អារ្យធម៌ខ្មែរ
នាទី«អារ្យធម៌» រៀបចំដោយ ហេង ឧត្តម ដើម្បីចូលរួមចំណែកបញ្ជ្រាបការផ្សព្វផ្សាយពីវប្បធម៌-អារ្យធម៌ខ្មែរ ក្នុងចំណោមមហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ តាមរយៈការសម្ភាសអ្នកជំនាញ អ្នកស្រាវជ្រាវ អាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋសាមញ្ញ។ ប្រធានបទចម្រុះបែបស្តីពី ទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នរវិទ្យា បុរាណវិទ្យា ភាសាវិទ្យា អក្សរសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ។ល។ នាទីនេះ ចាក់ផ្សាយនៅវិទ្យុបារាំងអន្តរជាតិ RFI រៀងរាល់ថ្ងៃព្រហស្បតិ៍។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
-
ពូនង ឬព្នង និងប្រវត្តិសាស្ត្រខ្មែរសម័យទំនើប
នាទីអារ្យធម៌ខ្មែរ សូមបន្តចាប់អារម្មណ៍តទៅទៀត អំពី ជនជាតិដើមភាគតិច ព្នង ឬពូនង។ ថ្ងៃនេះ ហេង ឧត្តម សូមផ្តោតសំខាន់លើ ជនជាតិដើមភាគតិច ព្នង និងដំណើរប្រវត្តិសាស្ត្រខ្មែរសម័យទំនើប។20/01/202210:00 -
ជនជាតិដើមភាគតិច ព្នង
ថ្ងៃនេះ ហេង ឧត្តម សូមចាប់អារម្មណ៍ពី ជនជាតិដើមភាគតិច ព្នង។ ព្នង ដែលថ្មីៗនេះ ទទួលរងការជេរប្រមាថ ពីអ្នកប្រើហ្វេសបុកម្នាក់ រហូតដល់សហគមន៍ព្នងនៅមណ្ឌលគិរី ប្តឹងផ្តល់ឡើងតុលាការ។ តើ ព្នង មាននៅកន្លែងណាខ្លះ? ហើយជីវភាពរស់នៅរបស់ពួកគេ ដូចម្តេចដែរ?13/01/202209:48 -
ភ្នំពេញ ឬ ភ្នំបឹង តាមមតិអ្នកភាសាវិទ្យា
នាទីអារ្យធម៌ខ្មែរ នៅថ្ងៃនេះ ហេង ឧត្តម សូមបន្តលើកឡើងពីប្រវត្តិ«ភ្នំពេញ» និង «ភ្នំបឹង» តាមរយៈការពន្យល់របស់អ្នកភាសាវិទ្យា។06/01/202219:34 -
ប្រវត្តិ និងអត្ថន័យ «ភ្នំពេញ»
នាទីអារ្យធម៌ខ្មែរ នៅថ្ងៃព្រហស្បតិ៍នេះ ហេង ឧត្តម សូមលើកឡើងពីប្រវត្តិ«ភ្នំពេញ»។ តើ ភ្នំពេញ មានន័យយ៉ាងណា?30/12/202107:55 -
ម្នាងផ្ទះ ឬ ជីនាងផ្ទះ ឬក៏ ជំនាងផ្ទះ តាមរយៈសៀវភៅ «សត្វលោក» របស់បណ្ឌិត អាំង ជូលាន
នាទីអារ្យធម៌ថ្ងៃនេះ សូមចាប់អារម្មណ៍ពី«អមនុស្ស»។ «អមនុស្ស»មានច្រើន តែពេលនេះ ហេង ឧត្តម សូមលើកឡើងតែពី « ម្នាងផ្ទះ» ដែលគេតែងតែស្គាល់ថា «ជីនាងផ្ទះ» ឬ «ជំនាងផ្ទះ»។ ន័យសេចក្តីនេះ គឺផ្អែកតាមរយៈសៀវភៅ «សត្វលោក» របស់បណ្ឌិត អាំង ជូលាន នរវិទូខ្មែរ។23/12/202107:44 -
កាយវិការព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ប្រណម្យសំពះ និងសមាធិ
នាទីអារ្យធម៌ថ្ងៃទី១៦ធ្នូ ហេង ឧត្តម សូមបន្តលើកឡើងពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដោយផ្តោតជាពិសេសចំពោះ កាយវិការដៃ ក្នុងទម្រង់ប្រណម្យសំពះ និងសមាធិ។16/12/202108:29 -
ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧
នាទីអារ្យធម៌ថ្ងៃទី៩ធ្នូ ហេង ឧត្តម សូមលើកឡើងពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រដ៏សំខាន់មួយអង្គ នៅសម័យមហាអង្គរ។ រូបសំណាករបស់ទ្រង់ ត្រូវពលរដ្ឋស្គាល់ជាទូទៅ ហើយព្រះបរមរូប ក៏ត្រូវគេចម្លងដាក់តាំងគ្រប់ទិសទី។16/12/202109:01 -
ល្ខោននិយាយ នៅឥណ្ឌូចិន
សព្វថ្ងៃ បើគេនិយាយពី ឥណ្ឌូចិន គឺគេច្រើនតែនឹកដល់តែបីប្រទេសប៉ុណ្ណោះ គឺវៀតណាម ឡាវ និងកម្ពុជា។ ក៏ប៉ុន្តែ នៅក្នុងបែបបទរដ្ឋបាល នាសម័យអាណានិគមបារាំងសេស គឺកាលណាគេនិយាយពីឥណ្ឌូចិន ឬសហព័ន្ធឥណ្ឌូចិនក្រោមការត្រួតត្រារបស់រដ្ឋបាលបារាំង គឺគេសំដៅទៅដល់តំបន់ដែនដី ចំនួន ៦ កន្លែង ដែលមានជារួម កម្ពុជា លាវ កូសាំងស៊ីន តុងកឹង អាណ្ណាម ហើយនិង គ័ង-ចូវ-វ៉ាន់ ជាដែនដីមួយរបស់ចិនសព្វថ្ងៃ។ ដែនដីទាំងនេះ មានប្រព័ន្ធគតិយុត្តិសម្រាប់គ្រប់គ្រងខុសៗគ្នា។ ដែនដីខ្លះ ជារបបអាណានិគម ហើយតំបន់ឬប្រទេសខ្លះទៀតឋិតជារបបអាណាព្យាបាល។ បើទោះបីជាដូច្នេះក៏ដោយ នៅក្នុងនាទីយើងថ្ងៃនេះ ដើម្បីឲ្យងាយស្រួលយល់ យើងនឹងនិយាយតែពីល្ខោននៅបីប្រទេសប៉ុណ្ណោះ គឺស្រុកលាវ ប្រទេសវៀតណាម និងនគរខ្មែរ។09/09/202110:03 -
ប្រវត្តិឈ្មោះក្រុងកំពង់សោម ហើយក្រុង-ខេត្ត ព្រះសីហនុ
នាទីអារ្យធម៌ខ្មែរ ថ្ងៃព្រហស្បតិ៍ ទី៥សីហា វិទ្យុ RFI យើង សូមរៀបចំប្រវត្តិឈ្មោះក្រុង កំពង់សោម ហើយក្រុង-ខេត្ត ព្រះសីហនុ។ កាលពីដើម ក្រុងកំពង់សោម ដាក់ឈ្មោះដោយយកតាមឆកសមុទ្រកំពង់សោម។ ឆកនេះលាតសន្ធឹងពីកោះពស់ នៃក្រុងព្រះសីហនុ ទៅដល់ស្រុកស្រែអំបិល នៃខេត្តកោះកុង ។ នេះបើតាមឯកសារផ្លូវការរបស់រដ្ឋបាលខេត្ត។06/08/202110:02 -
ខ្សែមួយ ឬ សាដៀវ ឬក៏ សាយដៀវ
នាទីអារ្យធម៌ ថ្ងៃព្រហស្បតិ៍ ទី២៩កក្កដា វិទ្យុបារាំងអន្តរជាតិ សូមរៀបចំប្រធានបទស្តីពី ឧបករណ៍ខ្សែមួយ ដែលអ្នកខ្លះច្រើនហៅថា សាយដៀវ។ វាគឺឧបករណ៍ភ្លេងដ៏ចំណាស់មួយរបស់ខ្មែរ។29/07/202108:56 -
អត្ថន័យ«សៀមរាប»តាមគំនិតខ្មែរនិងសៀម
សប្តាហ៍មុន ថ្ងៃទី១៥កក្កដា លោកអ្នកនាងបានស្តាប់«ប្រវត្តិឈ្មោះខេត្តសៀមរាប»។ ថ្ងៃព្រហស្បតិ៍ ទី២២កក្កដា ហេង ឧត្តម សូមរៀបចំប្រធានបទស្តីអំពីអត្ថន័យរបស់ឈ្មោះខេត្តវិញម្តង ដោយផ្តោតទៅលើតាមទស្សនៈគំនិតរបស់ខ្មែរនិងសៀម។ ចំពោះជនជាតិខ្មែរនិងថៃ យល់ឃើញពីអត្ថន័យឈ្មោះខេត្តសៀមរាប មិនដូចគ្នាទេ។ 22/07/202110:23 -
ប្រវត្តិឈ្មោះខេត្តសៀមរាប
នាទីអារ្យធម៌ ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៥កក្កដា ហេង ឧត្តម រៀបចំប្រវត្តិឈ្មោះខេត្តសៀមរាប។ ជាខេត្តប្រវត្តិសាស្ត្រ សៀមរាប គឺជាទីតាំងនៃមត៌កអង្គរ និងដែលសម្បូរប្រាំងប្រាសាទច្រើន ជាងខេត្តដទៃផ្សេងទៀតរបស់ខ្មែរ។ 22/07/202110:23 -
ប្រវត្តិត្រួសៗនៃ អង្គការខេមរយានកម្ម
នាទីអារ្យធម៌ នៃ វិទ្យុRFI Khmer រីករាយនឹងរៀបចំប្រធានបទ ស្តីអំពី ប្រវត្តិត្រួសៗនៃ ខេមរយានកម្ម ដែល ជាអង្គការដែលរៀបចំកម្មវិធីអប់រំ ជាភាសាជាតិ ហើយជំរុញល្បឿននៃការប្រើប្រាស់ភាសា និងអក្សរខ្មែរ។09/07/202110:13 -
ជីវប្រវត្តិ ព្រឹទ្ធាចារ្យ ឡុច ផ្លែង
នាទីអារ្យធម៌ សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ជីវប្រវត្តិ ព្រឹទ្ធាចារ្យ ឡុច ផ្លែង ដែលជាអតីត អគ្គលេខាធិការ នៃអង្គការខេមរយានកម្ម ។ លោកសាស្ត្រាចារ្យជាបុគ្គលសំខាន់មួយរូប នៅក្នុង «ខេមរយានកម្ម» នេះ តាំងតែពីបង្កើតដំបូងឡើយ ហើយរហូតក្លាយជា អគ្គលេខាធិការ ។ តើលោក ឡុច ផ្លែង មានប្រវត្តិជីវិតគ្រួសារ យ៉ាងណាខ្លះ?09/07/202109:44 -
ប្រវត្តិបោះពុម្ពសៀវភៅខ្មែរ
វិទ្យុយើង សូមអត្ថាធិប្បាយ អំពីប្រវត្តិបោះពុម្ពផ្សាយសៀវភៅខ្មែរ។ ការបោះពុម្ពវណ្ណកម្ម ជាក្រដាសនិងជាអក្សរខ្មែរ កើតដំបូងឡើងនៅក្រុងព្រៃនគរ តាមរយៈល្បើកនិរាសរបស់កវី សើន ដៀប ដែលបោះផ្សាយអក្សរខ្មែរ«សរសេរដៃ» ដំណាល់កាលដំបូងគេ។ តែបើនិយាយឱ្យចំ វណ្ណកម្ម ដែលបោះពុម្ព ជា«អក្សរពុម្ពខ្មែរ» ចេញដំបូង គឺនៅឆ្នាំ១៩០៨ គឺនៅក្រោមអាណត្តិត្រួតការរបស់ Adhémard Leclère រ៉េស៊ីដង់បារាំងប្រចាំនៅភ្នំពេញ។ សៀវភៅនោះគឺ«បណ្តាំតាមាស»។ 17/06/202111:19
នាទី«អារ្យធម៌» រៀបចំដោយ ហេង ឧត្តម ដើម្បីចូលរួមចំណែកបញ្ជ្រាបការផ្សព្វផ្សាយពីវប្បធម៌-អារ្យធម៌ខ្មែរ ក្នុងចំណោមមហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ តាមរយៈការសម្ភាសអ្នកជំនាញ អ្នកស្រាវជ្រាវ អាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋសាមញ្ញ។ ប្រធានបទចម្រុះបែបស្តីពី ទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នរវិទ្យា បុរាណវិទ្យា ភាសាវិទ្យា អក្សរសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ។ល។ នាទីនេះ ចាក់ផ្សាយនៅវិទ្យុបារាំងអន្តរជាតិ RFI រៀងរាល់ថ្ងៃព្រហស្បតិ៍។