អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ កម្ពុជាព្យាបាលជាសះស្បើយ០១ករណីថែមទៀត នៅសល់០២ករណី

គិតត្រឹម​វេលា​ម៉ោង​ ៧​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​ ០២​ ឧសភា​ ២០២០នេះ ​កម្ពុជា​ពុំទាន់រកឃើញ​ករណី​ជំងឺកូវីដ​១៩​ថ្មី​ទេទៀត​នោះ​ឡើយ ​ខណៈចំនួន​អ្នក​ជាសះស្បើយ​បានកើន​ឡើង​ដល់​១២០នាក់​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ​នៅថ្ងៃទី ​០២ ​ឧសភានេះ ​កម្ពុជា​​បាន​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​ឲ្យជា​សះស្បើយ​០១​ករណី​ថែមទៀត​ គឺ​ជា​បុរស​ជនជាតិ​ខ្មែរអាយុ​៥៨​ឆ្នាំ ​ដែល​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ស្ថិត​នៅក្នុង​​ខេត្ត​ព្រះសីហនុ​។—

ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​
ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​ © CDC
ផ្សាយពាណិជ្ជកម្ម

បុរស​ជនជាតិ​ខ្មែរ​រូបនេះ ​ជាអ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​ក្រុម​អ្នកទេសចរ​បារាំង​មានវីរុស​កូវីដ​១៩​នៅក្នុង​ខេត្តព្រះសីហនុ ​និង​ជាអ្នក​គ្រប់គ្រង ​និង​ធ្វើបដិសណ្ឋារ​កិច្ច​ផ្ទាល់​ជាមួយ​ភ្ញៀវទេសចរ​បារាំង​ទាំងអស់​នោះ ​ត្រូវបាន​អនុញ្ញាត​ឲ្យចាកចេញ​ពី​បន្ទប់​ព្យាបាល​ក្នុងសណ្ឋាគារមួយ​នៅក្រុង​ព្រះ​សីហនុ ​បន្ទាប់ពី​ទទួលការ​ធ្វើតេស្ត​អវិជ្ជមាន​កូវីដ​១៩​ចំនួន ​០២ដង។

សូមជំរាប​ជូន​ថា ​ស្ថានភាព​ជំងឺកូវីដ​១៩​នៅកម្ពុជា ​គិតត្រឹម​ថ្ងៃទី ​០២ ​ឧសភា​នេះ ​គឺមាន​១២២​ករណីដដែល​ និង​ករណី​ជាសះស្បើយ​សរុបមាន​ចំនួន​១២០​នាក់​ ស្លាប់គ្មាន ​និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល​នៅពេទ្យ​ចំនួន​០២​នាក់​ទៀត​ប៉ុណ្ណោះ។​ ប្រទេស​កម្ពុជា​ បានរក​ឃើញ​ករណី​ជំងឺកូវីដ​១៩​ដំបូង​បំផុត​ នៅថ្ងៃទី ​២៧ ​មករា​ ២០២០​។ ​

គួរកត់​សំគាល់ដែរ​ថា ​គិតត្រឹម​ថ្ងៃទី ​០២ ​ឧសភានេះ ​គឺមានរយៈពេល​ជិត​២០​ថ្ងៃ​ជាប់ៗ​គ្នាហើយ​ ដែល​កម្ពុជា​គ្មាន​ករណី​ឆ្លងថ្មី​នៃកូវីដ​១៩​នោះឡើយ ​ខណៈក្រសួង​សុខាភិបាល​បានឲ្យដឹង​ថា ​ខ្លួនបាន​ធ្វើតេស្ត​ចំនួន​ ១២២២២ ​ស្មើនឹង​ ៧៥២ ​ក្នុង​១​លាននាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ