អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋនៅកម្ពុជាកាន់តែរួមតូច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរត្រូវបានធានាដោយច្បាប់ត្រង់មាត្រា៤២ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ តែអ្នកតាមដានសង្គមយល់ថា សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ អ្នកនយាបាយ និងបណ្តាអង្គការសង្គមស៊ីវិលបានទទួលរងការរឹតត្បិតនៅក្រោមអំណាចរបស់បុគ្គលមួយក្រុម។ តាមអ្នកតាមដានសង្គម អ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដែលនិយាយប៉ះពាល់ដល់បុគ្គលអ្នកមានអំណាច ឬស្ថាប័នណាមួយតែងរងពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ឬបទញុះញង់។ អ្វីដែលអ្នកតាមដានសង្គមចង់បាន គឺចង់ឲ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការចេះយោគយល់ អធ្យាស្រ័យ និងសាមគ្គីគ្នាដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំដោយមិនត្រូវយកខ្មែរណាម្នាក់ជាសត្រូវ។

ពលរដ្ឋដើរក្បួនតវ៉ា(រូបតំណាង)
ពលរដ្ឋដើរក្បួនតវ៉ា(រូបតំណាង) © RFA
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ