អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការស្នើសាងសង់ «ស្តូបបញ្ចប់និទណ្ឌភាព» មានអត្ថន័យយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២២ ខែមករា ក្រុមអង្គការសង្គមស៊ីវិល សហជីពចំនួន ៥៥ស្ថាប័នបានដាក់ញត្តិមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដោយស្នើសុំកសាងស្តូបនៅរាជធានីភ្នំពេញដើម្បី «បញ្ឈប់វប្បធម៌និទណ្ឌភាព»។ ជាមួយនឹងការភ្ជាប់ឃ្លាថា «យុត្តិធម៌សង្គមគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព» ក្រុមអង្គការសង្គមស៊ីវិលបានរំលឹកដល់រដ្ឋាភិបាលឲ្យបំពេញកាតព្វកិច្ចលុបបំបាត់វប្បធម៌និទណ្ឌភាព និងការធានាឯករាជ្យប្រព័ន្ធយុត្តិធម៌។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌បានតបវិញដោយចាត់ទុកការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលមានបង្កប់គំនិតនយោបាយ និងថាគ្មាននិទណ្ឌភាពទេនៅកម្ពុជា។

សារទាមទារឲ្យបញ្ចប់និទណ្ឌភាព ក្នុងពេលប្រារព្ធខួបលោក ជា វិជ្ជា ២២/១/២៤
សារទាមទារឲ្យបញ្ចប់និទណ្ឌភាព ក្នុងពេលប្រារព្ធខួបលោក ជា វិជ្ជា ២២/១/២៤ © CCHR
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ