អានតួអត្ថបទ
បទសម្ភាស

លោក ឡុង ឌីម៉ង់៖ពលករខ្មែរ១រូបប្រឈមនឹងចំណាត់ការផ្លូវច្បាប់ និងបណ្តេញចេញពីកូរ៉េ បន្ទាប់ពីល្មើសនឹងបំរាមកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការងារ​កម្ពុជា​ក៏ដូច​ជា​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង ​បាន​អំពាវនាវ​ព្រម​ៗ​គ្នា ​សុំ​ឲ្យ​ពលករ​ខ្មែរ​ ដែល​កំពុង​បំរើ​ការងារ​តាម​វិស័យ​ផ្សេង​ៗ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​មាន​ការ​អត់ធ្មត់​កុំអាល​មកលេង​ស្រុក​ខ្មែរ នៅក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​មេរោគ​កូវីដ​១៩​នេះ​។ ​ទោះយ៉ាងណា​ លោក ​ឡុង ឌីម៉ង់ ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​RFI​ នៅ​ថ្ងៃ​នេះ​ថា​ មាន​ពលករ​ខ្មែរ​២​នាក់​ហើយ​ ដែល​បាន​ព្រមាន​ដោយ​អាជ្ញាធរ​កូរ៉េ ​ខណៈ​ពួកគាត់​បាន​រត់​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​មុន​កាល​កំណត់ ​បន្ទាប់ពី​ត្រលប់​ពី​កម្ពុជា​វិញ​ក្រោយ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ​លោក​ ឡុង ឌីម៉ង់ ​ក៏បាន​បញ្ជាក់​ដែរ​ថា ​ពលករ​ម្នាក់​ក្នុង​ចំណោម​២​នាក់​នេះ​ កំពុង​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវច្បាប់ ​និង​អាច​បណ្តេញ​ចេញ​ពី​ប្រទេស​កូរ៉េ​។ ​ដោយឡែក​និស្សិត​ស្រី​ខ្មែរ​ម្នាក់​ទៀត​ក៏​កំពុង​ឆ្លង​មេរោគ​កូវីដ​១៩​ម្នាក់​ដែរ ​ក្រោយពី​គាត់​ធ្វើ​ដំណើរ​ពី​អង់គ្លេស​មក​កម្ពុជា ​ហើយ​ប្តូរ​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង។ @Oudom HENG
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ