្បើយក្នុងអារម្មណ៍បន្តិច នៅពេលដែលដឹងថាមេរោគកូរ៉ូណាវីរុស មិនសាហាវខ្លាំងដល់ ឬក៏ស្មើនឹងជំងឺសារ។ ប្រធានគណៈកម្មាធិការសុខភាពជាតិរបស់ចិន លោកម៉ា ហ្សែវវៃ (Ma Xiaowei) បាននិយាយថា ជាការពិត នាខណៈនេះ ការស្រាវជ្រាវបង្ហាញថា មេរោគកូរ៉ូណវីរុស មានឥទ្ធិពលមិនដល់ជំងឺសារ តែទោះជាយ៉ាងណាក៏ដោយ ជំងឺផ្លូវដង្ហើមថ្មីនេះ អាចឆ្លងរាតត្បាតបានលឿនខ្លាំងណាស់។

គួររំឭកថា មេរោគផ្លូវដង្ហើមកូរ៉ូណាវីរុសថ្មី បានផ្ទុះឡើងជាលើកដំបូងនៅទីក្រុងវូហាន ភាគកណ្តាលនៃប្រទេសចិន កាលពីខែមុន។ រហូតមកទល់នឹងពេលនេះ កូរ៉ូណាវីរុស បានឆ្លងរីករាលដាល ដល់តំបន់យ៉ាងតិចក៏ ៣០ ដែរ នៅក្នុងប្រទេសចិន ដែលជាហេតុធ្វើឱ្យមានការរឹតត្បិតលើវិស័យដឹកជញ្ជូនសាធារណៈជាខ្លាំង និងសូម្បីតែវិស័យទេសចរណ៍។

គួរជ្រាបដែរថា គិតត្រឹមថ្ងៃអាទិត្យទី ២៦ មករា មេរោគកូរ៉ូណាវីរុស បានសម្លាប់មនុស្សចំនួន ៥៦ នាក់ និងបានឆ្លងទៅកាន់មនុស្សចំនួនជិត ២ ០០០ នាក់ នៅចិន។ ក្រៅតែពីកើតមាននៅចិន ជងឺនេះបានឆ្លង​ទៅ​ដល់ប្រទេស​ជាង ១០ ផ្សេងទៀត ​ក្នុងទ្វីបចំនួន ៤ រួមមាន អាស៊ី អឺរ៉ុប អូស្ត្រាលី និង​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ