អារ្យធម៌ខ្មែរ
នាទី«អារ្យធម៌» រៀបចំដោយ ហេង ឧត្តម ដើម្បីចូលរួមចំណែកបញ្ជ្រាបការផ្សព្វផ្សាយពីវប្បធម៌-អារ្យធម៌ខ្មែរ ក្នុងចំណោមមហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ តាមរយៈការសម្ភាសអ្នកជំនាញ អ្នកស្រាវជ្រាវ អាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋសាមញ្ញ។ ប្រធានបទចម្រុះបែបស្តីពី ទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នរវិទ្យា បុរាណវិទ្យា ភាសាវិទ្យា អក្សរសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ។ល។ នាទីនេះ ចាក់ផ្សាយនៅវិទ្យុបារាំងអន្តរជាតិ RFI រៀងរាល់ថ្ងៃព្រហស្បតិ៍។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
-
ប្រជុំចារឹកវិទ្យានៅស្រុកខ្មែរ នាដើមសម័យអាណាព្យាបាលបារាំង
សព្វថ្ងៃនេះ ប្រជុំចារឹកនៅស្រុកខ្មែរ ដែលក្រុមអ្នកស្រាវជ្រាវរកឃើញ គឺមានប្រហែល ចំនួន ១ ៦០០។ កាលណា គេនិយាយពី ប្រជុំចារឹកវិទ្យា គឺមិនមែនមានត្រឹមតែ សិលាចារឹក ឬ អក្សរឆ្លាក់លើផ្ទាំងថ្ម មួយមុខទេ គឺក្នុងនោះ ក៏មានដែរ អក្សរឆ្លាក់លើ លោហៈ មាស ប្រាក់ និង ឥដ្ឋ ជាដើមដែរ។ គួរជ្រាបថា នៅចុងបញ្ចប់ បេសកកម្ម ៣ឆ្នាំ របស់ លោក Étienne Aymonier ឆ្នាំ១៨៨៥ គឺមាន ប្រជុំសិលាចារឹក ចំនួន ជាង ៣០០ បានផ្តិតរួច និងបានផ្ញើមកប្រទេសបារាំង។17/05/202310:59 -
ពិព័រណ៍គំនូរពុទ្ធប្រវត្តិ ដែលបាត់បង់
ពិព័រណ៍នៅរាជធានីភ្នំពេញ ស្តីពី«ពុទ្ធប្រវត្តិ៖ ពិព័រណ៍បណ្ណសារគំនូរបុរាណដែលបាត់បង់» តាំងបង្ហាញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា។ គំនូរបុរាណតាមវត្ត មានជាង៣០ផ្ទាំង ក្នុងចំណោមរូបថតជាង១០០សន្លឹក ដែល លោក ឈឹម សុធី បានថតអំលុង២ទសវត្សរ៍ចុងក្រោយនេះ។ សព្វថ្ងៃ រូបគំនូរពិតត្រូវបាត់បង់អស់ហើយ ដ្បិតថា វិហារត្រូវខូចខាតបាក់បែក ដោយសារកត្តាធម្មជាតិ ចាស់ជរា ភ្លើងឆេះ និងព្រោះតែកត្តាមនុស្សបំផ្លាញ ដោយការពុំយល់ដឹងពី«គុណតម្លៃ»។21/11/202212:02 -
ពិព័រណ៌ព្រះរាជដំណើរលើកទី១ព្រះបាទ ស៊ីសុវត្ថិ ទៅនគរបារាំង
នាទីអារ្យធម៌ របស់វិទ្យុយើង សូមអារម្មណ៍ពី ព្រះរាជដំណើរ របស់ព្រះបាទ ស៊ីសុវត្ថិ ស្តេចយាងទៅប្រទេសបារាំង នាឆ្នាំ១៩០៦ ។ ពោលគឺឋិតក្នុងសម័យកាលមួយ ដែលបារាំងនិងខ្មែរ បានផ្តើមយល់ចិត្តគ្នាកាន់តែខ្លាំង។03/10/202209:23 -
សិលាចារឹកស្តីពី មហេន្ទ្របព៌ត ស្ថាននាមភ្នំគូលែន
សប្តាហ៍មុន លោកអ្នកនាងកញ្ញា បានស្តាប់ពី ស្ថាននាម ភ្នំគូលែន និង មហេន្ទ្របព៌ត ដែលជាកន្លែងសក្ការៈ នៅសម័យបុរាណ និងសម័យទំនើបសព្វថ្ងៃ។ នាទីអារ្យធម៌ខ្មែរ ថ្ងៃទី៨កញ្ញា សូមផ្តោតលើ«សិលាចារឹក»មួយចំនួនដែលស្តីពីនាមស្ថាននេះ ជាបន្តទៀត។08/09/202207:22 -
ស្ថាននាម ភ្នំគូលែន
ជាច្រើនថ្ងៃមកនេះ ប្រជាពលរដ្ឋខ្មែរច្រើននាក់ ជ្រួលច្រាលចង់ទៅ « ភ្នំគូលែន » ហើយអ្នកខ្លះក៏បានលើកឡើងពីឈ្មោះភ្នំនេះ មកនិយាយជាញឹកញយ ក្នុងជីវភាពប្រចាំថ្ងៃ។ នាទីអារ្យធម៌ខ្មែរ របស់វិទ្យុបារាំង សូមទាញការចាប់អារម្មណ៍នេះ មកឈ្វេងយល់ប្រវត្តិឈ្មោះ ភ្នំគូលែន និង មហេន្ទ្របព៌ត ។01/09/202208:27 -
ស្ថាននាម សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន
«ព្រះបាទស្រីឦសានវរ្ម័ន» ជាព្រះរាជាខ្មែរនៅសតវត្សរ៍ទី៧។ ព្រះរាជនាមនេះ ត្រូវ ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០១៩ យកដាក់ឈ្មោះ «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ឬ ហៅកាត់ថា «ស.ស.រ»។ តើមកពីហេតុអ្វី?07/07/202209:13 -
ឈ្មោះឃុំ និង វត្ត វិហារសួគ៌ តាមដំណើររឿងព្រេង
ដោយសារតែការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបនឹងបិទបញ្ចប់ទៅថ្មីៗ, ដូច្នេះ ថ្ងៃនេះ ហេង ឧត្តម សូមនាំអារម្មណ៍លោកអ្នកនាងទៅស្តាប់ប្រវត្តិឃុំមួយ ឈ្មោះថា «វិហារសួគ៌»។ ឃុំនេះ មានប្រវត្តិដំណើររឿងព្រេងច្រើន។ 09/06/202207:09 -
ការបង្កើតស្ថាប័ន «ឃុំ» នៅស្រុកខ្មែរ
ដោយសារតែរដូវកាលនេះ ជាអំលុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់, ហេង ឧត្តម បានចាប់អារម្មណ៍រៀបចំប្រវត្តិនៃការបង្កើតស្ថាប័ន «ឃុំ» នៅស្រុកខ្មែរ។ តើ«ឃុំ»កើតមាននៅក្នុងនគរខ្មែរយើងតាំងតែពីពេលណា?02/06/202206:54 -
ស្ថាននាមវិទ្យាខ្មែរ
ស្ថាននាមវិទ្យាខ្មែរ ជាវិទ្យាមួយដែលសិក្សាពីទីតាំងភូមិសាស្ត្រ ឈ្មោះទីតាំងនានា...។ នៅក្នុងជំនាន់សម័យបារាំងចំពោះករណីស្រុកខ្មែរ អ្នកប្រាជ្ញបារាំង George Cœdès និង Étienne Aymonier ជាដើម បានសិក្សាពីស្ថាននាមខ្មែរ។ ក្រោយមក ចំពោះ ជនជាតិខ្មែរដែលបានសិក្សាកិច្ចការនេះ មានអ្នកគ្រូបណ្ឌិត ពៅ សាវរស អ្នកនិពន្ធ ឌឹក គាម និងតមកទៀត មានលោកគ្រូបណ្ឌិត ឡុង សៀម, ហើយមានអ្នកជាន់ថ្មីខ្លះទៀត ដូចជា លោកគ្រូ គេន រង្សី, លោកគ្រូបណ្ឌិត មឿន លីនណា, លោក កំ វណ្ណរ៉ា និង លោកគ្រូ វ៉ាន់ វី ជាដើម។ល។12/05/202215:36 -
ជ្រោយចង្វា ជ្រោយចាមជ្វា
នាទីអារ្យធម៌ខ្មែរថ្ងៃនេះ វិទ្យុ បារាំងRFI ចាប់អារម្មណ៍ពីឋាននាមភូមិសាស្ត្រខ្មែរមួយ ឈ្មោះថា «ជ្រោយចង្វា» (ឬ សំណេរសព្វថ្ងៃ ចង្វារ)។ តើ «ជ្រោយចង្វា» មានប្រភពមកពីណា និងមានអត្ថន័យដូចម្តេចខ្លះ? សូមអញ្ជើញស្តាប់។05/05/202207:08 -
«ល្បែងប្រជាប្រិយខ្មែរ»
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងពិភាក្សាគ្នាពី«ល្បែងប្រជាប្រិយខ្មែរ» ដោយមានភ្ញៀវកិត្តិយស គឺលោក ហ៊ួន សាវង ដែលជាអ្នកមានជំនក់ចិត្តសង្កេតពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់។ 28/04/202215:18 -
អ្នកស្បូវ ឬ អាស្បូវ ៖ ការប្រោសខ្ញុំបម្រើ ក្នុងសិលាចារឹកសតវត្សទី១៦
នាទីអារ្យធម៌ខ្មែរថ្ងៃនេះ ហេង ឧត្តម សូមនាំលោកអ្នកស្តាប់ ទៅកាន់កម្ពុជាសម័យកណ្តាល តាមរយៈស្នាដៃ «អាស្បូវ» របស់បណ្ឌិត អាំង ជូលាន។17/03/202207:47 -
ស្រូវ នៅលើសិលាចារឹក
នាទីអារ្យធម៌ខ្មែរ នៅថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈ ហេង ឧត្តម សូមរៀបរាប់បន្តទៅទៀត ពី«ស្រូវ» ដោយផ្តោតលើ «ស្រូវនៅលើផ្ទាំងសិលាចារឹក»។10/02/202210:18 -
ស្រូវ និង ដំណើរជីវិតខ្មែរ
នាទីអារ្យធម៌ខ្មែរ របស់វិទ្យុបារាំង RFI ថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ ហេង ឧត្តម សូមងាកមកចាប់អារម្មណ៍ពី «ស្រូវ»។ ស្រូវ ដែលផលិតចេញជា អង្គរ និងដាំជា បាយ គឺមានសារៈសំខាន់ដ៏ចាំបាច់ណាស់ សម្រាប់ជីវភាពប្រចាំថ្ងៃ របស់ខ្មែរ ជាទូទៅ។03/02/202208:54 -
ការប្រឈមរបស់ ព្នង ក្នុងសម័យសង្គមទំនើប
នាទីអារ្យធម៌ខ្មែរ ធ្លាប់បានលើកឡើងពី ជនជាតិដើមភាគតិច ព្នង និងដំណើរប្រវត្តិសាស្ត្រខ្មែរសម័យទំនើប។ នៅថ្ងៃនេះ ហេង ឧត្តម សូមបន្តចាប់អារម្មណ៍តទៅទៀត អំពី ព្នង ដោយសង្កត់ធ្ងន់តែពី ការប្រឈមរបស់ពួកគេក្នុងសម័យសង្គមទំនើប។02/02/202210:44
នាទី«អារ្យធម៌» រៀបចំដោយ ហេង ឧត្តម ដើម្បីចូលរួមចំណែកបញ្ជ្រាបការផ្សព្វផ្សាយពីវប្បធម៌-អារ្យធម៌ខ្មែរ ក្នុងចំណោមមហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ តាមរយៈការសម្ភាសអ្នកជំនាញ អ្នកស្រាវជ្រាវ អាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋសាមញ្ញ។ ប្រធានបទចម្រុះបែបស្តីពី ទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នរវិទ្យា បុរាណវិទ្យា ភាសាវិទ្យា អក្សរសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ។ល។ នាទីនេះ ចាក់ផ្សាយនៅវិទ្យុបារាំងអន្តរជាតិ RFI រៀងរាល់ថ្ងៃព្រហស្បតិ៍។